**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

លោកស្រី អន ស៊ីថា កនាំក្រុមការងារចុះពិនិត្យស្ថានភាព ស្រូវប្រាំងពលរដ្ឋដែលប្រឈមនឹងខ្វះទឹកស្រោចស្រព ២៨០ហិកតា នៅឃុំបត់ត្រង់ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ លោកស្រី អន ស៊ីថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងអមដំណើរដោយ លោក វ៉ឹង ឈាងហេង លោក ពេជ្រ សីហា និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីចុះទៅពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ ដែលប្រឈមនឹងខ្វះទឹកស្រោចស្រពចំនួន ២៨០ហិកតា ស្ថិតនៅភូមិសាស្ត្រ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ដំណើរចុះពិនិត្យនេះ លោកស្រី អន ស៊ីថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម បានឱ្យដឹងថា ស្រូវប្រាំងរបស់ប្រជាកសិករចំនួន២៨០ហិកតា នៅឃុំបត់ត្រង់ ខេត្តបន្ទាយមានជ័យ កំពុងស្ថិតក្នុងដំណាក់កាលកកើតគួរ បើសិនជាមិនមានទឹកស្រោចស្រពរយ:ពេល១សប្តាហ៍ទៀត ស្រូវនោះ អាចប្រឈមការខូចខាតទាំងស្រុង។

ស្របពេលជាមួយគ្នានោះ លោកស្រីប្រធាននាយកដ្ឋាន ក៏បានចុះពិនិត្យប្រភពទឹកនៅទឹកស្ទឹងសិរីសោភ័ណ និងបានជួបពិភាក្សាជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ដើម្បីជួយអន្តរាគមន៍អូសទឹកពីស្ទឹងសេរីសោភ័ណ សង្កាត់ទឹកថ្លា បូមសង្រ្គោះស្រូវប្រជាកសិករចំនួន២៨០ហិកតា។ ទន្ទឹមនឹងនេះ មន្ទីរធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ទឹកក្នុងស្ទឹងសិរីសោភ័ណ អាចស្តុកទុក សម្រាប់ផលិតជាទឹកស្អាតផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់នូវរដូវប្រាំងនាពេលខាងមុខផងដែរ។

នាឱកាសនោះ លោកស្រីប្រធាននាយកដ្ឋាន និងក្រុមការងារ ក៏បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងមេភូមិទាំង១១ភូមិ ស្ថិតនៅសាលាឃុំបត់ត្រង់ ដោយបានពន្យល់ពីតម្លៃស្រូវ អូអឹម មិនមែនធ្លាក់ថ្លៃទេ គឺតម្លៃដែលវិលត្រឡប់ទៅស្ថានភាព២ឆ្នាំមុន និងណែនាំឱ្យក្រុមប្រឹក្សាឃុំ មេភូមិទាំង១១ បន្តជួយផ្សព្វផ្សាយដល់ប្រជាកសិករពីបញ្ហាខ្វះទឹកបូមដាក់ស្រែប្រាំង ព្រមទាំងលើកឡើងពីសារប្រយោជន៍ នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មត្រឹមត្រូវផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង