**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

សហភាពអឺរ៉ុប កំពុងរៀបចំបទប្បញ្ញត្តិដើម្បីគ្រប់គ្រងលើគំរូអាជីវកម្មរបស់បណ្តាញសង្គម ក្នុងគោលបំណងការពារកុមារ និងយុវជន

បរទេស៖ នៅក្នុងសុន្ទរកថាមួយនៅទីក្រុង Copenhagen លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានមានប្រសាសន៍នៅថ្ងៃអង្គារសប្តាហ៍នេះថា សហភាពអឺរ៉ុប (EU) កំពុងរៀបចំបទប្បញ្ញត្តិដើម្បីគ្រប់គ្រងលើគំរូអាជីវកម្មរបស់បណ្តាញសង្គម ក្នុងគោលបំណងការពារកុមារ និងយុវជន។

លោកស្រីបានលើកឡើងថា ផលប៉ះពាល់អវិជ្ជមានជាច្រើនដែលបង្កឡើងដល់កុមារ និងយុវជនតាមរយៈការប្រើប្រាស់បណ្តាញសង្គម មិនមែនជារឿងចៃដន្យនោះទេ «ប៉ុន្តែវាគឺជាលទ្ធផលនៃគំរូអាជីវកម្មដែលចាត់ទុកការយកចិត្តទុកដាក់របស់កុមារយើងជាទំនិញសម្រាប់ជួញដូរ»។

លោកស្រីបានបន្ថែមថា សហភាពអឺរ៉ុបកំពុងកំណត់គោលដៅជាក់លាក់លើក្រុមហ៊ុន TikTok, X (អតីត Twitter) និងក្រុមហ៊ុន Meta Platforms (រួមមាន Instagram និង Facebook) ដូចខាងក្រោម៖
TikTok: លោកស្រីបានបញ្ជាក់ថា «យើងកំពុងចាត់វិធានការប្រឆាំងនឹង TikTok និងការរចនាដែលបង្កឱ្យមានការជក់ចិត្ត (addictive design) ការអូសឆេកមើលមិនចេះចប់ (endless scrolling) ការចាក់វីដេអូដោយស្វ័យប្រវត្តិ និងការលោតសារដំណឹងរំខាន (push notifications)»។

Meta: ចំពោះក្រុមហ៊ុន Meta វិញ លោកស្រីជឿជាក់ថា Instagram និង Facebook កំពុងបរាជ័យក្នុងការអនុវត្តច្បាប់កំណត់អាយុអប្បបរមាត្រឹម ១៣ឆ្នាំ របស់ពួកគេ។
X (Twitter): គណៈកម្មការក៏បានចាប់ផ្តើមនីតិវិធីប្រឆាំងនឹងបណ្តាញសង្គម X ផងដែរ ចំពោះការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដែលមានឈ្មោះថា Grok ក្នុងការបង្កើតរូបភាពផ្លូវភេទរបស់ស្ត្រី និងកុមារ។

នៅចុងឆ្នាំនេះ គណៈកម្មការនឹងកំណត់គោលដៅលើ «ការរចនាដែលបង្កឱ្យមានការជក់ចិត្ត និងមានគ្រោះថ្នាក់» ដូចជា បច្ចេកទេសទាក់ទាញការចាប់អារម្មណ៍ កិច្ចសន្យាដែលស្មុគស្មាញ និងអន្ទាក់នៃការចុះឈ្មោះជាវសេវាកម្ម (subscription traps) ជាដើម។

ជាចុងក្រោយ លោកស្រី von der Leyen ក៏បានគាំទ្រឱ្យមានច្បាប់តឹងរ៉ឹងក្នុងការ ហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមចំពោះយុវវ័យដែលមានអាយុក្រោមការកំណត់៕

អត្ថបទដែលជាប់ទាក់ទង