**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា លើកទឹកចិត្តក្រុមការងារទីប្រឹក្សាក្រសួងទាំងអស់ ខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ក្នុងការអនុវត្តការងារ

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សាក្រសួងការបរទេស ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង ក្នុងគោលបំណងបង្កើនបរិយាកាសស្និទ្ធស្នាល និងលើកទឹកចិត្តក្រុមការងារទីប្រឹក្សាក្រសួងទាំងអស់ ខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ក្នុងការអនុវត្តការងាររបស់ក្រសួង។

នៅក្នុងជំនួបឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចថាបន្ទាត់នយោបាយការបរទេសរបស់កម្ពុជាត្រូវបានរៀបចំតាក់តែងឡើងជាមួយនឹងទស្សនៈវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជា និងត្រូវបានត្រួសត្រាយផ្លូវដោយ ឯកឧត្តម ហោ ណាំហុង និងឯកឧត្តម ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ឯកឧត្តម មានទស្សនវិស័យ និងគោលបំណងជាយូរហើយក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរ និងវឌ្ឍនភាពក្នុងការអភិវឌ្ឍសង្គមកម្ពុជា នៅលើឆាកអន្តរជាតិ ដើម្បីឱ្យជនបរទេស និងប្រជាពលរដ្ឋដើមកំណើតខ្មែរដែលកំពុងរស់នៅឯនាយសមុទ្របានស្គាល់ពីតថភាពពិតនាពេលបច្ចុប្បន្នរបស់ប្រទេសកម្ពុជាឱ្យកាន់តែច្បាស់។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងផ្តល់ជាអនុសាសន៍ដល់ ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សាក្រសួងទាំងអស់ ចូលរួមឱ្យបានសកម្មក្នុងការងាររបស់ក្រសួងការបរទេស ជាពិសេស ជួយផ្សព្វផ្សាយ និងលើកតម្កើងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិតាមរយៈការផ្សព្វផ្សាយនូវរូបភាព ល្អៗ ពីប្រទេសកម្ពុជាដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរ និងវិនិយោគមកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង