**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ទេសរដ្ឋមន្រ្តី​​ លី​ ធុជ​៖ ក្រោយបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ម៉ាឡេស៊ីបានដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការសម្រេចចិត្តមកធ្វើការវិនិយោគ និងការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់កម្ពុជា

ភ្នំពេញ​៖ នៅថ្ងៃ​​អាទិត្យ​ ទី៣១​ ខែ​សីហា​ ឆ្នាំ​២០២៥​ នា​ឯ​និវេសនដ្ឋាន​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​ ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្រ្តី​ អនុប្រធាន​ទី​១​ អាជ្ញាធរមីន​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរ​សាទរខួប​លេីក​ទី​៦៨​ នៃ​​ទិវា​​បុណ្យ​​ជាតិ​សហព័ន្ធ​ម៉ាឡេស៊ី​។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ជាមួយ​ប្រទេស​ និង​ប្រជាជន​ម៉ាឡេស៊ី​ ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លេីក​ទី​៦៨​ នៃ​​ទិវា​​បុណ្យ​​ជាតិ​​ និង​សូម​ជូន​ពរ​អោយ​ប្រទេស​ និង​ប្រជាជន​ម៉ាឡេស៊ី​ ទទួល​បាន​នូវ​វឌ្ឍនភាព​ វិបុល​ភាព​ និង​ការ​អភិវឌ្ឍ​។​

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ និង​មិត្តភាព​​ជា​ប្រវត្តិសាស្ត្រ​ ជា​បងប្អូន​ល្អ​ ​រវាង​ប្រទេស​ និង​ប្រជាជន​នៃ​កម្ពុជា​-ម៉ាឡេស៊ី​ ជាពិសេស​បាន​បន្ត​ភាព​ជា​ដៃគូ​យ៉ាង​​រឹងមាំ​ និងកាន់តែ​​ជិតស្និទ្ធ​ បន្ទាប់​ពី​ប្រទេស​ទាំងពីរ​បាន​កសាង​នូវ​ទំនាក់ទំនង​ការទូត​ជា​ផ្លូវ​ការ​ អស់​រយៈពេល​ ៦៨​ឆ្នាំ​ ចាប់​ថ្ងៃ​ទី៣១​ ខែ​សីហា​ ឆ្នាំ​១៩៥៧។ ប្រទេស​ម៉ាឡេស៊ី​ គឺ​ជា​ប្រទេស​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​ ដែល​បានចូលរួមយ៉ាងសកម្មក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជាដើម្បីបញ្ចប់ការវិលត្រឡប់មកវិញរបស់របបខ្មែរក្រហម និងការបញ្ជូនកងកម្លាំងរបស់ខ្លួននៅឆ្នាំ១៩៩៣ ក្នុងការរួមចំណែកដល់បេសកម្មសម័យ UNTAC ផងដែរ។​

ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ទៀតថា ក្រោយបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ប្រទេសម៉ាឡេស៊ី បានដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការសម្រេចចិត្តមកធ្វើការវិនិយោគ និងការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី​ បានទទួលស្គាល់ការគាំទ្រ និងភាពជាដៃគូ ក្នុងការរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជូនដល់ប្រជាពលរដ្ឋកម្ពុជានៅតាមមូលដ្ឋាន តាមរយៈការឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុន និង​អង្គការ​សង្គម​ស៊ីវិល​រ​បស់​ប្រទេស​ម៉ាឡេស៊ី ។

ជា​ចុង​បញ្ចប់​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​សម្តែង​នូវ​ការ​ដឹងគុណ​ និងថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ និង​ថ្នាក់​ដឹកនាំ​ប្រទេសម៉ាឡេស៊ី​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ​ ដែលមានការចូលរួមពីសហរដ្ឋអាមេរិក និងប្រទេសចិន​។

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ក៏​បានកោតសរសើរ​ និង​ថ្លែង​អំណរគុណ​ជូន​ចំពោះ​ ឯកឧត្តម Shaharuddin Onn ឯក​អគ្គ​រាជទូ​ត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​ ដែល​បាន​សម្របសម្រួល​ និង​ចូល​រួមដឹកនាំ​ក្នុង​ការកសាង​ភ្ជាប់​ទំនាក់ទំនង​ការទូត​ មិត្តភាព​ និង​កិច្ច​សហការ​ប្រតិបត្តិ​ការ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ ដេីម្បី​ផល​ប្រយោជន៍​នៃ​ប្រទេស​ និង​ប្រជាជន​ទាំង​ពីរ​ កម្ពុជា​-ម៉ាឡេស៊ី​។

ឯកឧត្ដម​ លី​ ធុជ​ ក៏​បាន​ថ្លែង​អំណរគុណ​ដល់​អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែល​បាន​ដឹកនាំ​ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពី​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-ថៃ៕

អត្ថបទដែលជាប់ទាក់ទង