**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

អភិបាលខេត្តតាកែវ អញ្ជើញអធិបតីក្នុងពិធីអបអរសាទរ ទិវាជនពិការភាពកម្ពុជា លើកទី២៤ និងអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់ មិនអាចកំណត់ ដោយការមើលនឹងភ្នែកនោះទេ»

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាជនពិការភាពកម្ពុជា លើកទី២៤ និងអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់ មិនអាចកំណត់ ដោយការមើលនឹងភ្នែកនោះទេ» ដែលប្រារព្ធធ្វើឡើងនៅបរិវេណមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាង កងកម្លាំងប្រដាប់អាវុធទាំងបី តំណាងអង្គការសង្គមស៊ីវិល និងបងប្អូនជនពិការភាព ចំនួន ១៣០នាក់ ដែលអញ្ជើញមកពីក្រុងដូនកែវ និងស្រុកត្រាំកក់ ។

បន្ទាប់ពីអានព្រះរាជសារព្រះករុណព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ជូនអង្គពិធីរួចមក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍន៍ប្រទេសជាតិ ដោយបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ កំណើនសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ហើយសិទ្ធិរបស់ជន ពិការភាព ក៍ត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងការពារសិទ្ធិ ជនមានពិការភាព ក៏ត្រូវបានកាត់បន្ថយ លុបបំបាត់ការរើសអើង ចំពោះជនមានពិការភាព ដើម្បីធានាបាននូវសិទ្ធិស្មើគ្នា នៃសកម្មភាពក្នុងសង្គម រវាងជនមានពិការភាព និងជនមិនមានពិការភាព ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ដោយឈរលើស្មារតីទទូលខុសត្រូវខ្ពស់ សម្រាប់ជនមានពិការភាពនៅកម្ពុជា បានកំណត់ចក្ខុវិស័យ គឺជនមានពិការភាព និងក្រុមគ្រួសារ មានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្ម ពេញលេញ ស្មើភាពគ្នា ក្នុងសង្គម ដោយមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាប័ន្ន ពិការភាពគ្រប់វិស័យ និងការអភិវឌ្ឍ ផ្អែកលើចក្ខុវិស័យខាងលើ និងឈរលើមូលដ្ឋាន លើកសិទ្ធិជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ដែលជាដំណាក់កាលទី២ សម្រាប់កំណត់ចក្ខុវិស័យ និងផែនទី ដើម្បីបន្តជំរុញ សង្គមមួយ ឆ្ពោះទៅរកការលុបបំបាត់ ឧបសគ្គរារាំងនានា ដល់ជនមានពិការភាព ស្របតាមពាក្យស្លោកសកល «ធ្វើឲ្យសិទ្ធិរបស់ខ្លួន ក្លាយជាការពិត»។

សូមជម្រាបជូនដែរបន្ទាប់ពីបញ្ចាប់ពិធីសំណេះសំណាលឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភ ជូនបងប្អូនជនពិការ ចំនួន ១៣០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ឃីតមួយកញ្ចប់ និងថវិកា ៥ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង