**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

ភ្នំពេញ៖ នៅថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងសហភាពអឺរ៉ុប (EU) ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ក្នុងភូមិសាស្ត្រឃុំធិបតី ឃុំរាំងកេសី និងឃុំកំពង់ព្រៀង នៃស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង។

សូមជម្រាបថា គណៈប្រតិភូដែលអញ្ជើញចូលរួមចុះពិនិត្យវឌ្ឍនភាពការងារនាពេលនេះរួមមាន ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ាន លោកស្រីនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា លោកប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមជាតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត គឺជាផ្នែកមួយនៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហានទី១ ដែលក្នុងនោះខេត្តបាត់ដំបងមានគម្រោងចំនួនពីរដែលត្រូវអនុវត្តគឺ ១)គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត និង២)គម្រោងជួសជុលការខូចខាតដោយទឹកជំនន់ឆ្នាំ២០២០។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហតគឺបានកំណត់យកប្រឡាយមេទី២(MC2) នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រកង្ហតដែលមានប្រភពទឹកមកពីទំនប់ពហុបំណងសេកសក ដោយបង្វែរទឹកចេញពីស្ទឹងសង្កែ មកអភិវឌ្ឍបន្ថែម ដើម្បីបែងចែកទឹកក្នុងប្រព័ន្ធឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងប្លុកចំនួន៥ (ប្លុកA, B, C, D និង E) ដែលមានផ្ទៃដីស្រោចស្រពចំនួន ៥០១៧ហិកតា និងមានប្រជាពលរដ្ឋទទួលផលពីគម្រោងចំនួន ៣៣៨៤គ្រួសារ។

សូមបញ្ជាក់ថា កម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី១ ទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ដែលចាប់អនុវត្តពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ ដោយបានជ្រើសរើសខេត្តចំនួន៥ រួមមាន៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តកណ្តាល ក្នុងនោះមានក្រសួងចំនួនពីរដែលអនុវត្តគម្រោងមានក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕

អត្ថបទដែលជាប់ទាក់ទង