**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ

មហាយក្សចិន នឹងបង្កើនការចំណាយលើវិស័យការពារជាតិ ៧,២%នៅឆ្នាំនេះ ចំពេលសមរភូមិប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែក្ដៅគគុក

ប៉េកាំង៖ មហាយក្សចិននឹងបង្កើនការចំណាយលើវិស័យការពារជាតិចំនួន៧,២ភាគរយនៅឆ្នាំនេះ ចំពេលសមរភូមិប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែក្ដៅគគុក។

ការបង្កើនខ្ទង់ចំណាយលើវិស័យការពារជាតិនេះត្រូវបានប្រកាសនៅថ្ងៃពុធទី៣ ខែមីនា នៅក្នុងរបាយការណ៍របស់រដ្ឋាភិបាល ចេញផ្សាយនៅក្នុងសភា។ យ៉ាងណា ការបង្កើនការចំណាយលើវិស័យការពារជាតិនេះគឺលើសពីគោលដៅកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនសម្រាប់ឆ្នាំនេះប្រហែល៥ភាគរយ ខណៈមហិច្ឆតារបស់រដ្ឋធានីប៉េកាំងសម្រាប់ការបន្តទំនើបកម្មយោធា ចំពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងពុះកញ្ជ្រោលខ្លាំង។

ចាប់តាំងពីលោក ស៊ី ជីនពីង ក្លាយជាប្រធានាធិបតី និងជាអគ្គមេបញ្ជាការជាងមួយទសវត្សរ៍មុន ថវិកាការពារជាតិបានកើនឡើងដល់១,៧៨ ពាន់ពាន់លានយ័ន ឬស្មើ២៤៥,៦៥ ពាន់លានដុល្លារនៅឆ្នាំនេះ ខណៈក្នុងឆ្នាំ២០១៣ មានត្រឹមតែ ៣,៧ពាន់លានដុល្លារប៉ុណ្ណោះ។  លោក ស៊ី មានគោលបំណងបញ្ចប់ទំនើបកម្មយោធាពេញលេញនៅឆ្នាំ ២០៣៥ ដោយយោធាចិនបានអភិវឌ្ឍមីស៊ីល នាវា នាវាមុជទឹក និងបច្ចេកវិទ្យាឃ្លាំមើលជាដើម។ ក្នុងពេលជាមួយគ្នានេះ យោធាកំពុងព្យាយាមហ្វឹកហាត់ត្រៀមខ្លួនប្រយុទ្ធតាមរយៈការហ្វឹកហ្វឺន និងលំហាត់សឹកយោធាដ៏តឹងរ៉ឹងបន្ថែមទៀត។

ការដំឡើងថវិកាលើវិស័យយោធាកើតឡើង បើទោះបីជាមានរឿងអាស្រូវពុករលួយជាច្រើន ដែលប៉ះពាល់ដល់កងទ័ពរំដោះប្រជាជន(PLA) ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះក៏ដោយ។ គួរជម្រាបថា មហាអំណាចសេដ្ឋកិច្ចទី២ លើសាកលលោកចិននៅតែជាប្រទេសចំណាយលើវិស័យយោធាច្រើនជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក ខណៈថវិកាយោធាដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៥ គឺ៨៥០ពាន់លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង