លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិប្រកាសថា ព័ត៌មានដែលបង្ហោះដោយទំព័រហ្វេសប៊ុក The Cambodia Daily Khmer នេះគឺជាព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៅរសៀលថ្ងៃអង្គារ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ បានប្រកាសថា ព័ត៌មានដែលបង្ហោះដោយទំព័រហ្វេសប៊ុក The Cambodia Daily Khmer គឺជាព័ត៌មានក្លែងក្លាយ។ ដូច្នេះសូមបងប្អូនមេត្តាកុំចែកចាយបន្ត។
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការបកស្រាយបំភ្លឺអំពីករណីនេះ៕
