**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

គណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ បំពេញទស្សនកិច្ចសិក្សានៅប្រទេសចិន ដើម្បីដកស្រង់បទពិសោធន៍អភិវឌ្ឍន៍ជនបទ និងរដ្ឋបាលឌីជីថល

ភ្នំពេញ៖ ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងទំនាក់ទំនង «មិត្តភាពដែកថែប» កម្ពុជា-ចិន គណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង ដឹកនាំដោយ លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុក បាននិងកំពុងបំពេញទស្សនកិច្ចសិក្សារយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីដកស្រង់បទពិសោធន៍លើការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅថ្នាក់មូលដ្ឋាន។
លោក ម៉ននី បណ្ឌិត បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូមានសមាសភាពចំនួន ១០រូប ចូលរួម ដើម្បីសិក្សាពីការកាត់បន្ថយភាពក្រីក្រ និងការប្រែក្លាយតំបន់ជនបទដាច់ស្រយាល ឱ្យទៅជាតំបន់សេដ្ឋកិច្ចមានវឌ្ឍនភាព។
លោកបានគូសបញ្ជាក់ថា ការសិក្សាពីចក្ខុវិស័យនៃការដឹកនាំ និងការចូលរួមរបស់ពលរដ្ឋចិន គឺជាធាតុចូលដ៏សំខាន់សម្រាប់យកមកសម្របសម្រួលអនុវត្តឱ្យស្របតាមបរិបទជាក់ស្តែងនៃស្រុកបាភ្នំ។
លោកអភិបាលស្រុកបានបន្តថា ដោយផ្អែកលើសក្តានុពលកសិកម្មរបស់ស្រុកបាភ្នំ គណៈប្រតិភូបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនទិន្នផល និងប្រសិទ្ធភាពផលិតកម្ម និងការប្រើប្រាស់ប្រព័ន្ធទិន្នន័យដើម្បីគ្រប់គ្រងសេវាសាធារណៈ ជួយឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋមានភាពរហ័ស ទាន់ចិត្ត និងមានតម្លាភាព។
លោកបញ្ជាក់ថា «បទពិសោធន៍ដែលទទួលបាន នឹងក្លាយជាមេរៀនមាសសម្រាប់ការកែច្នៃភូមិ-ឃុំ ក្នុងស្រុកបាភ្នំ ឱ្យមានវឌ្ឍនភាព ប្រកបដោយបរិយាបន្ន និងបច្ចេកវិទ្យា»។
ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាសក្នុងការចងសម្ព័ន្ធភាពរវាងរដ្ឋបាលស្រុកបាភ្នំ ជាមួយបណ្តាក្រុង-ស្រុកគំរូរបស់ចិន ដែលវានឹងបើកផ្លូវឱ្យមានការវិនិយោគលើវិស័យទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្ស។ កិច្ចសហប្រតិបត្តិការនេះ គឺជាសសរស្តម្ភមួយយ៉ាងរឹងមាំក្នុងការទ្រទ្រង់ «សហគមន៍ជោគវាសនារួម កម្ពុជា-ចិន» ឱ្យកាន់តែស៊ីជម្រៅនៅកម្រិតមូលដ្ឋាន។
តាមរយៈការដកស្រង់ «រូបមន្តជោគជ័យ» ពីមហាអំណាចសេដ្ឋកិច្ចទី២ លើសកលលោកនេះ រដ្ឋបាលស្រុកបាភ្នំរំពឹងថា នឹងអាចបង្កើតជាគំរូថ្មីមួយនៃការធ្វើទំនើបកម្មរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអាចជាមេរៀនសម្រាប់បណ្តាស្រុកដទៃទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងយុគសម័យឌីជីថលនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង