**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

លោកជំទាវ សុវណ្ណ វណ្ណារតន៍ អនុញ្ញាតឱ្យលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម (OXFAM) ប្រចាំកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម (OXFAM) ប្រចាំកម្ពុជា និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ទាក់ទងនឹងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ជាកិច្ចស្វាគមន៍ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានសម្ដែងក្ដីរីករាយចំពោះកិច្ចសហការក្នុងការអភិវឌ្ឍន៍វិស័យការងារ ប្រកបដោយបរិយាបន្នរួមគ្នាជាមួយអង្គការ OXFAM នាពេលកន្លងមក ក៏ដូចជាពេលខាងមុខ។ លោកជំទាវមានប្រសាសន៍បន្តដោយបង្ហាញដល់ភាគីអង្គការ ស្វែងយល់បន្ថែមពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា សម្រាប់ទិសដៅអភិវឌ្ឍន៍នានារបស់ OXFAM ជាបន្តបន្ទាប់។

នៅក្នុងជំនួបនេះដែរ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការ OXFAM ប្រចាំកម្ពុជា បានបញ្ជាក់ថា គោលបំណងនៃសំណើសុំជួបសម្ដែងការគួរសម និងសុំកិច្ចសហការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាក់ទងនឹងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) លើសកម្មភាពសំខាន់ៗ ដូចខាងក្រោម៖ ទស្សនកិច្ចសិក្សារបស់ប្រតិភូមកពីប្រទេសឡាវ មកកម្ពុជានាពេលខាងមុខដើម្បីស្វែងយល់ពីភាពជោគជ័យរបស់កម្ពុជាក្នុងកិច្ចសហការគ្នារវាងសង្គមស៊ីវិល និងរដ្ឋាភិបាល, វេទិកាប្រចាំឆ្នាំ ថ្នាក់តំបន់ (ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តរតនគិរី) និងថ្នាក់ជាតិរវាងបេឡាជាតិសន្តិសុខសង្គមជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ក្រោមប្រធានបទ « គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌កម្ពុជា », ការប្រកួតប្រជែងវីដេអូ លើប្រធានបទ « ជើងឯក ប.ស.ស. » ដើម្បីចូលរួមគ្នាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ, ការរៀបចំរត់កម្សាន្តលើប្រធានបទ « រត់ដើម្បីសមភាព និងគាំពារសង្គមប្រកបដោយបរិយាបន្ន », ទស្សនកិច្ចសិក្សារបស់បណ្ដាញគាំពារសង្គមសម្រាប់ទាំងអស់គ្នា (SP4ALL) ក្នុងការស្វែងយល់ពីបេឡាជាតិសន្តិសុខសង្គម។

ជាការឆ្លើយតប លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះកិច្ចសហប្រតិបត្តិការដែលភាគីអង្គការបានលើកឡើង ដោយបានឯកភាព និងពិភាក្សាគ្នាជាជំហានទៅតាមចំណុចនីមួយៗ បន្ថែមទៀត ដើម្បីឈានទៅដល់មានកិច្ចព្រមព្រៀងជាផ្លូវការមួយក្នុងការអនុវត្តគម្រោងរួមគ្នាឱ្យបានទាន់ពេលវេលាកំណត់តាមផែនការរបស់ភាគីទាំងពីរ។

បន្ថែមលើនេះ លោកជំទាវសូមកោតសរសើរខ្ពស់ចំពោះការសហការនានា ថ្វីត្បិតភាគីទាំងពីរឈរនៅទីតាំងផ្សេងគ្នា តែភាគីទាំងពីរមានបេសកកម្មរួមគ្នាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង