**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងការបណ្តុះបណ្តាលមូលធនមនុស្ស

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូចិនដឹកនាំដោយ លោក Xu Yunguo លេខាបក្សសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ឡាយអ៊ូ នៃខេត្តសានដុង បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីឈ្វេងយល់ពីការបណ្តុះបណ្តាលជំនាញវប្បធម៌ និងការអភិរក្សបេតិកភណ្ឌជាតិ។
គណៈប្រតិភូចិនបានជួបពិភាក្សាជាមួយ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបង្ហាញឆន្ទៈរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្ស។ សកម្មភាពនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌។
លោក សាន ផល្លា សាកលវិទ្យាធិការរង បានណែនាំពីជំនាញសំខាន់ៗទាំង៥ របស់សាកលវិទ្យាល័យ និងបាននាំគណៈប្រតិភូទស្សនាស្នាដៃស្រាវជ្រាវរបស់និស្សិត។
គណៈប្រតិភូបានឈ្វេងយល់ពីសកម្មភាពរោងជាងទាំង៥ របស់សារមន្ទីរជាតិ ក្នុងការជួសជុល និងថែរក្សាសមុច្ច័យបុរាណ ដែលបទបង្ហាញនេះធ្វើឡើងដោយ លោកស្រី ចាប សុធារ៉ា អនុប្រធាននាយកដ្ឋានសារមន្ទីរជាតិ។
លោក ហេង កំសាន្ត នាយកសាលា បានបង្ហាញពីដំណើរការបណ្តុះបណ្តាលសិស្សលើជំនាញសិល្បៈវប្បធម៌ ដើម្បីសាងគ្រឹះនៃការអភិរក្សអត្តសញ្ញាណជាតិ មុននឹងពួកគេបន្តទៅថ្នាក់ឧត្តមសិក្សា។
មូលដ្ឋានគ្រឹះនៃធនធានមនុស្ស និងការអភិរក្សរបស់កម្ពុជាស្ថាប័នអប់រំ និងអភិរក្សរបស់កម្ពុជាបានបង្ហាញពីតថភាពនៃការបណ្តុះបណ្តាល និងខ្សែសង្វាក់ការងារដូចខាងក្រោម៖ស្ថាប័នតួនាទី និងជំនាញសំខាន់ៗសាលាជាតិវិចិត្រសិល្បៈបណ្តុះបណ្តាលជំនាញបឋម ផ្ទេរចំណេះដឹង និងសាងគ្រឹះដើម្បីបន្តមរតកសិល្បៈខ្មែរដល់យុវជន។សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផលិតធនធានមនុស្សកម្រិតខ្ពស់លើ ជំនាញសំខាន់ៗចំនួន ៥ រួមមាន៖ សិល្បៈ, វប្បធម៌, ស្ថាបត្យកម្ម, បុរាណវិទ្យា, និងការអភិរក្សបេតិកភណ្ឌ។សារមន្ទីរជាតិមាន រោងជាងចំនួន ៥ សម្រាប់បំពេញការងារបច្ចេកទេស ជួសជុល ថែរក្សាវត្ថុបុរាណ ដោយប្រើប្រាស់មូលធនមនុស្សដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា (តាមរយៈកិច្ចសហការរវាង សាលាជាតិវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សារមន្ទីរជាតិ និងអាជ្ញាធរអប្សរា) ក្នុងការកសាងមូលធនមនុស្ស និងអភិរក្សបេតិកភណ្ឌជាតិប្រកបដោយចីរភាព។ ជាមួយគ្នានេះ វាក៏ជាការបើកទ្វារពង្រឹងចំណងមិត្តភាព ផ្លាស់ប្តូរបទពិសោធន៍ និងពង្រីកកិច្ចសហប្រតិបត្តិការអប់រំ-វប្បធម៌រវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង