**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:

អភិបាលខេត្តឧត្តរមានជ័យ៖ ២ខែនេះ បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងអំពើចោរកម្មនានា បានប្រែប្រួលថយចុះ ជាលំដាប់


ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលជាង ២ខែកន្លងទៅនេះ បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងអំពើចោរកម្មនានា បានប្រែប្រួលថយចុះ ជាលំដាប់។

ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឧត្តរមានជ័យ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រប់ប្រភេទឱ្យមានការថយចុះ ព្រមទាំងបានខិតខំបំផុសចលនា ឱ្យមានការចូលរួមពីមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អ។ ក្នុងនោះ បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងអំពើចោរកម្មនានា បានប្រែប្រួលថយចុះ ជាលំដាប់។

ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងឲ្យដឹងថា ផ្តើមចេញពីចំណុចនេះ ធ្វើឱ្យការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរ ក្នុងការ ចូលរួមប្រឡងប្រណាំង ទូទាំងប្រទេសប្រចាំឆ្នាំ២០២៣។ ចំពោះបញ្ហា ទំនាស់ដីធ្លី រដ្ឋបាលខេត្តបានបន្តខិតខំដោះស្រាយទំនាស់នានា ដែលនៅ សេសសល់ តាមរយៈការពង្រឹងយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ទាំងនៅថ្នាក់ស្រុក-ខេត្ត ក្នុងន័យធានាបញ្ហាទំនាស់ដីធ្លី ដែលប្រជាពលរដ្ឋ តែងតែលើកឡើងក្នុងវេទិកាសាធារណៈ នឹងត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ក្នុងពេលខាងមុខ។

ឯកឧត្ដមបន្ថែមថា ជាមួយគ្នានេះ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ក៏បានចុះធ្វើវេទិកាសាធារណៈ និងបាន ចុះអប់រំ ផ្សព្វផ្សាយតាមមូលដ្ឋានអំពីស្ថានភាពរីកចម្រើនរបស់សង្គមជាតិយ៉ាងផុលផុស វាយបកបានទាន់ពេលវេលា រាល់គំនិតអវិជ្ជមាននានា ដែលពួកអតតិបានញុះញង់ និងមានបំណងចង់បំផ្លាញ សុខសន្តិភាព និងខឿនអភិវឌ្ឍជាតិ ជាអាទិ៍ ករណីបំផ្លើសអំពីការបាត់បង់ទឹកដីតាម តំបន់ព្រំដែន និងគម្រោងជីកព្រែកហ្វូណនតេជោ។

ឯកឧត្តម មាន ចាន់យ៉ាដា បានគូសបញ្ជាក់ថា ក្រៅពីសមិទ្ធផល ខាងលើ នៅមានសមិទ្ធផលជាច្រើនទៀត ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ប្រឡាយ ប្រព័ន្ធ ធារាសាស្ត្រ សួនច្បារសាធារណៈ ដាក់បង្គោលភ្លើងបំភ្លឺក្នុងទីក្រុង ទីប្រជុំជនតាមបណ្តាស្រុក និងកំពុងកសាងកន្លែងលេងកម្សាន្ត ទីលាន កីឡា ផ្សាររាត្រី សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ សោភណភាព សុខភាព ស្ថិតនៅក្នុងក្រុងសំរោងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង