មន្រ្ដីកាកបាទក្រហម ចុះធ្វើការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព ដើម្បីលើកកម្ពស់សកម្មភាពមនុស្សធម៌ សុខភាពក្នុងសហគមន៍

ភ្នំពេញ៖ ក្រោយពីក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមគំរូ ចំនួន១៥រូប បានចូលរួមសិក្ខាសាលារៀនសូត្រ រយៈពេល០២ថ្ងៃកន្លងរួចមក ស្តីពីការពង្រឹងការប៉ាន់ប្រមាណភាពងាយរងគ្រោះនិងសមត្ថភាព ដើម្បីលើកកម្ពស់សកម្មភាពមនុស្សធម៌សុខភាពក្នុងសហគមន៍ក្រុមអ្នកស្ម័គ្រចិត្តទាំង១៥រូបនិងក្រុមមន្ត្រីកាកបាទ កម្ពុជាថ្នាក់ជាតិ ស្នាក់ការកណ្តាលព្រមទាំង មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះធ្វើការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព ដល់ភូមិឃុំ គោលដៅនៅក្នុងខេត្តបន្ទាយមានជ័យ សិក្ខាសាលានេះមានរយៈពេល០៦ថ្ងៃចាប់ពីថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកធូ ស៊ីភ័ណ្ណដែលជា ដែលជានាយកសាខាស្តីទីកាកបាទក្រហមកម្ពុជាខេត្តបានឲ្យដឹងថា ៖តាមការប៉ាន់ប្រមាណនេះគឺងាយរងគ្រោះតាមតំបន់គោលដៅនេះគឺយើងបានកំណត់យកដំណាក់កាលចំនួន៦ ក្នុងឃុំសង្កាត់រួមមាន៖ ឃុំបត់ត្រង់ ឃុំឫស្សីក្រោក សង្កាត់អូរអំបិល សង្កាត់ព្រះពន្លា សង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត។
លោកបានបន្តថា៖ ធ្វើការប៉ាន់ប្រមាណនេះបានធ្វើការបែងចែកជា ៦ក្រុមដើម្បីធ្វើការអប់រំណែនាំ និងសួរនាំដល់ប្រជាពលរដ្ឋពីបញ្ហាងាយរងគ្រោះ និងបញ្ហាប្រឈមនានា ក្នុងសហគមន៍របស់ពួកគាត់ទាំងនោះក្រុមទី១/-តាមផែនទីភូមិសាស្ត្រ ។ទី២/-ប្រតិនទិនរដូវកាល ។ទី៣/-ការវិភាគអ្នកពាក់ព័ន្ធ។ ទី៤/-បញ្ហានិង ដោះស្រាយតាម ។ ទី៥/- ប្រវត្តិភូមិសាស្ត្រនិងទី៦/-តារាងភាពធន់នៅក្នុងសហគមន៍។
ជាមួយគ្នានោះយើងក៏បានដឹងហើយថា ខេត្តបន្ទាយមានជ័យៈរយៈពេល៣-៤ឆ្នាំកន្លងមកនេះគឺមានគ្រោះមហន្តរាយធម្មជាតិបានកើតឡើងនៅក្នុងខេត្តស្ទើរគ្រប់ស្រុក-ក្រុង រួមមានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួតជាដើម។
ដើម្បីជាការលើកកម្ពស់សកម្មភាពមនុស្សធម៌ ពិសេសកាកបាទក្រហមកម្ពុជា បានទៅចុះធ្វើសកម្មភាពជាបន្ទាន់ដូចជាផ្តល់អំណោយ រកទីជម្រក អនាម័យបរិស្ថាន សុខភាពពេលដែលបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះរកទីទួលសុវត្ថិភាព ៕
