**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ

ឯកឧត្ដម សួស ប្រាថ្នា៖ អគ្គនាយកដ្ឋានរដ្ឋបាល រៀបចំនិងដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ៦ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ដែលអនុវត្តសម្រេចបានក្នុងឆមាសទី១ និងដើម្បីបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារដែលអនុវត្តសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤ កន្លងមកនេះ និងដើម្បីបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ឆ្លើយតបទៅនឹងផែនការយុទ្ធ-សាស្ត្របញ្ចកោណដំណាក់កាល​​ទី១ និងកម្មវិធីនយោបាយជាអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានតាមគោលដៅរំពឹងទុក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំនិងដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ចំនួន៦ រួមមាន៖

យុទ្ធសាស្ត្រទី១៖ អភិវឌ្ឍន៍គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
យុទ្ធសាស្ត្រទី២៖ ពង្រឹងប្រសិទ្ធភាព កែលម្អ និងធ្វើទំនើបកម្មការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងការសម្រុះសម្រួល​ដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការនៅថ្នាក់ក្រោមជាតិ។

យុទ្ធសាស្ត្រទី៣៖ ពង្រឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាល​ថ្នាក់ក្រោមជាតិប្រកបដោយនវានុវត្តន៍​ និងឌីជីថល។
យុទ្ធសាស្ត្រទី៤៖ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងក្របខណ្ឌ តំបន់ និងសាកល។
យុទ្ធសាស្ត្រទី៥៖ ពង្រឹងសមត្ថភាព និងគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងបុគ្គលិក និងក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

យុទ្ធសាស្ត្រទី៦៖ លើកកម្ពស់ការចូលរួមពីគណបក្សនយោបាយ ក្នុងដំណើរការកសាងលទ្ធិ-ប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ សមាគម អង្គការមិនមែន​រដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច។

ជាមួយគ្នានោះឯកឧត្ដមគូសបញ្ជាក់ថា ផ្អែកតាមយុទ្ធសាស្ត្រខាងលើ សកម្មភាពសំខាន់ៗ ដែលអគ្គនាយកដ្ឋានរដ្ឋបាលត្រូវអនុវត្តរួមមាន៖
-ពិនិត្យ និងកែសម្រួលសៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងសេចក្ដីណែនាំបច្ចេកទេសស្ដីពីការរៀបចំនិងកសាងផែនការ​អភិវឌ្ឍនិងកម្មវិធីវិនិយោគ​៣ឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របទៅនឹងការប្រែប្រួលសេដ្ឋ-កិច្ចសង្គម
-សហការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការប្រើប្រាស់ធនធានគ្មានភ្ជាប់លក្ខខណ្ឌ របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីអនុវត្តគម្រោងសេវាសង្គម អនាម័យ បរិស្ថាន

-សហការរៀបចំលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធ​នឹងមុខងារក្នុងវិស័យ​អប់រំ សុខាភិបាល និងការគ្រប់គ្រងសំរាម​ សំណល់រឹងទីប្រជុំជន ព្រមទាំងដាក់ឱ្យអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
-ធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលនិងសេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រព័ន្ធអនឡាញនៅរដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង​ ស្រុក​ ខណ្ឌ និងឃុំ សង្កាត់

-ធ្វើការសិក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកែសម្រួលបែបបទ និងនីតិវិធីបច្ចេកទេសនៃការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗឱ្យកាន់តែល្អប្រសើរឡើង មានភាពសាមញ្ញ ងាយស្រួល និងឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ
-ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តសេចក្តីណែនាំបច្ចេកទេសស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលមានទុនវិនិ-យោគសមមូល៥លានដុល្លារចុះនៅថ្នាក់រាជធានី ខេត្ត តាមអង្គភាពច្រកចេញចូលតែមួយ

-សហការជាមួយលេខាធិការដ្ឋានគ.ជ.អ.ប ក្នុងការពង្រឹងការងារលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
-សហការជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស និងឬដៃគូអភិវឌ្ឍនានា ដើម្បីរៀប​ចំ​នូវ​ឧបករណ៍ និងវិធីសាស្ត្រនៅក្នុងការកំណត់តម្រូវការអភិវឌ្ឍ​សមត្ថភាព​​របស់មន្ត្រី​នៅអគ្គនាយកដ្ឋានរដ្ឋបាល និងបុគ្គលិកថ្នាក់ក្រោមជាតិ
-រៀបចំប្រព័ន្ធទិន្នន័យឌីជីថលសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលចំណុះអគ្គ-នាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ

-រៀបចំប្រព័ន្ធរបាយការណ៍ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យគម្រោងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាប្រព័ន្ធអនឡាញ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
-រៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងទិន្នន័យផែនទីព្រំប្រទល់​រដ្ឋបាលដែនដី
-រៀបចំប្រព័ន្ធនៃការវាយតម្លៃអំពីភាពពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធការផ្ដល់សេវា រដ្ឋបាលថ្នាក់ក្រោមជាតិតាមវិធីសាស្ត្រអនឡាញ និងការជួបសម្ភាសផ្ទាល់
-បន្តគាំទ្រដល់រដ្ឋបាលរាជធានី ខេត្តឱ្យបង្កើត​ចំណងមេត្រី​​ជាមួយបណ្ដារាជធានី រដ្ឋធានី ខេត្ត​​នៃបណ្តាប្រទេសជាមិត្ត ព្រមទាំង​ចុះអនុស្សរ​ណៈ​នៃការយោគយល់គ្នាលើវិស័យ សំខាន់ៗ ដូចជាកសិកម្ម ពាណិ​ជ្ជ​កម្ម សេដ្ឋកិច្ច បច្ចេកវិទ្យានិងនវានុវត្តន៍​ ទេស​ចរណ៍ អប់រំ វប្បធម៌​ជាដើម
-រៀបចំលិខិតបទដ្ឋានគតិយុត្ត និងប្រព័ន្ធនានា ដើម្បីសម្រួលដល់ការចេញចូលរបស់ប្រជាពលរដ្ឋទៅប្រទេសជិតខាងឱ្យមានភាពរហ័ស និងងាយស្រួល
-រៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច
-រៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល០២ដង ក្នុងមួយឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង