**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

កសាងស្ពានមិត្តភាព រួមគ្នាសរសេរជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការ – លោក ​ហេង ​ពៅ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងស៊ីអានប្រទេសចិន៖ ពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតមូលដ្ឋានរវាង ប្រទេស​​​​​​កម្ពុជា និងប្រទេសចិន តាមរយៈការអនុវត្តការទូត

ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងជំរុញការអនុវត្ត“យុទ្ធសាស្ត្របញ្ចកោណ” និង ពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការបើកទូលាយទៅក្រៅប្រទេស និង ការទាក់ទាញវិនិយោគបរទេស បានក្លាយជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនេះ ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្រៅក្របខណ្ឌអាស៊ានឱ្យកាន់តែទូលំទូលាយ និង ការពង្រឹងការតភ្ជាប់ជាមួយធនធានសកល ក៏កំពុងក្លាយជាទិសដៅសំខាន់មួយនៃការងារការទូតរបស់កម្ពុជាផងដែរ។
នៅក្នុងដំណើរការនេះ លោក ហេង ពៅ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងស៊ីអានប្រទេសចិន ​បានជំរុញយ៉ាងសកម្ម នូវការផ្លាស់ប្តូររវាងមូលដ្ឋាន និង មូលដ្ឋាន​ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការ ផ្លាស់ប្តូរប្រជាជន​និង​ប្រជាជន​រវាងកម្ពុជា និងចិន ដោយផ្អែកលើបទពិសោធន៍ជា ច្រើនឆ្នាំរបស់លោកក្នុងវិស័យ​ការទូតថ្នាក់មូលដ្ឋាន​ និង​ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកបានក្លាយជាអ្នកជំរុញ និងជាសាក្សី ដ៏សំខាន់នៃដំណើរការនេះ។
មិត្តភាពដែកថែបកម្ពុជា-ចិន ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់
ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ប្រទេសកម្ពុជា និងប្រទេសចិនរក្សាបាននូវ ទំនុកចិត្តគ្នាកម្រិតខ្ពស់ទៅវិញទៅមកលើផ្នែកនយោបាយ ។ ភាគីទាំងពីរបានរក្សា​ជំហរ​គាំទ្រគ្នាទៅវិញទៅមក លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ។ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ និង ចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាពជាដៃគូសហ ប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ត្រូវបានបន្តធ្វើ​ឱ្យ​ស៊ី​ជំរៅ​ ដើម្បី​រួមគ្នា​កសាង​សហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់​រដូវកាល​ក្នុងយុគសម័យថ្មី ។
ក្រោមទិដ្ឋភាព​នៃ​ការបន្ស៊ី​គ្នាកាន់តែស៊ីជម្រៅរវាង “យុទ្ធសាស្ត្របញ្ចកោណ”របស់​កម្ពុជា និង “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ”របស់​ចិន កិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវ​បានពង្រឹង និងពង្រីកបន្ថែមជាបន្តបន្ទាប់។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេ ប្រទេសប្រភពវិនិយោគធំជាងគេ​ និង ប្រទេស​ប្រភពទេសចរណ៍សំខាន់របស់កម្ពុជាជាច្រើន​ឆ្នាំ​មក​នេះ​។
លោកអគ្គកុងស៊ុល ហេង ពៅ បាន សង្កត់​ធ្ងន់​ជាច្រើន​ដង​ថា ភាពរស់រវើកពិតប្រាកដនៃ”មិត្តភាពដែកថែប”នេះ មិនត្រឹមតែត្រូវ​បាន​បង្ហាញ​ក្នុង​ការ​ឯកភាពគ្នាជាយុទ្ធសាស្ត្រនៅថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏​ត្រូវ​បាន​បង្ហាញ​នៅក្នុងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងជាក់ស្តែងនៅ​ថ្នាក់មូលដ្ឋាន​ និងរវាងប្រជាជននិងប្រជាជនផងដែរ។ បទពិសោធន៍ជាច្រើនឆ្នាំរបស់លោក ជាមន្ត្រី​កុងស៊ុល​ប្រចាំនៅទីក្រុងស៊ីអានប្រទេសចិន គឺជាការឆ្លុះបញ្ចាំងដ៏ពិតប្រាកដនៃគោលគំនិតនេះ។
ពង្រីកកិច្ចសហប្រតិបត្តិការរវាង​កម្ពុជា​ និង តំបន់ភាគខាងលិចនៃប្រទេសចិន ដោយប្រើប្រាស់ទីក្រុងស៊ីអានជាចំណុចស្នូល
ក្នុងនាមជាទីក្រុងស្នូលមួយនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ទីក្រុងស៊ីអានប្រទេសចិនមាន សក្ដានុពល​សេដ្ឋកិច្ចបើកចំហទៅកាន់អាស៊ីកណ្តាល អាស៊ាន និងពិភពលោក។ ទីក្រុងនេះមានសមត្ថភាពឧស្សាហកម្មលេចធ្លោ និងសម្បូរដោយធ​នធានវិទ្យាសាស្ត្រ និងការអប់រំ ក្នុង​វិស័យដូចជា ព័ត៌មានវិទ្យា អេឡិចត្រូនិក យានយន្តថាមពលថ្មី ភស្តុភារទំនើប បច្ចេកវិទ្យាឌីជីថល ជីវវេជ្ជសាស្ត្រ និងអវកាស ។ល។ ដែលបានធ្វើឱ្យទីក្រុងស៊ីអានក្លាយជាដៃគូសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ដំណើរការឧស្សាហូបនីយកម្មរបស់ខ្លួន និងការនាំយកបច្ចេកវិទ្យាទំនើបៗចូលក្នុងស្រុក។
លោកអគ្គកុងស៊ុល ហេង ពៅ បានយល់ដឹងយ៉ាងច្បាស់​អំពីតម្លៃនៃច្រកយុទ្ធសាស្ត្រនេះ។លោកបានខិតខំ​លើកកម្ពស់ការចូលរួមរបស់ប្រទេសកម្ពុជា នៅក្នុងសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មផ្សេងៗនៅក្នុងខេត្តសានស៊ី(Shaanxi) ដោយបានផ្សព្វផ្សាយនូវឱកាសវិនិយោគនៅ​ប្រទេសកម្ពុជាក្នុងវិស័យផលិតកម្ម កសិកម្ម សួនឧស្សាហកម្ម និងទេសចរណ៍ ដើម្បីជួយប្រទេសកម្ពុជាទាក់ទាញការចាប់អារម្មណ៍ និងការវិនិយោគរបស់សហគ្រាសនៅភាគខាងលិចប្រទេសចិន។ នៅក្នុង “សន្និសីទអភិវឌ្ឍន៍សហប្រតិបត្តិការវិនិយោគសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស៊ីអាន+ អាស៊ាន + មជ្ឈិមបូព៌ា + អឺរ៉ុប ឆ្នាំ២០២៦” ដែលបានធ្វើឡើងកាល​ពី​ខែមេសា ឆ្នាំ២០២៦ នេះ គណៈប្រតិភូកម្ពុជាបានបញ្ជាក់ពីសក្ដានុពល​ភូមិសាស្ត្រក្នុងតំបន់និងសក្តានុពលឧស្សាហកម្មនៃប្រទេសកម្ពុជា ដោយ​បានទទួលការឆ្លើយតបជាវិជ្ជមានពីភាគីជាច្រើន​។
លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យចេញជារូបរាង នាំចូលធនធានសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានៅក្នុងវិស័យកសិកម្ម លោកអគ្គកុងស៊ុល ហេង ពៅ បានភ្ជាប់ទំនាក់ទំនងយ៉ាង សកម្មជាមួយនឹងវេទិកានានា ដូចជាតំបន់គំរូឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់វិស័យកសិកម្ម Yangling ដោយបាននាំយកនូវធនធានបច្ចេកវិទ្យាកសិកម្មចិន ដើម្បីគាំទ្រដល់ការអភិវឌ្ឍ “ច្រករបៀងត្រី និងអង្ករ” របស់កម្ពុជា។ កិច្ចសហប្រតិបត្តិការត្រូវបានពង្រីកជាបន្តបន្ទាប់នៅក្នុង វិស័យជាច្រើនដូចជា ការលើកកម្ពស់បច្ចេកវិទ្យាកសិកម្ម ការកែច្នៃផលិតផលកសិកម្ម និង ភស្តុភារកម្មខ្សែសង្វាក់ត្រជាក់។ ទន្ទឹមនឹងនេះ ផលិតផលកសិកម្មពិសេសមកពីយេនអាន (Yan’an) និងបាវជី(Baoji)ក្នុងខេត្តសានស៊ី(Shaanx) ដូចជាផ្លែប៉ោម និងផ្លែគីវី ត្រូវបាននាំចូលមកទីផ្សារកម្ពុជា។ នៅឆ្នាំ២០២៥ ត្រីស្ទឺជិនQinling មកពីស្រុកហ្វូភីង ខេត្តសានស៊ី(Shaanxi) ត្រូវបាននាំចូលមកកម្ពុជាជាលើកដំបូង ដោយសម្រេចបាននូវវឌ្ឍនភាពថ្មីក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីនៃផលិតផលកសិកម្មស្រស់ៗ និងបានណែនាំការផ្គត់ផ្គង់ដែលមានគុណភាពខ្ពស់ថ្មីដល់ទីផ្សារអ្នកប្រើប្រាស់កម្ពុជា។
