អភិបាលខេត្តកំពង់ស្ពឺ នាំយកម្សៅទឹកដោះគោ ជាង១ពាន់កំប៉ុង ចែកជូនដល់កុមារអាយុពី១ថ្ងៃ ដល់២ខួប នៅឃុំព្នាយ ស្រុកសំរោងទង ចំនួន៥៣៣គ្រួសារ

ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញនាំយកអំណោយ ម្សៅទឹកដោះគោ ចំនួន១២២៤កំប៉ុង ជារបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្នាយ យកទៅចែកជូន ដល់ចៅៗដែលមានអាយុពី១ថ្ងៃ ដល់២ខួប នៅឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន៥៣៣គ្រួសារ។
