ក្រសួងសាធារណការ និងអាជ្ញាធរខេត្តបាត់ដំបង ប្រគល់រថយន្ត ៧គ្រឿង ដែលក្រុមជញ្ជីងថ្លឹងរថយន្តខេត្ត បានផាកពិន័យឃាត់ទុក ១ឆ្នាំកន្លងមក ឲ្យម្ចាស់និងក្រុមហ៊ុនវិញ

ភ្នំពេញ៖ រថយន្តប្រភេទធុនធ្ងន់ដឹកផ្ទុកទំនិញលើសកម្រិតកំណត់កន្លងមក ចំនួន៧គ្រឿង ដែលត្រូវ
បានក្រុមការងារជញ្ជីងថ្លឹងរថយន្តទាំងចល័ត និងអចល័ត នៃ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានចាប់ឃាត់រក្សាទុក ពីករណីល្មើសក្នុងការដឹកនិងផ្ទុកទំនិញលើសពីការកំហិតកំណត់ របស់ ក្រសួងសាធារណការ កន្លងមកនេះត្រូវបានធ្វើការដោះលែងប្រគល់ឲ្យទៅម្ចាស់និងក្រុមហ៊ុនវិញ ក្រោយពីបានឃាត់ធ្វើការផាក
ពិន័យតាមគោលការណ៍ច្បាប់ និងរក្សាទុកអស់រយៈពេល១ឆ្នាំ រួចមក។
ការដោះលែងនិងធ្វើការប្រគល់ទៅឲ្យម្ចាស់និងក្រុមហ៊ុនវិញនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃ
ទី០៤ខែវិច្ឆិកាឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងវត្តមានឯកឧត្តម មូល ធន អភិបាលរងខេត្តនិងជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីមន្ត្រីសំខាន់ៗក្នុងខេត្ត ជាពិសេសវត្តមានលោក ព្រួញ រិទ្ធថា ប្រធាន
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងនិងក្រុមការងារ នៃ ស្ថានីយ៍ថ្លឹងរថយន្ត ស្ថិតនៅ
បណ្តោយផ្លូវល្បឿនលឿនផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានប្រគល់រថយន្តទាំង៧គ្រឿងទៅឲ្យសាម៉ីម្ចាស់និងក្រុមហ៊ុនវិញក្រោយពីបញ្ចប់សុពលភាពឃាត់
ទុករយៈពេលមួយឆ្នាំ។

តាមការគូសបញ្ជាក់ពីឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថារថយន្តដែលក្រុមការងារជញ្ជីងទាំងចល័តនិងអចល័តបានធ្វើការឃាត់ទុកក្នុង
អំឡុងឆ្នាំ២០២១កន្លងមកនៅក្នុងខេត្តបាត់ដំបង មានចំនួនសរុប ២៩គ្រឿង។ ក្នុងនោះរថយន្ត
ចំនួន៧គ្រឿងត្រូវបញ្ចប់រយៈពេលឃាត់រក្សាទុកគម្រប់រយៈពេលមួយឆ្នាំទើបក្រសួងរួមនិងអាជ្ញា
ធរនៃរដ្ឋបាលខេត្តបាត់ដំបង បានចុះមកធ្វើការដោះលែងប្រគល់ឲ្យម្ចាស់និងក្រុមហ៊ុនវិញ។
ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានថ្លែងគូសប
ញ្ជាក់ឲ្យដឹងបន្ថែមទៀតថារថយន្តដែលបានឃាត់រក្សាទុករយៈពេល១ឆ្នាំនិងធ្វើការដោះលែងចំនួន៧គ្រឿង ក្នុងចំណោមរថយន្តចំនួន២៩គ្រឿង ដែលបានចាប់ឃាត់ធ្វើការផាកពន័យរក្សាទុកកន្លងមកនេះ គឺសុទ្ធសឹងជារថយន្តល្មើសច្បា
ប់ក្នុងការដឹកជញ្ជូននិងផ្ទុកទំនិញលើសពីកម្រិតទម្ងន់បានកំណត់២០ភាគរយ ដែលតម្រូវឲ្យសមត្ថកិច្ចក្រុមការងារជញ្ជីងថ្លឹងធ្វើការផា
កពិន័យតាមច្បាប់កំណត់ និងបានឃាត់រក្សាទុក រយៈពេល១ឆ្នាំកន្លងមក ៕

