ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះអនុស្សរណៈយោគយល់គ្នាជាមួយសហព័ន្ធកីឡាបាល់ទះបារាំង
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា និងសហព័ន្ធកីឡាបាល់ទះបារាំង ដែលដឹកនាំដោយលោក Eric TANGUY ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង ដែលប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ ៕