**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ

សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសាងសង់សំណង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសាងសង់សំណង់អគារទីស្តីការក្រសួងថ្មី ក្រសួងមហាផ្ទៃ។

លោកឧកញ៉ា ទូច គីម អគ្គនាយកក្រុមហ៊ុន គីមម៉ិចខនស្ត្រាក់ស៊ិន និងអ៊ិនវេសមេន បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថាការដ្ឋានសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃបានប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៣ ដោយមានរយៈពេល២២ខែ។

លោកឧកញ៉ាបន្តថា គិតមកដល់ពេលនេះ ក្រុមហ៊ុនប្រើប្រាស់ពេលវេលាអស់ចំនួន១៨ខែ ដោយទទួលបានលទ្ធផលសាងសង់សម្រចបាន៨០ភាគរយតាមទំហំការងារក្នុងកិច្ចសន្យា។ លោឧកញ៉ា បានបន្ថែមថាក្នុងការដ្ឋាននេះមានបុគ្គលិកកម្មករ កម្មការិនី វិស្វករ ស្ថាបត្យករ កំពុងធ្វើការ ចន្លោះ ២ពាន់ ទៅ ៣ពាន់នាក់ និងគ្មានគ្រោះថ្នាក់លើកម្មករ ឬបុគ្គលិកណាមួយឡើយ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានបង្ហាញក្ដីរីករាយដែលមានឱកាសជាថ្មីទៀតបានមកជួបក្រុមហ៊ុន ក្រុមវិស្វករ ស្ថាបត្យករ និងក្រុមកម្មករ កម្មការិនី ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃនាពេលនេះ។ ទោះបីការដ្ឋានជិតបញ្ចប់ ប៉ុន្តែសម្ដេចសង្ឃឹមថាមានឱកាសបានជួបជាថ្មីទៀតមុនបញ្ចប់ការដ្ឋាន។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណគណៈកម្មការដឹកនាំការសាងសង់ ដែលមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ជាប្រធាន ព្រមទាំងក្រុមហ៊ុន និងក្រុមការងារត្រួតពិនិត្យ ជាពិសេសអរគុណក្រុមវិស្វករ ស្ថាបត្យករ និងកម្មករ កម្មការិនីទាំងអស់ដែលខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ និងយកចិត្តទុកដាក់ការពារសុវត្ថិភាពយ៉ាងល្អ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្វីដ្បិតរយៈពេល១ឆ្នាំ ការសាងសង់សម្រេចបាន៨០ភាគរយក៏ ប៉ុន្តែការដ្ឋាននេះរក្សាបានការធានាគុណភាព មានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពិសេសរក្សាសុវត្ថិភាពបានយ៉ាងល្អ ដែលមិនត្រឹមតែបង្ហាញពីការទទួលខុសត្រូវរបស់ក្រុមហ៊ុន ឬប្រធានក្រុមជាងនោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់បងប្អូនផងដែរ។

សម្ដេច បន្តថាសំណង់នេះមិនមែនប្រើប្រាស់តែ១ថ្ងៃ ២ថ្ងៃ ឬ ១ឆ្នាំ ២ឆ្នាំនោះទេ ប៉ុន្តែអាចប្រើប្រាស់ចាប់ពី១ទៅ៣ជំនាន់មនុស្សក៏ថាបាន អាស្រ័យលើការងារថែទាំបានល្អ ដូច្នេះសម្ដេចចាត់ទុកការពារសុវត្ថិភាពល្អរបស់បុគ្គលិក កម្មករ កម្មការិនី ថាជាប្រផ្នូរដ៏ល្អមួយសម្រាប់អគាររដ្ឋបាលក្រសួង និងអ្នកបម្រើការងារទៅអនាគត មានអារម្មណ៍ល្អ សប្បាយរីករាយ ជាផ្នែកមួយនៃចិត្តសាស្រ្ត។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលខិតជិតចូលមកដល់នេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានជូនពរកម្មករ កម្មការិនី ក្រុមហ៊ុនវិស្វករ ស្ថាបត្យករ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការស៊ីវិល មន្រ្តីកងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ ជួបប្រទះព្រះពុទ្ធពរ៤ប្រការ ធ្វើដំណើរទៅស្រុកកំណើរ និងកំសាន្តទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថានាឱកាសជួបសំណេះសំណាលនេះដែរ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អំណោយជូនក្រុមកម្មករ កម្មការិនី ស្ថាបត្យករ វិស្វករ ដោយក្នុងម្នាក់ៗ ទទួលបានទឹកសុទ្ធ១កេស, មី៥កញ្ចប់, ត្រីខ៥កំប៉ុង, ទឹកក្រូច៥កំប៉ុង, សារ៉ុង១ និងថវិកា១សែនរៀល។ សម្ដេចក្រឡាហោម ស ខេង តែងតែចុះសួរសុខទុក្ខ និងផ្ដល់អំណោយលើកទឹកចិត្តជូនកម្មករ កម្មការិនី វិស្វករ និងស្ថាបត្យករ ចាប់តាំងពីពេលបើកដ្ឋានសាងសង់៕

អត្ថបទដែលជាប់ទាក់ទង