**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

អាជ្ញាធរដែនសមុទ្រប៉ាណាម៉ា បានឱ្យដឹងថា នាវាជាង ៦៥០គ្រឿងត្រូវបានលុបចេញពីការចុះបញ្ជីរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៩មក

ប៉ាណាម៉ា៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ ២០២៥ អាជ្ញាធរដែនសមុទ្រប៉ាណាម៉ា បានឱ្យដឹងថា នាវាជាង ៦៥០គ្រឿងត្រូវបានលុបចេញពីការចុះបញ្ជីរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៩មក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង​ ដើម្បីបំពេញការអនុវត្តទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងពង្រឹងច្បាប់តឹងរ៉ឹងចំពោះនាវា ដែលមានដោតទង់ជាតិប៉ាណាម៉ា។

នៅឆ្នាំ ២០១៩ ប៉ាណាម៉ាបានចុះកិច្ចព្រមព្រៀងប្រើប្រាស់ទង់ជាតិ ជាមួយប្រទេសផ្សេងៗ រួមទាំង លីបេរីយ៉ា និង Marshall Islands ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីនាវាដែលត្រូវលុបចេញពីបញ្ជី ឬបដិសេធដោយសារតែការបំពានទណ្ឌកម្មណាមួយ។

នាវាទាំងអស់ មិនអាចបើកបរនៅក្រោមទង់ជាតិប៉ាណាម៉ាបានទេ នៅពេលត្រូវបានលុបចេញពីការចុះបញ្ជី។ ប៉ាណាម៉ា ក៏បានចាប់ផ្តើមអនុវត្តវិធានការប្រឆាំង នឹងនាវាដែលបិទឧបករណ៍ទាក់ទងដោយចេតនា ដើម្បីចៀសវាងការតាមដានផងដែរ។ កាលពីឆ្នាំមុន នាវាសរុប ២១៤គ្រឿង ត្រូវបានលុបចេញពីការចុះបញ្ជីរបស់ប៉ាណាម៉ា ដែលអនុញ្ញាតឱ្យអាជ្ញាធរដែនសមុទ្រ ធ្វើសកម្មភាពពង្រឹងការដាក់ទណ្ឌកម្មបានលឿនជាងមុន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក​ បាន​បង្កើន​សម្ពាធ​លើ​ប្រទេស ​ដែល​មាន​ការចុះ​បញ្ជី​នាវាក្នុងចំនួនច្រើន​ ដើម្បី​ជួយ​ដល់ដំណើការអនុវត្ត​ទណ្ឌកម្ម ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់សកម្មភាពដឹកប្រេងលាក់កំបាំង ជាមួយនិងការគំរាមកាន់កាប់ព្រែកជីកប៉ាណាម៉ាឡើងវិញ។

អង្គការមិនមែនរដ្ឋាភិបាលមួយ ហៅកាត់ថា UANI កាលពីសប្តាហ៍មុន បានចោទប្រកាន់ថា ប៉ាណាម៉ាមិនបានចាត់វិធានការគ្រប់គ្រាន់ ប្រឆាំងនឹងអ្នករំលោភលើការដាក់ទណ្ឌកម្ម និងបានស្នើសុំឱ្យប៉ាណាម៉ាបញ្ឈប់ជាបន្ទាន់ នូវការសម្របសម្រួលពាណិជ្ជកម្មប្រេងខុសច្បាប់របស់អ៉ីរ៉ង់ ហើយដកទង់ជាតិរបស់ខ្លួនចេញពីនាវាទាំងអស់ដែលដឹកប្រេងអ៉ីរ៉ង់។ ​តាម UANI នាវា​​មួយ​ក្នុង​ចំណោម​ ៥​គ្រឿង​ ដែល​គេ​សង្ស័យ​ថា​បាន​ដឹក​ជញ្ជូន​ប្រេង​អ៉ីរ៉ង់ គឺជ្រកក្រោមស្លាក​ទង់ជាតិ​ប៉ាណាម៉ា៕

អត្ថបទដែលជាប់ទាក់ទង