**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាក់ជាថ្មីពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព

សេអ៊ូល៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល បានអំពាវនាវកាលពីថ្ងៃសុក្រទី ៦ ខែកញ្ញានៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋធានីសេអ៊ូល ដើម្បីរក្សាសន្ទុះក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនង ខណៈដែលរាជធានីតូក្យូ និងវ៉ាស៊ីនតោន នឹងផ្លាស់ប្ដូរមេដឹកនាំថ្មីនាពេលដ៏ខ្លីខាងមុខ។

ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក គីហ្ស៊ីដា ទៅកាន់ប្រទេសជិតខាងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីបានកើតឡើងនៅពេលដែលមេដឹកនាំទាំងពីរស្វែងរកការផ្សារភ្ជាប់ភាពជាដៃគូថ្មី ដែលគាំទ្រដោយប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ចូ បៃឌិន។ ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តក្នុងតំបន់ដ៏រឹងមាំទាំងពីររបស់សហរដ្ឋអាម៉េរិកប្រឈមភាពរកាំរកូសក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ចំពេលមានជម្លោះការទូត និងពាណិជ្ជកម្មដ៏អាក្រក់ជុំវិញការកាន់កាប់របស់ជប៉ុនលើឧបទ្វីបកូរ៉េឆ្នាំ ១៩១០ ដល់១៩៤៥។

លោក គីហ្ស៊ីដា បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងទ្វេភាគីជាថ្មីម្ដងទៀត ដោយសម្ដែងក្ដីអាណិតអាសូរចំពោះប្រជាជនកូរ៉េដែលបានរងទុក្ខក្នុងរបបអាណានិគមរបស់ជប៉ុន។ លោក គីហ្ស៊ីដា បានប្រាប់លោក យូន នៅឯកិច្ចប្រជុំថា ៖«មានប្រវត្តិសាស្ត្រជាច្រើន[…] ខ្ញុំក៏ធ្លាប់បាននិយាយនៅទីនេះដែរថា ខ្ញុំមានអារម្មណ៍ខូចចិត្តដែលមនុស្សជាច្រើនរងទុក្ខលំបាក និងសោកសៅក្នុងកាលៈទេសៈដ៏វេទនាបែបនេះ»។

ទន្ទឹមគ្នានេះ លោក យូន ក៏បានអំពាវនាវឱ្យមាននិរន្តរភាពនូវសន្ទុះវិជ្ជមាននៃកិច្ចសហប្រតិបត្តិការនូវចំណុចរបត់មួយសម្រាប់ទំនាក់ទំនងដើម្បីឈានទៅមុខក្នុងការរំលឹកខួបលើកទី៦០។ លោក យូន សង្កត់ធ្ងន់ថា ៖«នៅតែមានបញ្ហាលំបាកនៅសេសសល់ក្នុងទំនាក់ទំនងកូរ៉េ-ជប៉ុន។ ខ្ញុំសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការរួមគ្នាជាមួយនឹងអាកប្បកិរិយាឆ្ពោះទៅមុខ ដើម្បីយើងអាចបន្តបោះជំហានឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់»។

គួរបញ្ជាក់ថា មេដឹកនាំប្រទេសក្បែរខាងទាំងពីរបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីជួយសម្រួលដល់ការជម្លៀសពលរដ្ឋរបស់គ្នាទៅវិញទៅមកពីភាពអាសន្ននៅក្នុងប្រទេសទីបី ជាអ្វីដែលលោក គីហ្ស៊ីដា ហៅថាជានិមិត្តរូបនៃការបង្កើនទំនុកចិត្ត។។ ពួកគេក៏បានយល់ព្រមធ្វើការជាមួយគ្នាដើម្បីសម្រួលនីតិវិធីអន្តោប្រវេសន៍សម្រាប់អ្នកធ្វើដំណើរ និងធានាថាកូរ៉េខាងជើងមិនអាចប្រើប្រាស់ការគាំទ្ររបស់រុស្ស៊ីក្នុងការបង្កហេតុបន្ថែមទៀតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង