**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ឯកឧត្ដម លី ធុជ៖ គោលដៅមនុស្ស​ ៣​ប្រភេទ​ ដែល​សមាជិក សមាជិកាបក្សទាំងអស់​ ត្រូវប្រមែប្រមូលការគាំទ្រដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សក្រុងបាវិត​ ឯកឧត្ដម លី ធុជ​ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំបូកសរុបការងារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុង​កិច្ច​ប្រជុំ​នោះ​ ឯកឧត្ដម លី ធុជ ​បានកំណត់គោលដៅ និងណែនាំឲ្យសកម្មជន សមាជិក សមាជិកាបក្សទាំងអស់ ត្រូវទាញការគាំទ្រពីមនុស្ស ៣ ប្រភេទឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មុននឹងឈានទៅដល់ការបិទយុទ្ធនាកាឃោសនាបោះឆ្នោតរយៈពេល ៦ថ្ងៃនេះទៀត។ មនុស្សទាំង ៣ ប្រភេទនោះ រួមមាន ទី១.សមាជិក សមាជិកាបក្សដែលយើងត្រូវចុះឲ្យដល់គ្រប់ខ្នងផ្ទះ ទី២.សមាជិកបក្សដទៃដែលយើងត្រូវជួបនិងប្រមែប្រមូលពួកគាត់ឲ្យចូលរួមគាំទ្រសន្តិភាពទាំងអស់គ្នា និងទី៣.អ្នកដែលមិនទាន់សម្រេចចិត្តក្នុងការបោះឆ្នោត។

ជាមួយគ្នានោះ ឯកឧត្ដម លី ធុជ ​បានជម្រុញឲ្យសកម្មជន សមាជិក សមាជិកាបក្សគ្រាប់ជាន់ថ្នាក់ បន្តសកម្មភាពរបស់ខ្លួនចុះមូលដ្ឋានឲ្យកាន់តែសកម្មខ្លាំងក្លា ដើម្បីស្វែងរកការគាំទ្រពីមនុស្ស ៣ប្រភេទនេះ ព្រមទាំងរក្សាឲ្យបាននូវគុណតម្លៃ ៧ចំណុចក្នុងការប្រាស្រ័យទាក់ទងជាមួយពួកគាត់ រួមមាន ៖ ទី១.មានសុជីវធម៌ ចេះគួរសម និងមានរបៀបរបប ទី២.ចេះដាក់ខ្លួន និងសុភាពរាបសារ ទី៣.មានភាពក្លាហានចុះឲ្យដល់គោលដៅ ទី៤.ចេះអធ្យាស្រ័យ អត់ធ្មត់ និងអត់អោន ទី៥.មានភាពសុចរិត ទី៦.មានការយោគយល់ និងទី៧.មានភាពស្មោះត្រង់។

ឯកឧត្ដម លី ធុជ ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ គោលដៅរបស់គណបក្សប្រជាជនកម្ពុជា គឺចង់បានឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ខុសពីពួកក្រុមអគតិមួយចំនួនដែលតែងតែបង្កការញុះញង់មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោត ជាដើម។

ឯកឧត្ដម លី ធុជ​ បានយក​ឱកាស​នេះ​កោតសរសើរ និងថ្លែងអំណរគុណជូនចំពោះសកម្មជន សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយនូវគោលនយោបាយគណបក្សចុះតាមខ្នងផ្ទះ និងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ចាប់តាំងផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃតំបូង៕

អត្ថបទដែលជាប់ទាក់ទង