**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ

បរទេស៖ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថាលោក Donald Trump បានតែងតាំងមហាសេដ្ឋីជាវិនិយោគិន គឺលោក Scott Bessent ជារដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បន្ទាប់ពីមហាសេដ្ឋីរូបនេះបានផ្តល់ដំបូន្មាន ផ្នែកសេដ្ឋកិច្ចជាច្រើនដល់លោក។

ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានប្រកាសនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី ២២ ខែវិច្ឆិកាថា ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការតែងតាំងលោក Scott Bessent ជារដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកទី ៧៩។ លោក Bessent គឺជាអ្នកវិនិយោគឈានមុខគេ មួយរូបរបស់ពិភពលោក ក៏ដូចជាអ្នកយុទ្ធសាស្រ្តភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលមានការគោរពខ្ពស់” ។

លោក Trump បានជ្រើសរើស លោក Bessent បន្ទាប់ពីការពិចារណាជាច្រើនថ្ងៃ។ យោងតាមសារព័ត៌មាន Reuters លោក Bessent អាយុ ៦២ ឆ្នាំ បានស្ថិតនៅរមណីយដ្ឋាន Mar-a-Lago របស់លោក Trump ដើម្បីផ្តល់ដំបូន្មានផ្នែកសេដ្ឋកិច្ចជាច្រើន ដល់ប្រធានាធិបតីអាមេរិកដែលជាប់ឆ្នោតរូបនេះ។

រដ្ឋមន្ត្រីរតនាគារគឺជា មុខតំណែងដ៏សំខាន់មួយ នៅក្នុងគណៈរដ្ឋមន្ត្រីសហរដ្ឋអាមេរិក ដោយផ្តល់ដំបូន្មានដល់ ប្រធានាធិបតីអំពីបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងគោលនយោបាយពន្ធ និងថវិកា។ សារព័ត៌មាន Wall Street បានកំពុងឃ្លាំមើលយ៉ាងដិតដល់ នូវបេក្ខភាពរបស់លោក Trump ជាពិសេសនៅពេលដែលគាត់សម្លឹង មើលការកែទម្រង់ពាណិជ្ជកម្មសកលតាមរយៈពន្ធគយ ៕

អត្ថបទដែលជាប់ទាក់ទង