**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ឆ្នាំ២០២៤ វិស័យកសិកម្មចិនទទួលបានសមិទ្ធផលលេចធ្លោ

ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែធ្នូ កិច្ចប្រជុំអំពីការងារជនបទមជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង ដើម្បីអនុវត្តស្មារតីនៃកិច្ចប្រជុំអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិននិងរៀបចំ
ការងារ“កសិកម្ម ជនបទ និងកសិករ”នៅឆ្នាំ២០២៥។

លោកXi Jinpingប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍សំខាន់ដោយបានលើកឡើងថា ឆ្នាំ២០២៤ការផលិតស្បៀងរបស់ប្រទេសចិនបានឡើងដល់កម្រិតថ្មី ប្រាក់ចំណូលរបស់កសិករបានកើនឡើងជាលំដាប់ សង្គមជនបទមានភាពសុខដុមរមនានិងស្ថិរភាព។ឆ្នាំ២០២៥ត្រូវតែប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងទីក្រុងនិងជនបទ ដើម្បីធ្វើឱ្យកំណែទម្រង់ជនបទកាន់តែស៊ីជម្រៅ ពន្លឿនជំហានទំនើបកម្មកសិកម្មនិងជនបទ ជំរុញឱ្យមូលដ្ឋានកសិកម្មកាន់តែរឹងមាំ តំបន់ជនបទកាន់តែមានវិបុលភាព ជីវភាពរស់នៅរបស់កសិករកាន់តែល្អបវរ។

ឆ្នាំ២០២៤ វិស័យកសិកម្មចិនទទួលបានសមិទ្ធផលលេចធ្លោ។បរិមាណផលិតស្បៀងទូទំាងប្រទេសកើនឡើងដល់៧ទ្រីលានគីឡូក្រាមជាលើកដំបូងដែលបានកើនឡើង២២១,៨រយលានគីឡូក្រាមដែលកើនឡើង១.៦%បើធៀបជាមួយឆ្នាំ២០២៣។ឆ្នាំ២០២៤ផ្ទៃដីដាំដុះស្បៀងទូទាំងប្រទេសចិនមាន១,១៩រយលានហិកតា កើនឡើងជាង៣៥ម៉ឺនហិកតាដែលបានបន្តកើនឡើងក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។ស្បៀងបីយ៉ាងសំខាន់ៗគឺពោត ស្រូវសាលី និងស្រូវ សម្រេចបាននូវយន្តូបនីយាកម្មជាទូទៅ គ្រឿងយន្តកសិកម្មទូទំាងប្រទេសចិនបានលើសពី២រយលានគ្រឿងអត្រាប្រើប្រាស់ម៉ាស៊ីនសម្រាប់ភ្ជួរដីដាំដុះនិងប្រមូលផលលើសពី៧៤%។

ប្រទេសចិនបានបង្កើតដីស្រែស្តង់ដាខ្ពស់ជាង៦៦៦ម៉ឺនហិចតាដែលអាចធានាយ៉ាងនឹងនរនូវសមត្ថភាពផលិតស្បៀងជាង៥០ប៊ីលានគីឡូក្រាម បានបង្កើតឡើងនូវប្រព័ន្ធគ្រប់គ្រងដីស្រែឌីជីថលដែលសម្រេចបាននូវ«ការគ្រប់គ្រងដីស្រែដោយទិន្នន័យ»។ បច្ចុប្បន្ននេះ កសិដ្ឋានជាលក្ខណៈគ្រួសារដែលត្រូវបានបញ្ចូលក្នុងប្រព័ន្ធបញ្ជីឈ្មោះក្នុងទូទាំងប្រទេសចិនមានជិត៤លានគ្រួសារ សហករណ៍ដែលចុះបញ្ជីស្របច្បាប់កើនឡើងដល់២១៤ម៉ឺន៥ពាន់កន្លែង សហភាពសហករណ៍ជាង១ម៉ឺន៥ពាន់កន្លែង ។ ប្រទេសចិនបានបង្កើតឡើងនូវប្រព័ន្ធសេវាកម្មសង្គមកសិកម្មប្រកបដោយសុក្រឹតភាពដែលបានដើរតួនាទីក្នុងការដឹកនាំកសិករចូលផ្លូវអភិវឌ្ឍកសិកម្មទំនើប។

ចំណូលរបស់ប្រជាជនរស់នៅជនបទបានកើនឡើងយ៉ាងឆាប់រហ័ស។ចាប់ពីត្រីមាសទី១ដល់ត្រីមាសទី៣ក្នុងឆ្នាំនេះ ចំណូលគិតជាមធ្យមរបស់ប្រជាជនម្នាក់ៗទូទាំងប្រទេសគឺ៣០៩៤១យាន់ប្រាក់ចិន(ស្មើ៤២០០ដុល្លារអាមេរិក)ដែលបានកើនឡើង៤.៩%បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។បីត្រីមាសដំបូងក្នុងឆ្នាំនេះចំណូលដែលគិតជាមធ្យោមក្នុងប្រជាជនរស់នៅជនបទម្នាក់ៗគឺ១៦៧៤០យាន់ប្រាក់ចិន(ស្មើ២៣០០ដុល្លារអាមេរិក)ដែលកើនឡើង៦.៣%បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ហើយខ្ពស់ជាង២.១%នៃល្បឿនកំណើននៃចំណូលរបស់ប្រជាជនរស់នៅទីក្រុងនិងទីប្រជុំជន។ចាប់ពីត្រីមាសទី១ដល់ត្រីមាសទី៣ក្នុងឆ្នាំនេះ ចំណាយគិតជាមធ្យមនៃប្រជាជនរស់នៅក្នុងជនបទគឺ១៣៨៣៩យាន់ប្រាក់ចិន(ស្មើ១៨៩៦ដុល្លារអាមេរិក)ដែលបានកើនឡើងជាក់ស្តែង៦.២%បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំ២០២៣ខ្ពស់ជាង១.៤%នៃល្បឿនកំណើនចំណាយរបស់ប្រជាជនរស់នៅទីក្រុងនិងទីប្រជុំជន។

បរិស្ថានរស់នៅនៅជនបទបានត្រូវកែលម្អជាបន្តបន្ទាប់។អត្រាប្រើប្រាស់បង្គន់អនាម័យក្នុងជនបទបានឡើងដល់ប្រហែល៧៥%។អត្រានៃភូមិរដ្ឋបាលដែលបានប្រមូលសំរាមលើសពី៩០%។អត្រាគ្រប់គ្រងនិងចាត់ចែងទឹកកខ្វក់នៅជនបទលើសពី៤៥% ស្ថានភាពដែលទឹកកខ្វក់ហូរគ្រប់ទីកន្លែងបានត្រូវកែប្រែយ៉ាងល្អប្រសើរ។ភូមិឃុំនិងភូមិដែលមានលក្ខណៈសម្បត្តិសុទ្ធតែបានសាងសង់ផ្លូវធ្វើដំណើរទាំងអស់ហើយអត្រាប្រើប្រាស់ទឹកស្អាតនៅទីជនបទក៏បានឈានដល់៩០%ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង