**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

គណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះយន្តការដោះស្រាយវិវាទដីធ្លីរបស់រដ្ឋបាលខេត្តស្វាយរៀង

ស្វាយរៀង៖ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងមន្ទីរ-អង្គភាពជំនាញ ដើម្បីសិក្សាពីវឌ្ឍនភាព និងយន្តការដោះស្រាយទំនាស់ដីធ្លី។

ក្នុងជំនួបនោះ ឯកឧត្តម ប៉េង ពោធិ៍សា បានរាយការណ៍ពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិវាទជូនប្រជាពលរដ្ឋដោយសន្តិវិធី តាមគោលការណ៍ច្បាប់ និងនីតិវិធីជាធរមាន ជាពិសេសតាមរយៈវប្បធម៌សន្តិភាព និងយន្តការដែលមានស្រាប់ ដូចជា គណៈកម្មការសុរិយោដីគ្រប់កម្រិត និងកិច្ចសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (MoU ថ្ងៃទី២៤ កក្កដា ២០២៥)។

ជារួម គិតចាប់ពីឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០ cylinders២៦ នេះ លទ្ធផលនៃការដោះស្រាយសម្រេចបាន រួមមាន៖ សំណុំរឿងពីក្រសួងរៀបចំដែនដី បង្វែរមកខេត្ត (សរុប ៥៦ករណី) ដោះស្រាយបញ្ចប់ ១៤ករណី, ច្រានចោល ២៨ករណី, ស្ថិតក្នុងសមត្ថកិច្ចតុលាការ ១០ករណី, បង្វែរទៅខេត្តព្រៃវែង ១ករណី និងកំពុងដោះស្រាយ ៣ករណី។ និងសំណុំរឿងរដ្ឋបាលខេត្តទទួលផ្ទាល់ (សរុប ៣៨ករណី) ដោះស្រាយបញ្ចប់ ៧ករណី, បញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ៥ករណី, ស្ថិតក្នុងសមត្ថកិច្ចតុលាការ ៣ករណី និងកំពុងដោះស្រាយ ២៣ករណី។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តប្តេជ្ញាបន្តជំរុញការដោះស្រាយក្រៅប្រព័ន្ធតុលាការ បង្កើនការផ្សព្វផ្សាយច្បាប់ដើម្បីទប់ស្កាត់ទំនាស់ និងខិតខំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងឆ្នាំ២០២៦។

ក្រោយពីស្តាប់របាយការណ៍ ឯកឧត្តម សរ ចំរុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តស្វាយរៀង ក្នុងការផ្តល់សេវាសាធារណៈ និងដោះស្រាយទុក្ខកង្វល់របស់ពលរដ្ឋ។

ឯកឧត្តមប្រធានគណៈកម្មការ ក៏បានលើកឡើងពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្ស ដោយអំពាវនាវឱ្យមានការដោះស្រាយបញ្ហាតាមយន្តការការទូត និងកិច្ចសហប្រតិបត្តិការព្រំដែន ដើម្បីការពារជនភៀសសឹកកម្ពុជាស្របតាមច្បាប់អន្តរជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កភាពវឹកវរក្នុងសង្គម និងដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង