**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ការធានានិងកែលម្អសុខុមាលភាពរបស់ប្រជាជនចិនគ្មានទីបញ្ចប់ទេ មានតែទីចាប់ផ្តើមថ្មីបន្តគ្នារហូត

ជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនងប្រជាជនចិនក្នុងរយៈពេល៧៥ឆ្នាំនេះស្គាល់នូវភាពរុងរឿងដ៏មហិមា ដែលជាពិសេសក្នុងឱកាសខួប៧៥ឆ្នាំនៃថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិន ជាងប្រជាជាតិណាៗទាំងអស់ ប្រជាជនចិនបានយល់យ៉ាងច្បាស់ពីគុណតម្លៃមហាសាលរបស់បក្សកុម្មុយនិស្តចិនដែលតែងបានចាត់ទុកថា «សុខុមាលភាពរបស់ប្រជាជនមិនអាចផ្តាច់ចេញពីជីវភាពរស់នៅប្រចាំថ្ងៃបាននោះទេ។ ជនកុម្មុយនិស្តបានធ្វើការនេះយ៉ាងខ្ជាប់ខ្ជួន ប្រឹងប្រែងធ្វើការជានិច្ចកាលដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ ក្នុងនាមជាបក្សដឹកនាំប្រទេសចិន បក្សកុម្មុយនិស្តចិនបានទុកលទ្ធភាពដល់រដ្ឋាភិបាលចិន អនុវត្តនូវរាល់គោលនយោបាយដែលខ្លួនបានអនុម័តម្តងមួយឆ្នាំៗ ហើយធ្វើការងារជាក់ស្តែងក្នុងការឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាជន មើលឃើញពីវឌ្ឍនភាព និងទទួលអំណរពីផលប្រយោជន៍ទាំងនេះ។ ជាក់ស្តែង កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលចិនបានប្រកាសលទ្ធផលនៃការធ្វើជំរឿនសេដ្ឋកិច្ចទូទាំងប្រទេសចិនលើកទី៥ ដោយទិន្នន័យបង្ហាញថា ក្នុងនាមជាប្រទេសដែលទំហំសេដ្ឋកិច្ចសរុបបានជាប់ចំណាត់ថ្នាក់ទី២លើពិភពលោកចាប់តាំងពីឆ្នាំ២០១០មក ដោយGDPរបស់ប្រទេសចិនក្នុងឆ្នាំ២០២៣មានចំនួនជិត១៣០ទ្រីលានយាន់ប្រាក់ចិន ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ អត្រារួមចំណែករបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកគិតជាមធ្យមគឺ ប្រហែល៣០% ដែលបានក្លាយជាប្រភពកំណើនដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកល។ ស្របនឹងគំនិតនេះ ធនាគារពិភពលោកបានតម្លើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៤ និងការព្យាករណ៍ចំពោះសេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២៥ផងដែរ។

ជោគជ័យនៃសេដ្ឋកិច្ចរបស់ប្រទេសចិន គឺជាការរួមចំណែកធានានិងលើកកម្ពស់សុខុមាលភាពរបស់មនុស្សជាតិស្របតាមគុណតម្លៃរួមរបស់អង្គការសហប្រជាជាតិ។ ការកែលម្អស្តង់ដារនៃការរស់នៅគឺមានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បរិយាកាសអន្តរជាតិបានកើតមានបម្រែបម្រួលយ៉ាងជ្រាលជ្រៅនិងស្មុគស្មាញ ក្នុងនោះ ក៏បានឆ្លងកាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អស់រយៈពេល៣ឆ្នាំផងដែរ ដោយប្រឈមមុខនឹងការសាកល្បងគ្រប់ប្រភេទ សេដ្ឋកិច្ចចិនបានរក្សាកំណើនដោយនឹងនរជាលំដាប់ដែលបានបង្ហាញពីភាពធន់យ៉ាងខ្លាំងក្លាក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក។ ប្រទេសចិនបង្កើនកម្លាំងជំរុញបែបឧស្សាហកម្ម និងគោលនយោបាយជាចាំបាច់ដើម្បីលើកទឹកចិត្តដល់សហគ្រិន និងបង្កើនការងារ ហើយខិតខំបង្កើនប្រាក់ចំណូលរបស់អ្នករស់នៅទីក្រុង និងតាមទីជនបទ ជាក់ស្តែងឧស្សាហកម្មកម្មន្តសាលរបស់ប្រទេសចិនបានស្តារផលិតភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយត្រូវបានលើកកម្ពស់យ៉ាងខ្លាំងដែលបានធានាឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលដំណើរការដោយប្រក្រតី ក៏ដូចជាបានរួមចំណែកយ៉ាងធំធេងក្នុងការលំនឹងសេដ្ឋកិច្ចពិភពលោក ដោយបានគូសបញ្ជាក់ថាសមិទ្ធផលបែបនេះកើតពីបុព្វហេតុនៃគោលនយោបាយគ្រប់គ្រងជាម៉ាក្រូដែលប្រកបដោយវិទ្យាសាស្ត្រនិងប្រសិទ្ធភាពរបស់រដ្ឋាភិបាលចិនដែលបានពន្លឿនការអភិវឌ្ឍសមត្ថភាពផលិតកម្មគុណភាពថ្មី សមស្របនឹងតម្រូវការនៃយុគសម័យដោយបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។

នៅពេលកំពុងប្រឈមមុខទៅនឹងស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកនិងក្រៅស្រុកដ៏ស្មុគស្មាញ រដ្ឋបាភិបាលចិនបន្តធានា និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាជីវភាពរស់នៅ ។ ប្រទេសចិនធានាយ៉ាងមុតមាំចំពោះភាពគ្រប់គ្រាន់នៃថវិកាសម្រាប់សុខុមាលភាពសាធារណៈ ដែលមិនត្រូវបានកាត់បន្ថយឡើយ ហើយបែរជាខិតខំបង្កើនថែមទៀតសម្រាប់ការអប់រំ ការថែទាំសុខភាព ប្រាក់ចូលនិវត្តន៍ ដែលត្រូវបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានា ព្រមទាំងបានតាមដានការឆ្លើយតបដោយតម្លាភាពនៅក្នុងគោលនយោបាយរបស់ខ្លួន ហើយជំនឿចិត្តបែបនេះកំពុងត្រូវបានបង្កើនថែមមួយកម្រិតទៀត ពោលគឺកាលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបានបើកធ្វើនៅរដ្ឋធានីប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានបូកសរុបដោយគ្រប់ជ្រុងជ្រោយនូវការងារសេដ្ឋកិច្ចឆ្នាំ២០២៤ ធ្វើការវិភាគយ៉ាងស៊ីជម្រៅចំពោះស្ថានការណ៍សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ហើយបានរៀបចំចាត់ចែងជាប្រព័ន្ធនូវការងារសេដ្ឋកិច្ចឆ្នាំ២០២៥ ធានាយ៉ាងជាក់លាក់និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ដោយបានជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងកិច្ចកសាងអរិយធម៌អេកូឡូស៊ីនិងការអភិវឌ្ឍបៃតងនិងកាបូនទាប ជាក់ស្តែង បរិមាណផលិតរថយន្តថាមពលថ្មីក្នុងឆ្នាំ២០២៣ បានឡើងដល់៩,៤៥៨,០០០គ្រឿងដែលកើនឡើង ៦.៩ដងបើប្រៀបធៀបនឹងឆ្នាំ២០១៨ ហើយបរិមាណផលិតរថយន្តបានជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោកក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នាដែលសមមាត្រមានចំនួនលើសពី ៦០% នៃទូទាំងពិភពលោក។
គោលនយោបាយសេដ្ឋកិច្ចតាមរបែបផែនចិន បានផ្តល់ជាបទពិសោធន៍ដល់ប្រទេសនានាយល់ពីប្រទេសចិនដែលបានធ្វើឲ្យប្រាកដថា មិនមានចំណុចខ្សោយ ភាពចន្លោះប្រហោងបំបាត់ឧបសគ្គលាក់កំបាំងនៅក្នុងកិច្ចការសន្ដិសុខសាធារណៈនោះទេ រដ្ឋាភិបាលចិនតែងយកចិត្តទុកដាក់ចំពោះបញ្ហាសំខាន់ ចំណុចទន់ខ្សោយ ហើយលើកកម្ពស់កម្រិតសន្តិសុខសាធារណៈ ដោយពិភពលោកបានសង្កេតឃើញពីវិជ្ជមានភាពនេះតាមរយៈការថែទាំដល់កុមារ និងមនុស្សចាស់នៅផ្ទះដែលត្រូវការជំនួយក្នុងពេលដែលសមាជិកគ្រួសារផ្សេងទៀតបានទៅធ្វើការនៅតាមទីក្រុង ដោយតាមរយៈយន្តការ និងចាត់វិធានការនានាដើម្បីធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង និងសេវាកម្ម ដោយឲ្យប្រជាជនចិនរស់នៅដោយសុខសាន្តក្នុងគ្រួសារដ៏ធំរបស់លទ្ធិសង្គមនិយមតាមបែបផែនចិន ហើយបើតាមរបាយការណ៍សុភមង្គលពិភពលោករបស់អង្គការសហប្រជាជាតិ យើងនៅចាំបានថាកាលពីឆ្នាំ២០២៣កន្លងទៅ សន្ទស្សន៍សុភមង្គលរបស់ប្រទេសចិនមាន៥,៩៧ពិន្ទុ ដែលជាប់ចំណាត់ថ្នាក់ទី៦០ក្នុងចំណោម១៤៣ប្រទេស។ នៅក្នុងបរិបទនៃការកើនឡើងសម្ពាធនៃការធ្លាក់ចុះសេដ្ឋកិច្ច និងការកើនឡើងនៃបញ្ហានិងទំនាស់ក្នុងសង្គម ការធានានូវជីវភាពរស់នៅជាមូលដ្ឋាន និងសុខុមាលភាពរបស់ប្រជាជនពិតជាមានសារៈសំខាន់ណាស់។ ប្រទេសចិនតែងចាត់ទុកបញ្ហាដែលប្រជាពលរដ្ឋចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរបំផុត ដែលអាចមើលឃើញថា មានលក្ខណៈជាបន្ទាន់ ហើយខិតខំបំពេញកិច្ចការរបស់ខ្លួនលើកកម្ពស់សុខុមាលភាពកាន់តែមានគោលដៅ ប្រសិទ្ធភាព និងនិរន្តរភាពច្រើនជាងមុនផងដែរ។ ខណៈពេលដែលប្រទេសចិននៅតែបន្តកំណែទម្រង់រចនាសម្ព័ន្ធខាងផ្នែកផ្គត់ផ្គង់ រួមជាមួយភាពរីកចម្រើននៃបញ្ញាសិប្បនិម្មិត បុគ្គលិកមួយចំនួននឹងត្រូវបញ្ឈប់ការងារ ហើយដូច្នេះរដ្ឋាភិបាលចិនតែងផ្តោតលើការបង្កើតការងារបន្ថែម អនុវត្ត និងកែលម្អវិធានការផ្តល់ជំនួយជួយប្រជាជនស្វែងរកការងារធ្វើ ដែលធានានូវជីវភាពរស់នៅជាមូលដ្ឋានរបស់ប្រជាជន។

ជារួម ប្រទេសចិនក្នុងរយៈពេល៧៥នេះនៃការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនតែងយល់ឃើញថា«ឱកាសកម្រនឹងកើតឡើង ពិបាកនឹងចាប់យក ហើយងាយនឹងបាត់បង់» ដូច្នេះប្រទេសចិនតែងផ្តួចផ្តើមនូវគំនិតនិងប្រាជ្ញានានារបស់ខ្លួនដើម្បីឱ្យសេដ្ឋកិច្ចរបស់ប្រទេសចិនចាប់យកបាននូវឱកាសដ៏កម្រដែលផ្តល់ដោយសេដ្ឋកិច្ចសកលភាវូបនីយកម្មដើម្បីភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងដើម្បីសុខុមាលភាពសាធារណៈរបស់ប្រជាជនចិន ហើយសេដ្ឋកិច្ចរបស់ប្រទេសចិនក៏នឹងផ្តល់កាលានុវត្តភាពដល់សេដ្ឋកិច្ចសកល និងមនុស្សជាតិវិញផងដែរ ជាក់ស្តែងប្រទេសជាច្រើននៅក្នុងពិភពលោកបាននិងកំពុងទន្ទឹងរង់ចាំការវិលត្រឡប់ ឬការអញ្ជើញមកដល់របស់វិនិយោគិនចិនមកបណ្តាក់ទុននៅក្នុងប្រទេសរបស់ខ្លួន៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង