**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

វិចារណកថា៖ ការប្រែប្រួលអាកាសធាតុកំពុងផ្លាស់ប្តូរវាសនារបស់អាជីវកម្មខ្នាតតូច

ភ្នំពេញ៖ នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសកល សហគ្រាសធុនតូច និងមធ្យម (SMEs) ត្រូវបានគេចាត់ទុកថាជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ច។ អាជីវកម្មទាំងនេះមានចំនួនច្រើនលើសលប់នៅទូទាំងពិភពលោក ជាប្រភពការងារដ៏ធំ និងជាអ្នកទ្រទ្រង់សហគមន៍មូលដ្ឋាន។ ប៉ុន្តែនៅពេលការប្រែប្រួលអាកាសធាតុកាន់តែវិវត្តទៅមុខយ៉ាងលឿន អាជីវកម្មខ្នាតតូចទាំងនេះកំពុងរងគ្រោះមុនគេ ដោយត្រូវស្រូបយកផលប៉ះពាល់ដែលពួកគេមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយ។

បច្ចុប្បន្ន ផលប៉ះពាល់មិនមែនជារឿងឆ្ងាយទៀតទេ កម្ដៅដែលកើនឡើង ភ្លៀងធ្លាក់មិនទៀងទាត់ ការឡើងកម្រិតទឹកសមុទ្រ និងគ្រោះធម្មជាតិញឹកញាប់ កំពុងបង្កការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផ្លាស់ប្តូរតម្រូវការទីផ្សារ។

សម្រាប់ក្រុមហ៊ុនធំៗ ពួកគេអាចកាត់បន្ថយហានិភ័យទាំងនេះបានតាមរយៈការធានារ៉ាប់រង ឬទុនបម្រុង ប៉ុន្តែសម្រាប់អាជីវកម្មខ្នាតតូច ពួកគេមានលទ្ធភាពតិចតួចណាស់ក្នុងការទប់ទល់។

សម្រាប់ប្រទេសដែលពឹងផ្អែកលើកសិកម្ម អាជីវកម្មខ្នាតតូចដែលពាក់ព័ន្ធនឹងការដាំដុះ និងការកែច្នៃអាហារ កំពុងជួបបញ្ហាទិន្នផលធ្លាក់ចុះ ខ្វះខាតទឹក និងអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន។ គ្រាន់តែគ្រោះរាំងស្ងួត ឬទឹកជំនន់តែមួយលើក អាចបំផ្លាញចំណូលដែលរកបានរាប់ខែ។

ចំណែកនៅតំបន់ឆ្នេរ អាជីវកម្មទេសចរណ៍ ដូចជាផ្ទះសំណាក់ ឬសេវាកម្មដឹកជញ្ជូន ក៏កំពុងប្រឈមនឹងការច្រោះច្រាំងសមុទ្រ និងគ្រោះធម្មជាតិដែលធ្វើឱ្យភ្ញៀវមិនហ៊ានមកលេង។ សូម្បីតែអាជីវកម្មផលិតកម្ម ក៏រងផលប៉ះពាល់ដោយសារខ្វះវត្ថុធាតុដើម និងតម្លៃថាមពលកើនឡើងដែរ។

ក្រៅពីផលប៉ះពាល់ផ្ទាល់ ការប្រែប្រួលអាកាសធាតុក៏កំពុងផ្លាស់ប្តូរស្ថានភាពហិរញ្ញវត្ថុផងដែរ។ ធនាគារ និងអ្នកវិនិយោគចាប់ផ្តើមគិតគូរពី «ហានិភ័យអាកាសធាតុ» មុននឹងផ្តល់កម្ចី។ ការផ្លាស់ប្តូរនេះជារឿងល្អសម្រាប់និរន្តរភាព ប៉ុន្តែវាអាចធ្វើឱ្យអាជីវកម្មខ្នាតតូចកាន់តែពិបាកខ្ចីបុល ប្រសិនបើពួកគេមិនមានធនធានដើម្បីបង្ហាញពីសមត្ថភាពទប់ទល់នឹងបញ្ហាអាកាសធាតុ។ មានន័យថា អ្នកដែលងាយរងគ្រោះបំផុត បែរជាពិបាករកដើមទុនមកដោះស្រាយបញ្ហាទៅវិញ។

ជាមួយគ្នានេះ ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចដែលបញ្ចេញជាតិពុលទាប (តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស) ក៏បង្កើតឱ្យមានទាំងហានិភ័យ និងឱកាស។ អាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យាចាស់ៗ បញ្ចេញផ្សែងពុលច្រើន អាចនឹងជួបការរឹតបន្តឹងពីច្បាប់ និងការផ្លាស់ប្តូរការនិយមរបស់អ្នកប្រើប្រាស់។ ប៉ុន្តែ អាជីវកម្មណាដែលឆាប់ច្នៃប្រឌិត ដោយប្រើថាមពលសន្សំសំចៃ ឬថាមពលកកើតឡើងវិញ នឹងមានឱកាសចំណេញក្នុងទីផ្សារកាន់តែខ្លាំង។

បញ្ហាប្រឈមធំបំផុតគឺ ការសម្របខ្លួនទាំងនេះត្រូវការដើមទុន ចំណេះដឹង និងការគាំទ្រផ្នែកបច្ចេកទេស ដែលអាជីវកម្មខ្នាតតូចភាគច្រើននៅមានកម្រិតនៅឡើយ។ បើគ្មានគោលនយោបាយច្បាស់លាស់ទេ ពួកគេនឹងត្រូវបោះបង់ចោលក្នុងយុគសម័យអាកាសធាតុនេះ។

ហេតុនេះ រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ត្រូវតែផ្តល់អាទិភាពដល់អាជីវកម្មខ្នាតតូច តាមរយៈការបង្កើតកម្ចីដែលសមស្រប ការផ្តល់បច្ចេកទេសសម្រាប់អាជីវកម្មបៃតង និងការត្រៀមលក្ខណៈឱ្យបានល្អសម្រាប់គ្រោះមហន្តរាយ។ លើសពីនេះ ត្រូវកែសម្រួលច្បាប់ទម្លាប់ឱ្យកាន់តែសាមញ្ញ ដើម្បីឱ្យនិរន្តរភាពបរិស្ថានមិនមែនជាបន្ទុកបន្ថែម ប៉ុន្តែជាផ្លូវថ្មីឆ្ពោះទៅរកកំណើន។

អ្វីដែលសំខាន់បំផុត គឺការផ្លាស់ប្តូរការគិត។ ការពង្រឹងសមត្ថភាពទប់ទល់នឹងអាកាសធាតុ មិនគួរចាត់ទុកថាជាការចំណាយឥតប្រយោជន៍ទេ ប៉ុន្តែវាគឺជាការវិនិយោគដើម្បីភាពរឹងមាំ និងការប្រកួតប្រជែង។ អាជីវកម្មណាដែលគិតគូរពីបរិស្ថាន មិនថាជាការសន្សំធនធាន ឬការប្រើប្រាស់ប្រព័ន្ធឌីជីថល នឹងមានលទ្ធភាពខ្ពស់ក្នុងការរស់រាន និងចាប់យកឱកាសថ្មីៗ។

វិបត្តិអាកាសធាតុ មិនមែនជារឿងរបស់តែប្រទេសធំៗ ឬក្រុមហ៊ុនយក្សនោះទេ។ វាគឺជាការសាកល្បងដ៏ពិតប្រាកដសម្រាប់សហគមន៍មូលដ្ឋាន ដែលមានអាជីវកម្មខ្នាតតូចជាអ្នកទ្រទ្រង់ជីវភាព។ បើអាជីវកម្មទាំងនេះដួលរលំ ផលប៉ះពាល់នឹងរីករាលដាលដល់សេដ្ឋកិច្ច និងសង្គមទាំងមូល។

ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ យើងមិនត្រូវទុកនរណាម្នាក់ចោលឡើយ។ ការជួយដល់អាជីវកម្មខ្នាតតូច មិនមែនគ្រាន់តែជាកិច្ចការសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺជាគ្រឹះសម្រាប់អនាគតដ៏មាននិរន្តរភាព និងយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នា៕

អត្ថបទដែលជាប់ទាក់ទង