**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

ទណ្ឌិតជិត២០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកណ្ដាល ទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីរំដោះភាពចង្អៀតណែន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ទណ្ឌិតចំនួន ១៩៧នាក់ ដែលបានបញ្ចប់នីតិវិធីរួចរាល់នៅតុលាការ និងកំពុងឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល ត្រូវបានដឹកជញ្ជូនផ្ទេរយកទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដែលមានទីតាំងនៅស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។

យោងតាម ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានឱ្យដឹងថា នេះជាសកម្មភានៃអនុវត្តតួនាទីរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការរៀបចំឱ្យបានរៀបរយនូវការគ្រប់គ្រងជនជាប់ឃុំ។ ពោលគឺអ្នកជាប់ឃុំដែលមានការកាត់ទោសរួចរាល់ ត្រូវរៀបចំឱ្យពួកគាត់ទៅកាន់មណ្ឌលអប់រំកែប្រែ ហើយទីតាំងដែលជាកន្លែងស្ដារនីតិសប្បទាពិតប្រាកដ គឺនៅតាមមណ្ឌលអប់រំកែប្រែ។ម្យ៉ាងទៀត ក្រៅពីការផ្ទេរទណ្ឌិតទៅកាន់មណ្ឌលអប់រំកែប្រែហើយនោះ ការផ្ទេរដែលមានចំនួនច្រើននៅថ្ងៃនេះ ក៏ដោយសារតែស្ថានភាពចង្អៀតណែននៅតាមពន្ធនាគារផងដែរ ដែលទាមទារឱ្យមានការផ្ទេរចេញ។

ប្រភពដដែល បានឱ្យដឹងថា នៅមួយរយៈចុងក្រោយនេះ មានចរន្តនៃការផ្ទេរអ្នកទោស ត្រូវបានធ្វើឡើងជាញឹកញាប់នៅគ្រប់អង្គភាពទូទាំងប្រទេស ពោលគឺពីពន្ធនាគារដែលមានភាពចង្អៀតណែនទៅកាន់កន្លែងដែលមានភាពធូរស្រាល ជាពិសេសនៅតាមមណ្ឌលអប់រំកែប្រែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។

ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ដើម្បីអាចផ្ទេរអ្នកជាប់ឃុំពីពន្ធនាគារមួយទៅពន្ធនាគារមួយ ជាដំបូងឡើយត្រូវមានគោលការណ៍ពីក្រសួងមហាផ្ទៃ ក្នុងការអនុញ្ញាតឱ្យផ្ទេរទៅតាមបញ្ជីរឈ្មោះដែលបានស្នើទៅ បន្ទាប់មកទើបមានការរៀបចំកម្លាំង និងរថយន្តសម្រាប់ដឹកនាំជញ្ជូន។

ជាក់ស្ដែងសម្រាប់ការដឹកជញ្ជូនផ្ទេរអ្នកទោសទាំង ១៩៧នាក់ មានការចូលរួមសហការពីកម្លាំងនៃនាយកដ្ឋានសន្តិសុខ, កម្លាំងប្រតិបត្តិនៃអគ្គនាយកដានពន្ធនាគារ, កម្លាំងពីអង្គភាពពន្ធនាគារ ជាពិសេសក៏មានចូលរួមពីកងកម្លាំង នៃអគ្គស្នងការនគរបាលជាតិ ដែលបានចូលរួមតាមការស្នើរសុំនៅពេលមានការដឹកជញ្ជូនផ្ទេរអ្នកទោសមានចំនួនច្រើនដូច្នេះ។ក្រៅពីនេះក៏មានកងកម្លាំងនៅតាមមូលដ្ឋាន បានចេញមកជួយសម្របសម្រួលរហូតទាល់តែកាដឹកជ្ជូនបានទៅដល់គោលដៅដោយជោគជ័យ។

បើតាមប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានឱ្យដឹងទៀតថា រាល់ការដឹកនាំជញ្ជូននាពេលកម្លងមក ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការរៀបចំរបៀបរៀបរយធ្វើយ៉ាងណាការពារសុខសុវត្ថិភាពដល់អ្នកជាប់ឃុំ និងកម្លាំងដែលចូលរួមទាំងអស់ តាមរយៈការត្រៀបទុកជាមុនគ្រប់ជ្រុងជ្រោយ បញ្ចៀសបាននូវហានិភ័យជាអតិបរមា ធ្វើឱ្យបេសកកម្មដឹកជញ្ជូនអ្នកជាប់ឃុំរាល់លើកទទួលបានជោគជ័យ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ មកដល់ពេលនេះមានចំនួនអ្នកជាប់ឃុំទូទាំងប្រទេសប្រមាណជាង៥ ម៉ឺននាក់ ដែលមាន៤៩សញ្ជាតិ។ តាមការព្យាការណ៍តួលេខអាចមានការកើនឡើងដល់ ៦ម៉ឺននាក់នាពេលខាងមុខ ខណៈពន្ធនាគារមួយចំនួនកំពុងប្រឈមនឹងភាពចង្អៀតណែនក្នុងពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង