**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាល ស្តីពីការងារលេខាធិការដ្ឋានរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការងារលេខាធិការដ្ឋានរបស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលជូនដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ត្រីពាក់ព័ន្ធ ដោយបានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។

ថ្លែងបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម គួច ចំរើន បានវាយតម្លៃខ្ពស់ចំពោះទីចាត់ការរដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ដែលបានរួមគ្នាខិតខំរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនាពេលនេះឡើង ដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ក្រុង ស្រុក ពាក់ព័ន្ធនឹងតួនាទី ភារកិច្ច របៀបរបបការងាររបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋានឱ្យបានត្រឹមត្រូវ និងមានគុណភាព។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាលជាបន្តបន្ទាប់នារយៈពេលកន្លងមក រាជរដ្ឋាភិបាលបាន ចាត់តាំងសមាជិក សមាជិករាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួង ស្ថាប័ន និងមន្ត្រីរាជការ នៅថ្នាក់ក្រោមជាតិ ឱ្យបង្កើតឡើងនូវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះមកជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្ត កម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់ គោលការណ៍ និងវិធានការនានារបស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋាន សំដៅជួយជំរុញក្នុងការដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋាន និងជួយចូលរួមកៀរគរធនធានពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផល សង្គម និងការអភិវឌ្ឍនៅមូលដ្ឋាន ឆ្លើយតបបានទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សម្រាប់រដ្ឋបាលខេត្តកណ្តាល រាជរដ្ឋាភិបាលបានចាត់តាំង ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលតាមរយៈ សេចក្តីសម្រេច លេខ២២២ សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបាន ចេញនូវសេចក្តីសម្រេចបំពេញបន្ថែមចំនួន០៣ បន្ថែមទៀត គឺសេចក្តីសេចក្តីសម្រេចលេខ ០៤ សសរ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤, សេចក្តីសម្រេចលេខ០៥ សសរ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ និងសេចក្តីសម្រេចលេខ១៧១ សសរ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលនាំឲ្យចំនួនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលមានចំនួន៤២០នាក់ ស្រី៤៧នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះត្រូវយកចិត្តទុកដាក់ ចូលរួមឱ្យសកម្មក្នុងដំណើរការវគ្គបណ្តុះបណ្តាលជាមួយគ្រូឧទ្ទេស ដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន ទទួលបានចំណេះដឹងថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសសូមសិក្ខាកម្មទាំងអស់តាមដានយកចិត្តទុកដាក់ឱ្យបានស៊ីជម្រៅទៅលើមេរៀននីមួយៗ ក្នុងករណីមិនច្បាស់លាស់ ឬមានចម្ងល់ សូមលើកឡើងជាសំណួរ ដើម្បីគ្រូឧទ្ទេសធ្វើការបំភ្លឺបញ្ជាក់បន្ថែម ៕

អត្ថបទដែលជាប់ទាក់ទង