**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

ក្រសួងបរិស្ថាន គាំទ្រគម្រោងគ្រប់គ្រងសំណល់ថ្មពិលនៅកម្ពុជារបស់ក្រុមហ៊ុនអាល្លឺម៉ង់

ភ្នំពេញ៖ នៅក្នុងឱកាសទទួលជួប ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា និងប្រតិភូក្រុមហ៊ុន ECOLOGICON GmbH នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រដល់គម្រោង BATTPRO ដែលបានសិក្សាលើការបង្កើតប្រព័ន្ធប្រមូល និងកែច្នៃកាកសំណល់ថ្មពិល (Battery) ប្រកបដោយនិរន្តរភាពនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា គម្រោងនឹងផ្តល់ក្តីសង្ឃឹមថ្មីបន្ថែមទៀត ដល់ភាពស្អាតរបស់កម្ពុជា ដែលជាសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន និងការពារសុខភាពសាធារណៈ។

ឯកឧត្តមបានមានប្រសាសន៍ជំរុញឱ្យមានការសិក្សារបស់គម្រោង យកចិត្តទុកដាក់បន្ថែមលើការទុកដាក់ និងកែច្នៃ ឱ្យបានត្រឹមត្រូវ តាមបច្ចេកទេសនូវថ្មពិល សំណល់អេឡិកត្រូនិកនានា ដូចជាសំណល់អាគុយឡានអគ្គិសនី និងអាគុយប្រព័ន្ធអំពូលសូឡា បន្ថែមទៀត ដើម្បីធានាភាពស្អាតរបស់កម្ពុជាក្នុងពេលអនាគត។

ក្នុងឱកាសនោះ ឯកឧត្តម Stefan Messerer បានមានប្រសាសន៍ថា ប្រទេសអាល្លឺម៉ង់ នៅតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ដើម្បីប្រជាជនកម្ពុជា និងប្រទេសកម្ពុជា មានការរស់ប្រកបដោយភាពស្អាត មានបរិស្ថានល្អ និងមានការអភិវឌ្ឍរីកចម្រើន។

សូមបញ្ជាក់ថា កម្ពុជាបានពង្រឹងការទទួលខុសត្រូវខ្ពស់លើសំណល់គ្រោះថ្នាក់ ដូចជាថ្មពិលប្រើរួចបោះចោល។ ក្រសួងបរិស្ថាន បានដាក់ធុងប្រមូលសំណល់ថ្មពិល នៅតាមទីសាធារណៈ ផ្សារទំនើប និងស្ថានីយប្រេងឥន្ធនៈ នៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ ទប់ស្កាត់ការបោះចោលលាយឡំជាមួយសំរាមទូទៅ ឬួមទាំអការប្រមូលថ្មពិលចាស់យកទៅគ្រប់គ្រង តាមលក្ខណៈបច្ចេកទេស។

ក្រសួងបរិស្ថាន គាំទ្រដល់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ECOLOGICON GmbH តាមរយៈគម្រោង BATTPRO ដែលគាំទ្របច្ចេកទេសទំនើប ពីប្រទេសអាល្លឺម៉ង់ ក្នុងការរៀបចំប្រព័ន្ធសេដ្ឋកិច្ចវិលជុំ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងថ្មពិល និងធ្វើប្រព្រឹត្តិកម្មសំណល់អេឡិចត្រូនិក បន្ទាប់ពីការប្រើប្រាស់រួច ហៅថាយន្តការ EPR។ តាមការស្រាវជ្រាវជាបឋម កម្ពុជានាំចូលថ្មពិល ប្រមាណជាង៤០០តោនក្នុងឆ្នាំ ហើយសំណល់ប្រមូល បានត្រឹមតែ៦០តោនប៉ុណ្ណោះ ដើម្បីយកទៅស្តុកទុក និងធ្វើប្រព្រឹត្តិកម្មដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង