លោក អ៊ួង ចន្ធី ដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាទៅលើលទ្ធផល និងបញ្ហាប្រឈមនៃការធ្វើបច្ចុប្បន្នភាព និងបញ្ចូលទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:

ភ្នំពេញ៖នាព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លេខាធិការដ្ឋាននៃក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងតាមរចនាសម័្ពន្ធរបស់ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាទៅលើលទ្ធផល និងបញ្ហាប្រឈមនៃការធ្វើបច្ចុប្បន្នភាព និងបញ្ចូលទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ: កិច្ចប្រជុំនេះ ត្រូវបានរៀបចំធ្វើនៅសាលប្រជុំខេត្តឧត្តរមានជ័យក្រោមអធិបតីភាព លោក អ៊ួង ចន្ធី ប្រធាននាយកដ្ឋានបុគ្គលិកមន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ នៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។

