**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

ជនសង្ស័យ៥នាក់ ត្រូវនគរបាលចាប់ខ្លួន ខណៈជនដៃដល់ និងជាមេគំនិតកំពុងរត់គេច ក្នុងករណីឃាតកម្មសម្លាប់ជនជាតិចិនម្នាក់នៅក្រុងបាវិត

ភ្នំពេញ៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបំបែកសំណុំរឿងឃាតកម្មនៅក្រុងបាវិត ដោយបានឃាត់ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសជនជាតិចិនម្នាក់ តែជនដៃដល់ និងជាមេគំនិត សមត្ថកិច្ចកំពុងតាមចាប់ខ្លួនដើម្បី ផ្ដន្ទាទោសទៅតាមច្បាប់។

សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ថា ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ។ ចំណែកជនសង្ស័យដែលពាក់ព័ន្ធរួមមាន៖ ទី១.ឈ្មោះ រស់ វ៉ាន់សី, ទី២.ឈ្មោះ ម៉ន អូន, ទី៣.ឈ្មោះ ឈឿន យ៉េត, ទី៤.ឈ្មោះ ហ៊ាន ប្រលឹង និងទី៥.ឈ្មោះ ម៉ុង ជីភាត់ (ជនជាតិភូមា)។ ពួកគេត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង៧៖៤៥នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីរដ្ឋបាលក្រុមហ៊ុនកាស៊ីណូហ្គោដឡាក់២ថា នៅអគារស្នាក់នៅរបស់ក្រុមហ៊ុន ក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត មានបុគ្គលិកដែលស្នាក់នៅមានអាការៈមិនស្រួលខ្លួន ហើយក្រុមហ៊ុនបានយករថយន្តរបស់ក្រុមហ៊ុន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែពេលដឹកចេញពីអគារស្នាក់នៅ ជនរងគ្រោះបានស្លាប់។ បន្ទាប់មករថយន្តរបស់ ក្រុមហ៊ុន ក៏បានដឹកសព មកតម្កល់ទុកនៅក្នុងបរិវេណវត្តពោធិ៍ថ្មី ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត។

ក្រោយពីទទួលបានព័ត៌មានភ្លាម, សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងចងខ្សែហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ មកពិនិត្យធ្វើកោសល្យវិច័យ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើរួចមក នៅវេលាម៉ោង ១០៖៤០នាទី លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានប្រគល់ភារកិច្ចជូនលោក គឹម ឡៃ ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាវិត និងលោកវេជ្ជបណ្ឌិត ធី សុភ័ក្ត្រា សមាជិកគណៈកម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ចុះមកពិនិត្យ និងស្រាវជ្រាវ។

សមត្ថកិច្ចបានបន្តថា សាកសពជនរងគ្រោះ ត្រូវបានគេដាក់ឱ្យអង្គុយលើកៅអីខាងក្រោយក្នុងរថយន្តម៉ាកលុចស្ស៊ីស RX350 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BR-3503 ពាក់អាវយឺតដៃខ្លីពណ៌ស ស្លៀកខោចង្កេះរឹតមានខ្សែចងជើងខ្លី ដៃទាំងពីរដាក់លើពូកកៅអីរថយន្ដ ជើងស្ដាំបោះចូលក្រោមកៅអីខាងមុខផ្នែកខាងស្ដាំ ជើងឆ្វេងបត់ចុះក្រោមស្របនឹងកៅអីរថយន្ដ ក្នុងបរិវេណវត្តពោធិ៍ថ្មី (ហៅវត្តបាវិត) ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ចំពោះជនដៃដល់ក្នុងរឿងនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ ៕

អត្ថបទដែលជាប់ទាក់ទង