ចំនួនអ្នកស្លាប់ដោយសារព្យុះរដូវរងាខ្លាំងនៅអាមេរិកកើនឡើងដល់ ២៧នាក់

សហរដ្ឋអាមេរិក៖ NBC News បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះរដូវរងាដ៏ខ្លាំងដែលបានបោកបក់សហរដ្ឋអាមេរិកបានកើនឡើងដល់ ២៧ នាក់។
ការស្លាប់ត្រូវបានកត់ត្រានៅក្នុងរដ្ឋ Oklahoma, Kentucky, Missouri, Tennessee, Wisconsin, Kansas, Nebraska, Ohio, New York, Colorado និង Michigan ។
ទន្ទឹមនឹងនេះ ខ្យល់ព្យុះបានបន្តរំខានបណ្តាញអគ្គិសនីទូទាំងប្រទេស ដោយប្រតិបត្តិករព្រមានថា ការខ្វះខាតការផ្គត់ផ្គង់ថាមពលអាចនឹងកើតឡើង។ លើសពីនេះទៀត ជើងហោះហើររាប់ពាន់ត្រូវបានលុបចោល។
