**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

អ៊ីស្រាអែល បញ្ចេញឈ្មោះ និងរូបថតមេដឹកនាំយោធាក្រុម ហេសបូឡា ១០នាក់ ដែលខ្លួនបានសម្លាប់


បរទេស៖ មន្ត្រីអ៊ីស្រាអែលបានបង្ហោះ បញ្ជីឈ្មោះមេដឹកនាំជាន់ខ្ពស់ និងមេបញ្ជាការយោធារបស់ក្រុម ហេសបូឡា ដែលពួកគេបានកំណត់គោលដៅ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបង្ហាញថាភាគច្រើនត្រូវបានសម្លាប់។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបង្ហោះរូបថតកាលពីថ្ងៃទី ២៨ ខែកញ្ញា ដោយរាយបញ្ជីសមាជិកជាន់ខ្ពស់ របស់ក្រុមហេសបូឡា ចំនួន ១១ នាក់ ដែល ១០ នាក់ មានពាក្យថា “ដកចេញ ឬបានកម្ចាត់ចោល” នៅជាប់នឹងរូបថតរបស់ពួកគេ។ មានតែ Abu Ali Rida ដែលជាមេបញ្ជាការនៃអង្គភាព Bader ដែលនៅរស់រានមានជីវិត ។

នាថ្ងៃដដែល ក្រសួងការបរទេសអ៊ីស្រាអែល ក៏បានបញ្ចេញរូបថតសមាជិក ថ្នាក់ទាបមួយចំនួនក្នុងចំណោមមនុស្សទាំង ១១នាក់ខាងលើ ដែលសុទ្ធតែមានពាក្យថា “ដកចេញ”។

កាលពីថ្ងៃទី ២៧ ខែកញ្ញា កងកម្លាំងអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរ លើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី បេរ៉ូត របស់ប្រទេសលីបង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងរបួស ១០៨នាក់។ IDF បានប្រកាសនៅថ្ងៃទី ២៨ ខែកញ្ញាថា មេដឹកនាំក្រុម ហេសបូឡា ឈ្មោះ Nasrallah ត្រូវបានសម្លាប់ ហើយក្រុមនេះ ក្រោយមកបានបញ្ជាក់ពីព័ត៌មានស្លាប់នេះដែរ ។

បន្ទាប់ពីបានសម្លាប់មេដឹកនាំក្រុម ហេសបូឡាហើយ, កងកម្លាំងអាកាសអ៊ីស្រាអែលបានបន្តវាយប្រហារ ទីតាំងរឹងមាំរបស់ក្រុមនៅក្នុងសង្កាត់ Dahiyeh នៅជាយក្រុង បេរ៉ូត ។ កងកម្លាំងអាកាសអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់លោក Hassan Khalil Yassin មេបញ្ជាការជាន់ខ្ពស់នៃនាយកដ្ឋាន ស៊ើបការណ៍សម្ងាត់របស់ក្រុមហេសបូឡា នៅក្នុងការវាយឆ្មក់ក្នុងតំបន់នោះ។

អត្ថបទដែលជាប់ទាក់ទង