នៅក្នុងវិស័យឧស្សាហកម្ម និងការអភិវឌ្ឍបៃតង សហគ្រាសផលិតឧបករណ៍បរិក្ខារ​ សានស៊ី(Shaanxi) ដែលតំណាងដោយក្រុមហ៊ុន Shaanxi Heavy Truck បានបន្តចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជា។ ក្រុមហ៊ុនសំណង់​ CCCC Xi’an Road Construction Machinery ដែលជាសហគ្រាសមកពីតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចបច្ចេកវិទ្យាស៊ីអាន បាននាំចេញឧបករណ៍ប្រព្រឹត្តកម្មទឹកកខ្វក់មកកាន់ប្រទេសកម្ពុជា ដើម្បី​ផ្តល់ការគាំទ្របច្ចេកទេសជាក់ស្តែង សម្រាប់ការកសាងទីក្រុងបៃតងនៅប្រទេសកម្ពុជា។
ក្នុងវិស័យអប់រំ និង​ ធនធានមនុស្ស​ លោកអគ្គកុងស៊ុល ហេង ពៅ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរយុវជន និងយុវជន ក្នុងនោះ លោកបានសម្របសម្រួលនិស្សិតកម្ពុជាជាច្រើនឱ្យបានមកសិក្សានៅសាកលវិទ្យាល័យនានាក្នុងខេត្តសានស៊ី(Shaanxi) និងបានជំរុញយ៉ាងសកម្មដល់ការបង្កើតយន្តការរយៈពេលវែង សម្រាប់កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យនានាក្នុងខេត្តសានស៊ី និងប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលភាសា ការអប់រំវិជ្ជាជីវៈ និងការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីបន្តបណ្តុះបណ្តុំធនធាន​ទេពកោសល្យជាមួយនឹងទស្សនវិស័យអន្តរជាតិ សម្រាប់ប្រទេសកម្ពុជា។
ពង្រឹងកិច្ចសហប្រតិបត្តិការកម្រិត​មូលដ្ឋាន​ ធ្វើឱ្យ«មិត្តភាពកម្ពុជា-ចិន» ចាក់ឫសកាន់តែជ្រៅ
នៅកម្រិតនៃកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងមូលដ្ឋាន​ ខេត្តសានស៊ី(Shaanxi) ប្រទេសចិន និង ខេត្តសៀមរាបប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងមេត្រីភាពថ្នាក់ខេត្ត ដែលបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ។ បន្ថែមលើនេះទៀត នៅក្នុងឆ្នាំ ២០២៥ លោកអគ្គកុងស៊ុល ហេង ពៅ បានសម្របសម្រួលកិច្ចប្រជុំទំនាក់ទំនង និង ផ្លាស់ប្តូរឧស្សាហកម្មប្រកបដោយជោគជ័យរវាងខេត្តកោះកុងប្រទេសកម្ពុជា និងទីក្រុងវៃណាន(Weinan) ខេត្តសានស៊ី(Shaanxi) ប្រទេសចិន ដោយមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ។ ភាគីទាំងពីរបានពិភាក្សាស៊ីជំរៅជុំវិញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាដូចជា ពាណិជ្ជកម្មសំបុកត្រចៀកកាំ ការអភិវឌ្ឍនេសាទ ការកែច្នៃម្ហូបអាហារ ថាមពលថ្មីសូឡា និងទេសចរណ៍វប្បធម៌ ដោយនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន​ ពីការផ្លាស់ប្តូរមិត្តភាពប្រពៃណីទៅជា​កម្រិតថ្មីនៃភាពស៊ីសង្វាក់គ្នាផ្នែកឧស្សាហកម្ម។
ទាក់ទងនឹងការតភ្ជាប់វិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន​ លោក ហេង ពៅ បានជំរុញយ៉ាងសកម្មនូវការតភ្ជាប់ផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាង កម្ពុជា និងចិន។ នៅក្នុងខែមករា ឆ្នាំ២០២៤ លោកបានជួបពិភាក្សាជាមួយលោក Ye Niuping អភិបាលក្រុងស៊ីអានប្រទេសចិន ​ដោយផ្តោតជាសំខាន់​លើការផ្លាស់ប្តូរ និងការសម្របសម្រួលទាក់ទងនឹងការបើក​ផ្លូវហោះហើរត្រង់រវាងក្រុងស៊ីអាន​ និងប្រទេសកម្ពុជា។ នៅក្នុងខែធ្នូ ឆ្នាំដដែលនោះ ផ្លូវហោះហើរត្រង់រវាងស៊ីអាន និងភ្នំពេញត្រូវបានបើកជាផ្លូវការ ដែលជួយសម្រួលបន្ថែមទៀតដល់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងទីក្រុងទាំងពីរ និងបង្កើតបានជាកម្លាំងចលករថ្មីនៅក្នុងឧស្សាហកម្មទេសចរណ៍របស់កម្ពុជាដោយទាក់ទាញភ្ញៀវទេសចរថ្មីមកពីភាគខាងលិចប្រទេសចិន។ លើសពីនេះ លោកបានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិផ្លូវសូត្រស៊ីអានជាច្រើនលើក ដោយបាន​ផ្សព្វផ្សាយជាបន្តបន្ទាប់នូវប្រវត្តិសាស្ត្រ និង វប្បធម៌ដ៏សម្បូរបែប ធនធានទេសចរណ៍ចម្រុះ និង ភាពទាក់ទាញផ្នែកវប្បធម៌របស់ប្រទេសកម្ពុជាដល់ សាធារណជនចិន ដែលនេះ​បាន​បង្កើនឥទ្ធិពលនៃសក្ដានុពលទេសចរណ៍របស់កម្ពុជានៅក្នុងទីផ្សារភាគខាងលិចប្រទេសចិនបន្ថែមទៀត។
ក្នុងវិស័យផ្លាស់ប្តូរប្រជាជននិង​ប្រជាជន​ លោកបានខិតខំ​ផ្សព្វផ្សាយវប្បធម៌កម្ពុជានៅក្នុងខេត្តសានស៊ី ដោយបន្តលើកកម្ពស់ការយល់ដឹងរបស់សាធារណជនចិនអំពីប្រវត្តិសាស្ត្រដ៏យូរអង្វែង និង ភាពទាក់ទាញខាងវប្បធម៌ដ៏ពិសេសរបស់កម្ពុជា តាមរយៈមធ្យោបាយផ្សេងៗដូចជាការតាំងពិព័រណ៍វប្បធម៌ ការរៀបចំសកម្មភាពផ្លាស់ប្ដូរសិល្បៈ ការផ្សព្វផ្សាយទេសចរណ៍ និង ការរៀបចំសកម្មភាពពិធីបុណ្យជាដើម។
ព្រឹត្តិការណ៍វប្បធម៌ដូចជា “ផ្សារម្ហូបអាហារអាស៊ាន” ត្រូវបានធ្វើឡើងនៅទីក្រុងស៊ីអានប្រទេសចិន ដោយនាំយកវប្បធម៌កម្ពុជា មកជូនប្រជាជននៅភាគខាងលិចប្រទេសចិន និង លើកកម្ពស់ការស្វែងយល់គ្នាទៅវិញទៅមក និង ពង្រឹងបន្ថែមនូវមិត្តភាពរវាងប្រជាជន​ប្រទេសទាំងពីរ។
ជិតចប់អាណត្តិ មនោសញ្ចេតនាលោកនៅតែជាប់ជាមួយប្រទេសទាំងពីរ
អាណត្តិរបស់លោកអគ្គកុងស៊ុល ហេង ពៅ ជិតដល់ទីបញ្ចប់ហើយ។ ប្រសិនបើ ក្រឡេកមើលទៅក្រោយ អស់រយៈពេលជាច្រើនឆ្នាំ ដែលលោកបានបំពេញការងារ នៅទីក្រុងស៊ីអាន លោកបានទទួលស្គាល់ដោយស្មោះត្រង់ថា បទពិសោធន៍នេះ គឺជាជំពូកដ៏មានតម្លៃបំផុតមួយនៅក្នុងជីវិត​ការទូតរបស់លោក។ “មិត្តភាពរវាងកម្ពុជា និងចិន មានឫសគល់ចាក់តាំងពីបុរាណកាល ហើយត្រូវបានបីបាច់រក្សាឲ្យមានភាពរឹងមាំនៅក្នុងបច្ចុប្បន្នកាល និង បន្តរីកចម្រើនកាន់តែស៊ីជម្រៅនាពេលអនាគត។ យើងនឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ លើកកម្ពស់ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាបន្តបន្ទាប់រវាងភាគីទាំងពីរ ដើម្បីធ្វើឱ្យ​ប្រជាជននៃប្រទេសទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែងកាន់តែច្រើនពីមិត្តភាពនេះ”។
​មន្ត្រីការទូតដែលបាន និងកំពុងបំពេញការងារយ៉ាងសកម្ម និងជាក់ស្តែងដូចលោកអគ្គកុងស៊ុល ហេង ពៅ នេះហើយ ដែលបានធ្វើឱ្យមិត្តភាពកម្ពុជា-ចិន មិនត្រឹមតែស្ថិតនៅក្នុងកម្រិតនៃសុន្ទរកថា ឬ ទស្សនវិស័យធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញលទ្ធផលជាក់ស្តែងតាមរយៈការផ្សព្វផ្សាយវិនិយោគរាល់លើក​ ការបញ្ជាទិញផលិតផលកសិកម្មនីមួយៗ និង និស្សិតគ្រប់គ្នា​ដែលទៅសិក្សានៅប្រទេសចិនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង