**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ

រដ្ឋមន្ត្រីទេសចរណ៍ លើកទឹកចិត្តឱ្យនាំផលិតផល ក្នុងស្រុកតាំងលក់ ក្នុងពិព័រណ៍ទេសចរណ៍នានា

ភ្នំពេញ៖ ការនាំយកផលិតផលក្នុងស្រុកដាក់តាំងពិព័រណ៍ និងលក់ជូនភ្ញៀវទេសចរ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ប៉ុន្តែម្ចាស់អាជីវកម្ម ឬម្ចាស់ផលិតផល ក៏ត្រូវគិតអំពីលទ្ធភាពរបស់អតិថិជន និងកំណត់តម្លៃសមរម្យផងដែរ។

នាឱកាសចូលរួមទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តឱ្យនាំយកផលិតផលក្នុងស្រុកទូទាំងប្រទេសកម្ពុជាមកដាក់តាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ជំរុញជីវភាពប្រជាពលរដ្ឋមូលដ្ឋានដែលជាអ្នកផលិត ព្រមទាំងអាចបង្ហាញប្រាប់ភ្ញៀវទេសចរ ឬអ្នកទិញឱ្យបានដឹងពីទីតាំងផលិត ប្រភពដែលជឿទុកចិត្ត និងទីផ្សារលក់ផលិតផលទាំងនោះជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា «ការនាំយកផលិតផលក្នុងស្រុកមកតាំងបង្ហាញជូនភ្ញៀវទេសចរ ជាការចេញចូលនៅនឹងកន្លែង ម្យ៉ាងទៀតភ្ញៀវទេសចរនិងប្រជាពលរដ្ឋមកឃើញ ផលិតផលនៅកន្លែងតាំងពិព័រណ៍ ពួកគាត់នឹងអាចដឹងពីទីតាំងផលិត និងលក់ចែកចាយនៅតាមទីផ្សារផ្សេងទៀត»។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការតាំងពិព័រណ៍ផលិតផល ដែលគាំទ្រដល់វិស័យទេសចរណ៍ គឺជាការបន្ថែមភាពទាក់ទាញមួយកម្រិតទៀត សម្រាប់គោលដៅទេសចរណ៍នីមួយៗ។ គោលដៅទេសចរណ៍ល្អត្រូវមាន ផលិតផលល្អនិងទាក់ទាញ ហើយផលិតផលទាំងនោះ ក៏ត្រូវមានតម្លៃសមស្របដែរ។

អ្វីដែលឯកឧត្តមរដ្ឋមន្ត្រី ចង់ណែនាំទៅកាន់ម្ចាស់អាជីវកម្ម អ្នកផលិត ក៏ដូចជាអ្នករៀបចំពិព័រណ៍ គឺត្រូវគិតអំពីលទ្ធភាពរបស់អតិថិជន។ លោកថា ក្នុងពេលជួបវិបត្តិជំងឺកូវីដ១៩ ប្រាកដជាមានការខាតបង់ខ្លះហើយ ប៉ុន្តែក្រោយពេលកូវីដសូមកុំដំឡើងថ្លៃខ្ពស់ពេក ពីព្រោះដោយហេតុថា ប្រជាពលរដ្ឋភ្ញៀវទេសចរក៏ជួបវិបត្តិដូចម្ចាស់អាជីវកម្មដែរ ដូច្នេះចំណូលរបស់ពួកគេក៏មានកម្រិត ហើយការចាយវាយរបស់ពួកគេ ក៏មិនទាន់ទូលាយ ហេតុនេះហើយប្រសិនបើម្ចាស់អាជីវកម្មដំឡើងថ្លៃខ្ពស់ពេក នោះយើងអាចនឹងបាត់បង់ប្រយោជន៍ទាំងអស់គ្នា។

ឯកឧត្តមសង្កត់ធ្ងន់ថា «ដើម្បីទទួលបានផលចំណេញវែងឆ្ងាយទៅអនាគ យើងយកចំណេញតិចតួចបានហើយ»។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានវាយតម្លៃចំពោះពិព័រណ៍ពាណិជ្ជកម្មនេះថា គឺជាការលើកកម្ពស់ផលិតផលក្នុងស្រុកថ្មីៗ ដើម្បីទាក់ទាញភ្ញៀវ ទេសចរជាតិ/អន្តរជាតិ មកកាន់ខេត្តព្រះសីហនុកាន់តែច្រើន ខណៈខេត្តព្រះសីហនុគឺមានជាចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ មានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាការសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរមកកាន់គោលដៅតំបន់ឆ្នេរ។

គួរជម្រាបថា ពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ មានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំរៀបចំដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំនៅកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ និងរដ្ឋបាល ខេត្តព្រះសីហនុ។ ក្នុងព្រឹត្តិការណ៍នេះមានស្ដង់ផលិតផលចម្រុះសរុបចំនួន ២៥០ស្តង់ ក្នុងនោះមានក្រុមហ៊ុនអន្តរជាតិជាអ្នកទិញចូលរួមជិត៧៥ក្រុមហ៊ុន ព្រមទាំងមានការចូលរួមពីសំណាក់ធុរជនអន្តរជាតិចំនួន៨ប្រទេសក្នុងតំបន់អាស៊ាន ចិន ឥណ្ឌា តួកគីជាដើម៕

អត្ថបទដែលជាប់ទាក់ទង