**នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំឱ្យពង្រឹងការងារជំនាញ បង្កើនការស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត**ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឱ្យ ស.ស.យ.ក. វិស័យព័ត៌មាន បន្តពង្រឹងសមត្ថភាពក្នុងបរិបទពិភពលោកវិវត្តយ៉ាងឆាប់រហ័ស**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញរំលែកទុក្ខជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងក្រុមគ្រួសារ**វិចារណកថា៖ ដើមឈើផ្តល់ជម្រកដល់បក្សី ហើយបក្សីជួយទ្រទ្រង់ជីវិតធម្មជាតិ**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តរតនគិរី**ពង្រឹងយន្តការ ការងារជាប្រចាំដើម្បីបង្កើនល្បឿនកែទម្រង់រដ្ឋបាលសាធារណៈដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ**ស្កេនឆ្លាតវៃ បង់ប្រាក់ដោយសុវត្ថិភាព!**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ

ក្រសួងការបរទេសអាមេរិក បានប្រកាសចេញការរឹតត្បិតទិដ្ឋាកា នៃបណ្តាក្រុមហ៊ុនទេសចរណ៍មានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា

បរទេស៖ ក្នុងសប្តាហ៍នេះ ក្រសួងការបរទេសអាមេរិក បានប្រកាសចេញការរឹតត្បិតទិដ្ឋាការលើម្ចាស់​ ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកដទៃទៀត នៃបណ្តាក្រុមហ៊ុនទេសចរណ៍មានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា ដែលជាប់សង្ស័យថា បានជួយសម្របសម្រួល ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា មនុស្សមួយចំនួនដែលពាក់ព័ន្ធជាមួយទីភ្នាក់ងារទេសចរណ៍ក្នុងប្រទេសឥណ្ឌា ត្រូវបានកំណត់ឱ្យជាប់បម្រាមហាមឃាត់ទិដ្ឋាការ នៅក្រោមច្បាប់អន្តោប្រវេសន៍និងសញ្ជាតិរបស់សហរដ្ឋអាមេរិក ដោយផ្អែកលើព័ត៌មានប្រមូលបានដោយបេសកកម្មការទូតអាមេរិកប្រចាំនៅឥណ្ឌា។

ចំណាត់ការខាងលើនេះធ្វើឡើង ចំពេលដែល​រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងដំណើរការយុទ្ធនាការដ៏ទូលំទូលាយ ក្នុងគោលដៅបង្រ្កាបការធ្វើអន្តោប្រវេសន៍ខុសច្បាប់ មកកាន់សហរដ្ឋអាមេរិក និងបណ្តេញជនអន្តោប្រវេសន៍ដែលមិនមានឯកសារច្បាស់លាស់ ចេញពីអាមេរិក។

គួរបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំទីក្រុងញូវដែលី ធ្លាប់បានក្រើនរំលឹកយ៉ាងទទូចម្តងហើយម្តងទៀត ឱ្យជនជាតិឥណ្ឌាទាំងឡាយ ដែលធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក កុំបន្តស្នាក់នៅលើសរយៈពេលដែលត្រូវបានអនុញ្ញាត ហើយព្រមានថា ពួកគេនឹងត្រូវប្រឈមមុខជាមួយ​ការបណ្តេញចេញ និងការហាមប្រាមមិនឱ្យជាន់ទឹកដីអាមេរិកជាអចិន្រ្តៃយ៍៕

អត្ថបទដែលជាប់ទាក់ទង