**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

ការផ្ទុះដ៏ខ្លាំងក្លាមួយនៅឯទីផ្សារមួយកន្លែង នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្ស ១០នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស

អ៊ីស្លាម៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីប៉ូលិស និងក្រុមជួយសង្គ្រោះបានឱ្យដឹងថា ការផ្ទុះដ៏ខ្លាំងក្លាមួយនៅឯទីផ្សារដ៏កកកុញមួយកន្លែង នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន នាថ្ងៃអង្គារនេះ បានសម្លាប់មនុស្សចំនួន ១០នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

ហេតុការណ៍នេះអាចនឹងបង្កឱ្យមានការកើនឡើងនូវភាពតានតឹង និងការប្រឈមមុខដាក់គ្នាជាមួយប្រទេសជិតខាងអាហ្វហ្គានីស្ថានសាជាថ្មី។

ការផ្ទុះនៅផ្សារ Naurang នេះបានបង្កឱ្យមានការភិតភ័យយ៉ាងខ្លាំង ខណៈអគារលក់ដូរ និងយានយន្តជាច្រើនត្រូវបានកម្ទេច។

ប៉ូលិសបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់រួមមានជនស៊ីវិល ៨នាក់ និងមន្ត្រីប៉ូលិស ២នាក់ ហើយអាជ្ញាធរសង្ស័យថា ករណីនេះគឺជាការប្រើប្រាស់ឧបករណ៍ផ្ទុះកែច្នៃ។

ហេតុការណ៍នេះកើតឡើងបន្ទាប់ពីមានការវាយប្រហារដោយរថយន្តផ្ទុកគ្រាប់បែកលើប៉ុស្តិ៍ប៉ូលិសក្នុងស្រុក Bannu កាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មន្ត្រីប៉ូលិសចំនួន ១៥នាក់។

ប៉ាគីស្ថានបានទម្លាក់កំហុសលើក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋានក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានផ្ញើសារតវ៉ាយ៉ាងខ្លាំងក្លាទៅកាន់រដ្ឋាភិបាលទីក្រុងកាប៊ុល។

ជាការឆ្លើយតប អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក ហ្សាប៊ីហ៊ូឡាហ៍ មូចាហ៊ីដ (Zabihullah Mujahid) បានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកថា «គ្មានមូលដ្ឋាន» ព្រមទាំងបានអះអាងសាជាថ្មីថា អាហ្វហ្គានីស្ថានមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបង្កការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង