**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

សម្តេចធិបតី អំពាវនាវឱ្យប្រជាពលរដ្ឋជឿទុកចិត្ត និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងប្រទេសជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋជឿទុកចិត្ត និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីកសាងប្រទេសជាតិ ហើយអះអាងថា បច្ចុប្បន្ននេះមិនខ្វះទេបុគ្គលប្រឹងប្រែងដុតប្រទេស និងបំផ្លាញសុខសន្តិភាព។

សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ប្រមាណ ១៨,១០៨នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «មិនតិចទេ អ្នកដែលចង់ដុតប្រទេស ម៉្ងៃៗអំពាវនាវឱ្យតែប្រជាពលរដ្ឋងើបបះបោរ ម្ង៉ៃអំពាវនាវឱ្យតែកងកម្លាំងប្រដាប់អាវុធ (បង្វែកាណុង) អ្នកខ្លះជេរថ្នាក់ដឹកនាំរហូតដល់ប្រមាថព្រះមហាក្សត្រថែមទៀត មិនខ្វះទេការខិតខំបំពុល តែជាសិទ្ធិរបស់គេចុះ តែកុំនាំប្រជាពលរដ្ឋធ្វើអ្វីមួយដែលខុសច្បាប់ ធ្វើអ្វីមួយដែលបំផ្លាញសុខសន្តិភាព ស្ថិរភាព»។

កាលពីខែកក្កដា កន្លងទៅ អំឡុងពេលកម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ លោក សម រង្ស៉ី រួមទាំងបក្ខពួករបស់ខ្លួន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត ហើយក្រោយមកទៀត បានអំពាវនាវឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីព្រឹត្តិការណ៍នោះ ដោយលើកឡើងថា វាអាស្រ័យលើប្រជាពលរដ្ឋទេ ហើយប្រជាពលរដ្ឋបច្ចុប្បន្ននេះបានដឹងហើយ ជាពិសេសយុវជនយើងឥឡូវគាត់ក៏មានការយល់ដឹងច្រើនដែរ ខុសពីយុវជនជំនាន់មុន។

សម្តេចធិបតី នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ក្មេងឆ្លាតក្មេងដឹងច្រើន អញ្ចឹងបងប្អូនដែលនៅក្នុងវ័យនេះអាចមាមសមត្ថភាពសម្រេច វិនិច្ឆ័យបានថា អ្វី ល្អអ្វីអាក្រក់ អ្វីជាផលសម្រាប់យើង អ្វីបំផ្លាញផលរបស់យើង»។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ចំណុចនេះហើយ ដែលការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តកន្លងទៅនេះ មានប្រជាពលរដ្ឋជាង ៨លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង ៩លាននាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ទោះបីជាមានការអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតក៏ដោយ ហើយក្នុងចំណោមនោះ មានសន្លឹកឆ្នោតជាង៩៥ភាគរយ ដែលបោះបា នត្រឹមត្រូវ មិនគូសបំផ្លាញសន្លឹកឆ្នោតតាមការអំពាវនាវនោះទេ។

សម្តេចធិបតីបានបញ្ជាក់បន្ថែមថា៖ «បងប្អូនយល់ថា ការបោះឆ្នោតគឺជាវិធីតែមួយគត់ ដែលមានលទ្ធិប្រជាធិបតេយ្យ ស្រួល មិនមានធ្វើឱ្យប្រទេសយើងក្រឡាប់ចក្រដើម្បីរើសមេដឹកនាំ ហើយក្នុងនោះបានផ្តល់ការទុកចិត្តទៅលើគណបក្សប្រជាជន ព្រោះឃើញស្នាដៃដែលគណបក្សប្រជាជនផ្តល់ជូន ជាពិសេសក្រោមដឹកនាំរបស់ សម្តេចតេជោ និងថ្នាក់ដឹកនាំរបស់គណបក្សរាប់សិបឆ្នាំមកនេះ បានផ្តល់ជូនប្រជាជន»។

សម្តេចធិបតីបានបញ្ជាក់បន្ថែមទៀតថា ទោះបីជាមានការអំពាវនាវរបស់មេដឹកនាំក្រុមប្រឆាំងជ្រុលនិយមយ៉ាងណាក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋបានធ្វើការសម្រេចចិត្តរបស់ខ្លួនតាមរយៈការបោះឆ្នោត ដោយឆ្លើយតបទៅកាន់មេដឹកនាំក្រុមប្រឆាំងដែលអំពាវនាវឱ្យពលរដ្ឋកុំទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោតនោះថា ពលរដ្ឋខ្មែរមានសិទ្ធិក្នុងការវិនិច្ឆ័យដោយខ្លួនឯង ហើយការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ពេលនោះ គឺបន្តផ្តល់ការគាំទ្រឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង