**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

កូនឈើចម្រុះចំនួន៩,៥០៧ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែកញ្ញា

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាចែកចាយ កូនឈើចម្រុះចំនួន៩,៥០៧ដើម ដូចខាងក្រោម៖

– ប្រគេនកូនឈើចម្រុះជូនព្រះភិក្ខុ ថាវរប្បញោ នូ ថេត ព្រះចៅអធិការវត្តពោធិរតនៈសាមគ្គី ចំនួន២,៧០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត និងទីធ្លាសាលារៀន ស្ថិតនៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម បេង៥០០ដើម ធ្នង់៥០០ដើម គគីរ៥០០ដើម ដើមយាង ឬឈើទាល៥០០ដើម និងរំដួល២០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក តែម គឹមសេង មេឃុំសង្វើយ ចំនួន១,២០០ដើម ដើម្បីយកទៅដាំនៅតាមសាលារៀន ក្នុងឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង២០០ដើម ធ្នង់២០០ដើម គ្រញូង២០០ដើម ផ្តៀក២០០ដើម គគីរ១០០ដើម និងឈើទាល៣០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក កងសំរិទ្ធ កិត្យា តំណាងគណៈគ្រប់គ្រងវិទ្យាល័យព្រៃឈរ និងរដ្ឋបាលឃុំ ចំនួន២០០ដើម ដើម្បីយកទៅដាំនៅបរិវេណសាលារៀន និងសាលាឃុំ ស្ថិតនៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម គ្រញូង៥០ដើម បេង៥០ដើម និងច្រេស៥០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ធៀប ធឿន អនុប្រធានអង្គការអាប៉ូប៉ូប្រចាំកម្ពុជា ចំនួន១០០ដើម ដើម្បីយកទៅដាំនៅបរិវេណដីរបស់អង្គការ ស្ថិតនៅភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម និងបេង៥០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក រ៉ាត់ តុលា ប្រធានរដ្ឋបាលទូទៅក្រុមហ៊ុន ស៊ីនទ្រី (ខេមបូឌា) សាខាខេត្តសៀមរាប ចំនួន១,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីលានចាក់សំរាម ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង៣០០ដើម ធ្នង់៣០០ដើម គ្រញូង៣០០ដើម និងច្រេស១០០ដើម។

– ផ្តល់កូនឈើចម្រុះ ចំនួន១,៩១០ដើម ដើម្បីយកទៅដាំបន្ថែមនៅបរិវេណខាងជើងមុខនាគប្រាសាទអង្គរវត្ត សួនរុក្ខជាតិអង្គរ និងភូមិមណ្ឌល៣នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៧៩០ដើម ច្រេស៨៥០ដើម បេង១០០ដើម រំដួល១៦០ដើម និងឥន្ទនេល១០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាង លោក គង់ ចំណាប់ នាយកធនាគារជាតិនៃកម្ពុជា សាខាខេត្តសៀមរាប ចំនួន២,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តប្រាសាទសំបូរ និងវត្តសន្ទុក ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន គគីរ១,០០០ដើម ឈើទាល៥០០ដើម និងគ្រញូង៥០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងធនាគារកាណាឌីយ៉ា សាខា សៀមរាប អង្គរ អាកខេត ចំនួន៣៩៧ដើម យកទៅដាំតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៧០ដើម ច្រេស៧០ដើម កកោះ៥០ដើម គគីរ២០ដើម អង្កាញ់៣០ដើម រំដួល៤០ដើម ក្ងោក៤៧ដើម ត្របែកព្រៃ៣០ដើម រាំងភ្នំ២០ដើម អូញម៉ូញ១០ដើម និងឥន្ទនេល១០ដើម៕

អត្ថបទដែលជាប់ទាក់ទង