**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុន ក្នុងខេត្តកណ្ដាល នៅព្រឹកស្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩។

តាមការឲ្យដឹងពី ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយបងប្អូនកម្មករនិយោជិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ១ដង រួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន១៥ ៦០៦នាក់ មកពី២២រោងចក នៅក្នុងខេត្តកណ្តាល។

ហើយលើកនេះជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៧ ៣០៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទៀតនៃខេត្តកណ្តាលចំនួន១៣រោងចក្រ ដែលមានកម្មករនិយោជិតចំនួន ៩៤៦៨នាក់, ខេត្តកំពង់ស្ពឺ ចំនួន៤រោងចក្រ ដែលមានកម្មករ និយោជិតសរុប១៥៦៥នាក់, និងខេត្តកំពង់ឆ្នាំងចំនួន២រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៦២៧៤នាក់។

សួនឧស្សាហ៍កម្មខេមតុន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានទំហំផ្ទៃដី១៩ហិកតា បានបោះទុនវិនិយោគចំនួន៨លានដុល្លារសហរដ្ឋអាម៉េរិក ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ កំពុងដំណើរការ គឺ រោងចក្រ ផៅវ័រហ្វុល រីចឈីស ហ្កាម៉ិន (ខេមបូឌា) ឯ.ក (Powerful Riches Garment (Cambodia) Co., LTD) និង រោងចក្រ វាយអ៊ុន ធិច ឯ.ក (YNTEX Co., LTD) និងមានកម្មករនិយោជិតសរុប ចំនួន ២៨៣៣នាក់។​

រោងចក្រសហគ្រាសចំនួន១៧ ផ្សេងទៀត ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៨, ផលិត ផលិតផលធ្វើដំណើរ និងកាបូបចំនួន៥, ផលិតនិងផ្គុំដំឡើងបន្ទះសូឡាចំនួន២ និងផលិតស្បែកជើងចំនួន២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។

នៅឆ្នាំ២០២៣ រោងចក្រកាត់ដេរនៅខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៨២រោងចក្រ មានកម្មករនិយោជិតសរុប ៣៣ម៉ឺននាក់ ក្នុងនោះខេត្តកណ្តាល មាន ១៧១រោងចក្រ ដែលមាន កម្មករនិយោជិតសរុប ១៣ម៉ឺននាក់, ខេត្តកំពង់ស្ពឺ មាន ១៩១រោងចក្រ ដែលមានកម្មករនិយោជិតសរុប ១៥ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំង មាន ២០រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៥ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង