**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទស្តីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»**សម្តេចតេជោ ហ៊ុន សែន៖ របបប្រល័យពូជសាសន៍ ប៉ុល ពត សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយជូនដល់គ្រួសារលោក ចន ធី អាយុ ប្រជាការពារ រស់នៅស្រុកព្រៃឈរ ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិន**រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួករេចង្កូតជ្រុលទៅបុកជាងកំពុងជួសជុលម៉ូតូស្លាប់ម្នាក់**រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ រំលឹកដល់អ្នកដែលបានស្លាប់ នៅរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង**អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា នៅឆ្នាំខាងមុខយើងនឹងជ្រើសរើសបានកីឡាករល្អសម្រាប់ជម្រើសជាតិ ធ្វើឱ្យយុវជនរបស់យើងស្រឡាញ់ និងចូលលេងកីឡាកាន់តែច្រើន**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់នូវអនុសាសន៍០៥ចំណុច ដើម្បីបន្តលើកកម្ពស់វិស័យអប់រំនៅកម្ពុជា**សម្ដេចតេជោ​ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា​ សហការជាមួយវៀតណាម​ វែកមុខអ្នកចូលជេរសម្ដេច រឿងព្រែកជីកហ្វូណន**អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី**គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋមន្ត្រីសន្តិសុខសាធារណៈ គឺលោក To Lam ក្លាយជាប្រធានាធិបតីវៀតណាម**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ**អភិបាលរាជធានីភ្នំពេញ ចាត់តាំងតំណាងនាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បើកវគ្គបណ្តុះបណ្តាលអំពីជំងឺទឹកនោមផ្អែម និងជំងឺធាត់ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យ**សមាជិកាសកម្មក្រុមកន្ទុំរុយស្រុកបន្ទាយមាសជាង៤០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាភាសាអង់គ្លេសពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត

បទវិភាគ៖ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យលើវាលខ្សាច់ដ៏ធំបំផុតនៅទូទាំងពិភពលោកជាសាក្សីនៃផ្លូវអភិវឌ្ឍថាមពលថ្មីប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន


នៅក្នុងស្រុក Dalat ទីក្រុង Ordos ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យលើវាលខ្សាច់ដ៏ធំបំផុតនៅទូទាំងពិភពលោកមានទីតាំងស្ថិតនៅលើវាលខ្សាច់ Kubuqi ដែលជាវាលខ្សាច់ធំទី ៧ របស់ប្រទេសចិន ។ បច្ចុប្បន្ននេះ ថាមពលបៃតងបាននិងកំពុងជំនួសធ្យូងថ្មដែលប្រទេសចិនបានពឹងផ្អែកជាបន្តិចម្តងៗ ។ ថាមពលស្អាតត្រូវជា ៦០ ភាគរយនៃកំណើនប្រើប្រាស់ថាមពលរបស់ប្រទេសចិន ហើយជំហានអភិវឌ្ឍន៍បែបបៃតងនឹងមិនបញ្ឈប់នោះទេ ។
បន្ទះសូឡាថាមពលពន្លឺព្រះអាទិត្យទាំងនេះប្រៀបដូចជាផ្កាឈូករ័ត្នដែលអាចស្វែងរកដានជើងរបស់ពន្លឺព្រះអាទិត្យ ហើយផ្លាស់ទីជាមួយចលនានៃព្រះអាទិត្យ ។ រយៈពេលពន្លឺថ្ងៃគិតជាមធ្យមក្នុងមួយឆ្នាំនៅវាលខ្សាច់ Kubuqi បានលើសពី ៣០០០ ម៉ោង ដែលត្រូវជា ២ ដងនៃរយៈពេលពន្លឺថ្ងៃនៅទីក្រុងតាមឆ្នេរសមុទ្រប្រទេសចិន ហើយត្រូវជាជាង ៣ ដងនៃរយៈពេលពន្លឺថ្ងៃនៅតំបន់ភាគនិរតីនៃប្រទេសចិន ។ ខណៈពេលដែលពន្លឺព្រះអាទិត្យចែងតាំងលើបន្ទះសូឡា ថាមពលត្រូវបានស្រូបយកដោយបន្ទះសូឡា ហើយក៏បានបង្កើតជាថាមពលអគ្គិសនីក្នុងពេលដំណាលគ្នា ។ ថាមពលអគ្គិសនីដែលត្រូវបានផលិតនៅទីនេះត្រូវបញ្ជូនទៅដល់បណ្តាញជាតិបញ្ជូនតង់ស្យុងអគ្គិសនីខ្ពស់ ហើយបាននិងកំពុងបំភ្លឺប្រទេសចិនទាំងមូល ក្នុងនោះបូករួមទាំងរដ្ឋធានីក្រុងប៉េកាំងដែលមានចម្ងាយ ៦៥០ គីឡូម៉ែត្រ។
ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ Dalat ចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៨ ។ នាពេលបច្ចុប្បន្ននេះ បន្ទះសូឡានៃប្រព័ន្ធ PV ជាង ៣ លានបន្ទះត្រូវបានដំឡើងរួចរាល់ នៅពេលអនាគត វានឹងផលិតថាមពលអគ្គិសនី ៤ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំដែលអាចបំពេញតាមតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីរបស់គ្រួសារចំនួន ២ លានគ្រួសារយ៉ាងងាយស្រួល ។ បច្ចុប្បន្ន ប្រទេសចិនមានទ្រង់ទ្រាយធំបំផុតក្នុងការផលិតថាមពលអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV នៅលើពិភពលោក ហើយក៏ជាប្រទេសដែលផលិតថាមពលប្រព័ន្ធ PV ដ៏ធំបំផុតនៅទូទាំងពិភពលោកផងដែរ ។ នាពេលបច្ចុប្បន្ននេះ ថាមពលស្អាតត្រូវជា ៦០ ភាគរយនៃកំណើនប្រើប្រាស់ថាមពលរបស់ប្រទេសចិន ។ ការកែប្រែរចនាសម្ព័ន្ធនៃការប្រើប្រាស់ថាមពល គឺដើម្បីសម្រេចបាននូវពាក្យសន្យារបស់ប្រទេសចិនស្តីពីការឈានដល់ការកាត់បន្ថយការបញ្ចេញកាបូនពេលឡើងដល់ចំណុចកំពូលនៅមុនឆ្នាំ ២០៣០ និងអព្យាក្រឹតភាពកាបូននៅមុនឆ្នាំ ២០៦០ ។ នេះគឺជាការប្ដេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍បៃតងនិងកាបូនទាប ។
ខណៈពេលចូលរួមការជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ មេដឹកនាំកំពូលចិនបានសន្យាយ៉ាងម៉ឺងម៉ាត់ទៅកាន់ពិភពលោកតាមប្រព័ន្ធវីដេអូថា “ប្រទេសចិននឹងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ការកាត់បន្ថយការបញ្ចេញកាបូនពេលឡើងដល់ចំណុចកំពូលនៅមុនឆ្នាំ ២០៣០ និងអព្យាក្រឹតភាពកាបូននៅមុនឆ្នាំ ២០៦០ នេះគឺត្រូវធ្វើការព្យាយាមស៊ូយ៉ាងលំបាក ប៉ុន្តែយើងនឹងខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ។ ប្រទេសចិននឹងគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍថាមពលបៃតងនិងកាបូនទាបនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយនឹងលែងសាងសង់គម្រោងអគិ្គសនីដើរដោយធ្យូងថ្មនៅបរទេសទៀតហើយ ។”
ព្រមពេលជាមួយគ្នានេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិនិងអ្នកជំនាញខាងវិស័យសំចៃថាមពលនិងកាត់បន្ថយការបញ្ចេញកាបូនមួយចំនួនសម្គាល់ឃើញថា សេចក្តីសម្រេចចិត្តរបស់ចិនមួយនេះមានសារៈសំខាន់ណាស់ចំពោះថាមពលអគិ្គសនីដើរដោយធ្យូងថ្មនៅទូទាំងពិភពលោក ។
លោក Dr.Kevin Gallagher ប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយអភិវឌ្ឍន៍សកលនៃសាកលវិទ្យាល័យ Boston អាមេរិកបានថែ្លងថា ប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងបង្អស់ដែលបានសន្យាដូចពោលខាងលើ ប្រការនេះ”គួរឱ្យកោតសរសើរណាស់ ” ។ ចំណែកឯស្ថានីយទូរទស្សន៍ Al Jazeera បានពិពណ៌នាប្រទេសចិនថាជា”អ្នកផ្លាស់ប្តូរក្បួនច្បាប់ហ្គេម”នៃឧស្សាហកម្មអគិ្គសនីដើរដោយធ្យូងថ្មជាសកល ។
យោងតាមទិន្នន័យដែលប្រកាសដោយអង្គការស្ទង់ពិនិត្យថាមពលសកលរបស់អាមេរិកបានបង្ហាញថា ពាក្យសន្យារបស់ចិនស្តីពីការឈប់សាងសង់គម្រោងអគិ្គសនីដើរដោយធ្យូងថ្មនៅបរទេស មានន័យថា ការវិនិយោគចំនួន ៥ ម៉ឺនលានដុល្លារអាមេរិកបានរសាយសាបសូន្យដែលក្នុងមួយឆ្នាំអាចការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចចំនួន ២០០ លានតោន ។

សូមបញ្ជាក់ថា ក្នុងនាមជាអ្នកជំរុញនិងជាអ្នកអនុវត្តជាក់ស្តែងនៃ《កិច្ចព្រមព្រៀងក្រុងប៉ារីស》 ប្រទេសចិនបាននិងកំពុងចាត់ប្រតិបតិ្តការយ៉ាងសកម្មជាប់រហូតដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាសកល ។ ក្នុងកិច្ចប្រជុំកំពូលអំពីអាកាសធាតុឆ្នាំ ២០២០ មេដឹកនាំកំពូលចិនបានប្រកាសថា ដល់ឆ្នាំ ២០៣០ ការបញ្ចេញឧស្ម័នកាបូនិចគិតជាឯកតានៃផលិតផលក្នុងស្រុកសរុបរបស់ចិននឹងថយចុះលើសពី ៦៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០០៥ ថាមពលមិនមែនហ្វុស្សីលមានអនុបាត ២៥ ភាគរយ នៃការប្រើប្រាស់ថាមពលមួយលើក ចំណែកចំនួនរក្សាទុកព្រៃឈើនឹងកើនឡើង ៦ ពាន់លានម៉ែត្រគូបបើប្រៀបធៀបនឹងឆ្នាំ ២០០៥ ក៏ដូចជាចំណុះសរុបនៃការផ្សាយអគ្គិសនីដើរដោយថាមពលខ្យល់និងថាមពលពន្លឺព្រះអាទិត្យនឹងឡើងដល់ជាង ១ ពាន់ ២ រយលានគីឡូវ៉ាត់ ។
វិធានការថ្មីមួយចំនួនទាំងនេះបានបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា ពាក្យសន្យារបស់ចិនស្តីពីការរួមចំណែកដោយម្ចាស់ការដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុមិនមែននិយាយបានតែមាត់នោះទេ តែគឺមានផែនការអនុវត្តយ៉ាងច្បាស់លាស់ ។
តាមពិតទៅ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍបៃតងបានក្លាយជាទស្សនៈគន្លឹះមួយដែលបានណែនាំការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ចិន ហើយក៏ជាទីបង្អែកដែលប្រទេសចិនហ៊ានសន្យាយ៉ាងម៉ឺងម៉ាត់ទៅកាន់មជ្ឈដ្ឋានខាងក្រៅផងដែរ ។
ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ការអភិវឌ្ឍថាមពលរបស់ចិនបានឈានចូលយុគសម័យថ្មី ។ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍន៍ថ្មីស្តីពីការច្នៃប្រឌិតថ្មី ការសម្របសម្រួល បៃតង ភាពបើកទូលាយនិងភាពចែករំលែក បានជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកែទម្រង់វិធីប្រើប្រាស់ថាមពល បានបង្កើតជាប្រព័ន្ធផ្គត់ផ្គង់ថាមពលស្អាតដ៏សម្បូរបែប ក៏ដូចជាបន្តជំរុញកំណែទម្រង់នៃប្រព័ន្ធថាមពលឱ្យមានភាពកាន់តែស៊ីជម្រៅនិងបន្តជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យថាមពល ពោលគឺ ថាមពលចិនបានឈានចូលក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិថាមពលប្រទេសចិនកាលពីខែកក្កដា ឆ្នាំនេះបានបង្ហាញថា ចាប់ពីឆ្នាំ ២០១៤ មក ការចំណាយថាមពលគិតជាឯកតានៃផលិតផលក្នុងស្រុកសរុបបានថយចុះ ២០ ភាគរយ ហើយបានផ្តល់ការទ្រទ្រង់ដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិចំនួន ៦,២ ភាគរយតាមរយៈកំណើនប្រើប្រាស់កំណើនចំណាយប្រើប្រាស់ថាមពលគិតជាមធ្យមក្នុងមួយឆ្នាំប្រហែល ២,៩ ភាគរយ ។ រចនាសម្ព័ន្ធនៃការប្រើប្រាស់ថាមពលត្រូវបានកែលម្អយ៉ាងលេចធ្លោ ។ អនុបាតនៃការប្រើប្រាស់ធ្យូងថ្មបានធ្លាក់ចុះពី ៦៥,៨ ភាគរយកាលពីឆ្នាំ ២០១៤ មកនៅត្រឹម ៥៦ ភាគរយកាលពីឆ្នាំ ២០២១ គិតជាមធ្យមក្នុងមួយឆ្នាំបានធ្លាក់ចុះ ១,៤ ភាគរយដែលជាដំណាក់កាលធ្លាក់ចុះល្បឿនបំផុតក្នុងប្រវត្តិសាស្ត្រ ។ ចំណែកឯអនុបាតនៃការប្រើប្រាស់ថាមពលស្អាតបានកើនឡើងពី ១៦,៩ ភាគរយដល់ ២៥,៥ ភាគរយក្នុងរយៈពេលដូចគ្នាដែលត្រូវជាលើសពី ៦០ ភាគរយនៃកំណើនប្រើប្រាស់ថាមពលរបស់ប្រទេសចិន ។
វាច្បាស់ណាស់ថា ដើម្បីសម្រេចបាននូវគោលដៅដ៏មហិមាក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ប្រទេសចិនបានគ្រោង”ផែនទីផ្លូវ”យ៉ាងច្បាស់លាស់ ។ ព្រមពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចក៏បានប្រកាសពីគោលដៅកាត់បន្ថយការបញ្ចេញកាបូនរៀងៗខ្លួនផងដែរ ។ ពាក្យសន្យាស្រដៀងគ្នាទាំងនេះមានលក្ខណៈយ៉ាងសកម្ម ប៉ុន្តែអ្វីដែលកាន់តែសំខាន់ជាងទៀត គឺត្រូវមានការអនុវត្តជាក់ស្តែង ។
គួររំលឹកថា យោងតាម《កិច្ចព្រមព្រៀងក្រុងប៉ារីស》ដែលបានឈានដល់កាលពីឆ្នាំ ២០១៥ បណ្តាប្រទេសនានាបានកំណត់ថា ត្រូវរក្សាកម្រិតឡើងកម្តៅរបស់ភពផែនទីក្នុងក្របខណ្ឌ ១,៥ អង្សាសេ ។
យ៉ាងណាមិញ យោងតាមរបាយការណ៍ដែលគណៈកម្មាធិការពិសេសអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិចេញផ្សាយបានឱ្យដឹងថា វៀរលែងតែបណ្តាប្រទេសនានាអាចសម្រាចបាននូវការកាត់បន្ថយការបញ្ចេញកាបូនចំនួនពាក់កណ្ដាលនៅមុនឆ្នាំ ២០៣០ បើពុំនោះសោត គោលដៅស្តីពីការរក្សាកម្រិតឡើងកម្តៅរបស់ភពផែនទីក្នុងក្របខណ្ឌ ១,៥ អង្សាសេនឹងមិនអាចសម្រេចនោះទេ ។ ដោយសារការផលិតថាមពលអគ្គិសនីមានអនុបាតមួយភាគបួននៃការបញ្ចេញកាបូនជាសកល ដូច្នេះ អង្គការអាកាសធាតុជាច្រើនសុទ្ធតែរំពឹងទុកយ៉ាងខ្ពស់ចំពោះគម្រោងអគ្គិសនីមិនមែនដើរដោយធ្យូងថ្ម ។

ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុមិនមែនជាថ្នូរនៃភូមិសាស្ត្រនយោបាយនោះទេ ហើយ”ពហុភាគីនិយមដែលមានលក្ខណៈជម្រើស”ក៏មិនមែនជាពហុភាគីនិយមដ៏ពិតប្រាកដនោះដែរ ។ មេដឹកនាំកំពូលចិនធ្លាប់អំពាវនាវថា បណ្តាប្រទេសនានាចាំបាច់ត្រូវគាំពារប្រព័ន្ធអន្តរជាតិដែលតម្កល់ទុកអង្គការសហប្រជាជាតិជាស្នូល គោរពគោលដៅនិងគោលការណ៍របស់《អនុសញ្ញាក្របខណ្ឌសី្តពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ》និង《កិច្ចព្រមព្រៀងក្រុងប៉ារីស》 ។ ឯកសារទាំងនេះគួរតែក្លាយជាកម្មវត្ថុជាមូលដ្ឋានក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុរបស់ពិភពលោក ប្រទេសលោកខាងលិចមិនត្រូវគ្រោងកិច្ចព្រមព្រៀងផ្សេងទៀតនោះឡើយ ។ ដោយសារគិតពិចារណាពីភាពខុសគ្នានៃដំណាក់កាលអភិវឌ្ឍន៍ សមត្ថភាពសេដ្ឋកិច្ចនិងមធ្យោបាយបចេ្ចកទេសជាដើម ក្នុងនាមជាមូលដ្ឋានគ្រឹះសម្រាប់អភិបាលកិច្ចអាកាសធាតុជាសកល គោលការណ៍ស្តីពីទំនួលខុសត្រូវរួមតែមានលក្ខណៈផ្សេងគ្នា ចាំបាច់ត្រូវពង្រឹងថែមមួយកម្រិតទៀត ។
ពិភពលោកទាំងមូលអាចទទួលបានការបំផុសគំនិតពីសុន្ទរកថារបស់មេដឹកនាំកំពូលចិន ពោលគឺ៖គួរតែចាប់ដៃធ្វើកិច្ចសហប្រតិបតិ្តការ មិនត្រូវរិះគន់គ្នាទៅវិញទៅមក គួរតែប្រកាន់ខ្ជាប់គោលការណ៍ជានិច្ច មិនត្រូវកែប្រែគោលការណ៍តាមតែទំនើងចិត្ត ក៏ដូចជាគួរតែធ្វើតាមពាក្យសន្យារបស់ខ្លួន មិនត្រួវលះបង់ចោលពាក្យសន្យានោះទេ ។
អាចប៉ាន់ប្រមាណថា ប្រទេសចិនដែលយកចិត្តទុកដាក់ដល់ការគោរពពាក្យសន្យានឹងបន្តខិតខំប្រឹងប្រែងដើម្បីជំរុញអភិបាលកិច្ចបម្រែបម្រួលអាកាសធាតុជាសកល ព្រមទាំងនឹងជួយបំផុសប្រទេសកាន់តែច្រើនឡើងៗឱ្យចាត់ប្រតិបត្តិការរួមដើម្បីបោះជំហានទៅរកគោលដៅស្តីពីការរួមគ្នាកសាងពិភពលោកដ៏ស្រស់ស្អាត ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង