**ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឱ្យ ស.ស.យ.ក. វិស័យព័ត៌មាន បន្តពង្រឹងសមត្ថភាពក្នុងបរិបទពិភពលោកវិវត្តយ៉ាងឆាប់រហ័ស**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញរំលែកទុក្ខជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងក្រុមគ្រួសារ**វិចារណកថា៖ ដើមឈើផ្តល់ជម្រកដល់បក្សី ហើយបក្សីជួយទ្រទ្រង់ជីវិតធម្មជាតិ**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តរតនគិរី**ពង្រឹងយន្តការ ការងារជាប្រចាំដើម្បីបង្កើនល្បឿនកែទម្រង់រដ្ឋបាលសាធារណៈដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ**ស្កេនឆ្លាតវៃ បង់ប្រាក់ដោយសុវត្ថិភាព!**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់

សម្តេចធិបតី៖ សមិទ្ធផលថ្មីបន្ថែមនៅក្នុងមន្ទីរពេទ្យ បានឆ្លុះបញ្ចាំងពីការរីកចម្រើនមួយកម្រិតទៀតនៃការធ្វើទំនើបកម្មវិស័យវេជ្ជសាស្ត្រនៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សមិទ្ធផលថ្មីបន្ថែមនៅក្នុងមន្ទីរពេទ្យ បានឆ្លុះបញ្ចាំងពីការរីកចម្រើនថែមមួយកម្រិតទៀតនៃការធ្វើទំនើបកម្មវិស័យវេជ្ជសាស្ត្រនៅកម្ពុជា ឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យានៃយុគ្គសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ សំដៅរួមចំណែកលើកកម្ពស់ស្ថានភាពសុខភាពប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងធានាបាននូវសុខុមាលភាពល្អរបស់ប្រជាពលរដ្ឋយើងនៅជំនាន់ក្រោយៗទៀត។

ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តម្រូវការរបស់ប្រជាជនកម្ពុជាក្នុងវិស័យសុខាភិបាលនាពេល បច្ចុប្បន្ន គឺទាមទារនូវសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់ ហើយសម្តេចពិតជាមានមោទនភាពចំពោះ សមិទ្ធផលជាតិថ្មីៗទំនើបឈានមុខ ដែលនឹងជួយជំរុញឱ្យកម្ពុជាអភិវឌ្ឍន៍វិស័យសុខាភិបាលដល់កម្រិតស្តង់ដារតំបន់ និងអន្តរជាតិ ជាពិសេសការបន្ថែមនូវសមិទ្ធផលថ្មីមួយទៀតនៅមន្ទីរពេទ្យកាល់ម៉ែតនាពេលនេះ។

សម្តេចធិបតី សង្ឃឹមថា តាមរយៈសមិទ្ធផលថ្មីនេះនឹងបើកឱកាសបន្ថែមទៀតដើម្បីទទួលប្រជាពលរដ្ឋរបស់យើង ហើយចំពោះទំនើបកម្ម និងពិពិធកម្មនៃសេវា គឺវាកាន់តែផ្តល់នូវឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើង ដែលមកទទួលសេវាកម្មនៅទីនេះបានកាន់តែច្រើន។

ជាមួយគ្នានេះដែរ សម្ដេចធិបតី បានអះអាងថា រាជរដ្ឋាភិបាលបាន និងកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបំពាក់ឧបករណ៍ពេទ្យ ការបណ្តុះបណ្តាល ការជ្រើសរើស និងការដាក់ពង្រាយគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស ក៏ដូចជាការផ្គត់ផ្គង់ឱសថជាសារវ័ននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ខេត្ត ដែលជាការពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពជូនប្រជាពលរដ្ឋជាមូលដ្ឋាន។

លើសពីនេះ សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលបានពង្រីកបន្ថែមនៃការគ្របដណ្តប់នូវកម្មវិធីមូលនិធិសមធម៌សង្គមសុខាភិបាល ជូនដល់គ្រួសារងាយរងគ្រោះ និងក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (ប.ស.ស.) ដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. និងប្រជាជនស្វ័យនិយោជន៍ ដែលឈរលើគោលការណ៍ស្ម័គ្រចិត្ត ព្រមទាំងវិធីជំនួយសង្គមផ្សេងទៀតដល់ប្រជាជនគោលដៅ ៕

អត្ថបទដែលជាប់ទាក់ទង