**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល ជួបពិភាក្សាការងារជាមួយ សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលេខាបក្សកុម្មុយនិស្តក្នុងខេត្តហ្វូជៀន

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ក៏មានជំនួបទ្វេភាគីរវាងកម្ពុជា ជាមួយឥស្សរជនជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនចំនួនពីររូបផងដែររួមមាន ឯកឧត្តម He Lefeng ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងឯកឧត្តម Zhou Zuyi លេខាបក្សកុម្មុយនិស្តក្នុងខេត្តហ្វូជៀន រៀងគ្នានៅថ្ងៃទី៧ និងទី៨ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីទំនាក់ទំនងការទូតកម្ពុជា-ចិននៅក្នុងយុគសម័យថ្មីនេះ ដែលឈានដល់ការអនុវត្តផែនការសកម្មភាពនៃការកសាង សហគមន៍វាសនារួម ពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចឱ្យបាននូវការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិនឆ្នាំ២០២៤-២០២៨ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីនេះ កម្ពុជាបានប្រារព្វពិធីប្រសិទ្ធនាមឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ដែលត្រូវនឹងខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលជាសក្ខីភាពនៃការយកចិត្តទុកដាក់លើទំនាក់ទំនងកម្ពុជា-ចិន គាំទ្រគោលនយោបាយចិនតែមួយ និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវផងដែរ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកាលានុវត្តភាពវិនិយោគក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងគោលគំនិតដែលកម្ពុជាលើកទឹកចិត្តជូនវិនិយោគិនពីគ្រប់ទិសទីមកវិនិយោគបន្ថែមទៀត ពិសេសលើការបង្កើតតំបន់ពាណិជ្ជកម្មសេរី និងក្រុមហ៊ុនបង្កើតផលិតផលជាសក្ដានុពលរួមមាន គ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្តជាដើម។ ស្របតាមកិច្ចប្រជុំរវាងឯកឧត្តម វ៉ាង យី (Wang Yi) ជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេចធិបតីធ្លាប់បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត។ អាស្រ័យហេតុនេះហើយ កម្ពុជាយល់ឃើញថាខេត្តហ្វូជៀន ពិសេសក្រុងសៀមិន មានបទសោធន៍ជោគជ័យក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរី និងអាចផ្ដល់បទពិសោធន៍ទាំងនោះមកកម្ពុជាដើម្បីសិក្សាបន្ថែម។ ពិសេសជាងនេះក្រុងសៀមិន អាចណែនាំក្រុមហ៊ុនដែលមានសក្ដានុពល ទៅវិនិយោគបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅកម្ពុជាបានផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើអញ្ជើញថ្នាក់ដឹកនាំទាំងពីរ របស់សាធារណរដ្ឋប្រជាមានិតចិន ឆ្លៀតពេលវេលាមានតម្លៃមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗណាមួយខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង