សម្ដេចតេជោ៖ ៥ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅថ្ងៃទី២៤ តុលាម្សិលមិញនេះ មិនមានករណីឆ្លងជំងឺកូវីដ១៩នោះទេ ដែលនេះជាថ្ងៃទី៥ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ។
ក្នុងឱកាសអញ្ជើញផ្តល់ស្រូវពូជ ជូនកសិករប្រមាណ ៥.១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំងឺកូវីដ១៩ បាននាំការលំបាកដល់កម្ពុជា ប៉ុន្តែការរួមគ្នាជម្នះរបស់ប្រជាពលរដ្ឋ ជាមួយការមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ធ្វើឱ្យកម្ពុជាយកឈ្នះការ លំបាកដោយសារជំងឺកូវីដ១៩ ៕
