**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង

ឯកឧត្តម វេង សាខុន នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួនទៀត មកប្រគេនព្រះចៅអធិកាដែលគង់ចាំព្រះវស្សាចំនួន០៧វត្ត នៅឃុំវិហាធំ និងឃុំក្រឡា ក្នុងស្រុកកំពង់សៀម

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមជាមួយសហការីដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំហាន់ជ័យ ឃុំវិហារធំ ឃុំក្រឡា និងឃុំគគរ ស្រុកកំពង់សៀម នាព្រឹកថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួនទៀត មកប្រគេនព្រះចៅអធិកាដែលគង់ចាំព្រះវស្សាចំនួន០៧វត្តក្នុងនោះឃុំវិហាធំមានចំនួន០៤វត្តមាន៖ វត្តគងមហា, វត្តអណ្តូងស្វាយ, វត្តក្តីបឹង, វត្តវិហារធំ និងឃុំក្រឡាមានចំនួន០៣វត្តមាន៖ វត្តអង្គួញដី, វត្តភ្នំប្រុស និងវត្តពុទ្ធិការាម ដែលពិធីនេះប្រារព្វក្នុងវត្តភ្នំប្រុស។

ឆ្លៀតយកឱកាសនេះ ឯកឧត្តម វេង សាខុន បានធ្វើការសំណេះសំណាលជាមួយព្រះតេជគុណព្រះសង្ឃ និងប្រជាពលរដ្ឋពុទ្ធិបរិស័តដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម សូមទទួលបាននូវពុទ្ធពរទាំបួនប្រការកុំបីឃ្លៀឃ្លាតឡើយ។ ក្នុងនាមប្រធាន អនុប្រធានក្រុម ការងារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម ឯកឧត្តមបានអបអរសាទរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលស្រុកកំពង់សៀមទទួលបាន ៨០% (យោងតាមលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប)។

ក្នុងនាមប្រធាន-អនុប្រធានក្រុមការងារ ឯកឧត្តម វេង សាខុន ក៏បានថ្លែងអំណរគុណជូនចំពោះលោកប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំទាំង១៥ ឃុំ និងក្រុមការងារថ្នាក់ស្រុក ឃុំ និងភូមិទាំងអស់នៅស្រុកកំពង់សៀម និងពុទ្ធិបរិស័តចំណុះជើងវត្តទាំង ៤៨ វត្ត និងសាឡុមមួយ ដែលបានបរិច្ចាគ ចាប់មគ្គផលធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានាព្រឹកនេះ។ ឯកឧត្តមបានឧទ្ទិសភាគផលបុណ្យ កុសលទានជូនសប្បុរសជនទាំងអស់ទទួលយកនូវផលា និសង្ឃតាមសទ្ធារៀងៗខ្លួន និងទទួលយកនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ដោយឡែកចំពោះវត្តចំនួន៤២ ផ្សេងទៀត ដែលស្ថិតក្នុងស្រុកកំពង់សៀម ឯកឧត្តមបានចាត់ឲ្យអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក និងប្រធានក្រុមការងារគណបក្សចុះជួយតាមបណ្តាឃុំនាំយកទៀនចំណាំព្រះវស្សា គ្រឿងបរិក្ខា និងថវិកាមួយចំនួន យកទៅប្រគេនព្រះចៅអធិការនៅតាមបណ្តាវត្ត តាមឃុំទទួលបន្ទុករបស់ក្រុមការងារដើម្បីជៀសវាងកុំឲ្យព្រះតេជគុណចៅអធិការនិមន្តមួយទទួលទៀនចំណាំព្រះវស្សានិងគ្រឿងបរិក្ខារឆ្ងាយពីវត្ត។

សូមបញ្ជាក់ជូនថា វត្តទាំង០៧ ខាងលើទទួលបានបច្ច័យ ១,៥០០,០០០រៀល ដោយឡែកវត្តភ្នំប្រុស ឯកឧត្តម និងលោកជំទាវបានជួយឧបត្ថមបន្ថែមចំនួន ២,២០០ដុល្លារ។ ដោយឡែកចំពោះ លោកតា លោកយាយដែលបានចូលរួមពិធីខាងលើ ចំនួន ២០០នាក់ ម្នាក់ៗទទួលបាន ២មុឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង