**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ

ក្រសួងសេដ្ឋកិច្ច ចាប់ផ្តើមយុទ្ធនាការបញ្រ្ជាបការយល់ដឹងលើ “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៃក្រសួង-ស្ថាប័ន ចំនួន ១១”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចាប់ផ្តើមយុទ្ធនាការបញ្រ្ជាបការយល់ដឹងលើ “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៃក្រសួង-ស្ថាប័ន ចំនួន ១១” ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តី និង បុគ្គលិកជំនាញរបស់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៃក្រសួង-ស្ថាប័ន ប្រមាណជាង ៣០០ រូប ។កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា កម្មវិធីបញ្ជ្រាបការយល់ដឹងនេះ ត្រូវបានគិតគូររៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ ចំនួន ៣ រួមមាន៖ ទី១– បង្កើនការយល់ដឹងជាមុនអំពីមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS ដែលនឹងត្រូវបានប្រើប្រាស់ដោយអង្គភាពថិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដើម្បីចុះប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកា ដែលខ្លួនទទួលសិទ្ធិ, ទី២– ផ្តល់នូវការពន្យល់ជាលក្ខណៈរំហូរការងារលើការអនុវត្តនីតិវិធីចំណាយថវិកាចរន្ត, នីតិវិធីការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ, នីតិវិធីបង្កើត ឬ កែសម្រួលរជ្ជទេយ្យបុរេប្រទាន និង នីតិវិធីចលនាឥណទានថវិកាចរន្តតាមប្រព័ន្ធ FMIS ជូនដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ, និង ទី៣– បង្ហាញអំពីតម្រូវការចាំបាច់នានាពាក់ព័ន្ធនឹងការរៀបចំបញ្ជីឈ្មោះអ្នកដែលត្រូវប្រើប្រាស់ប្រព័ន្ធ និង ការដំឡើងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ ជាដើម ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា តាមរយៈការជំរុញការផ្ទេរសិទ្ធិ និង បង្កើតឱ្យបានច្រើនបន្ថែមទៀត នូវអង្គភាពថវិកា អាណាប័កផ្ទេរសិទ្ធិពេញលេញនៅតាមក្រសួង-ស្ថាប័ន និង ការប្រើប្រាស់ FMIS រួមជាមួយនឹងការអនុវត្តនីតិវិធីការងារតាម FMIS ទាំងស្រុង កម្ពុជានឹងឈានទៅសម្រចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង ភាពទាន់ពេលក្នុងការអនុវត្តថវិកាជាតិ ស្របតាមឆន្ទៈដ៏មុតស្រួចរបស់ ឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកែទម្រង់វិស័យហិរញ្ញវត្ថុសារធារណៈ និង ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយនៃការកែទម្រង់របស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ការផ្លាស់ប្តូរទាំងរបៀបរបបនៃអនុវត្តការងារ និង ការអភិវឌ្ឍជំនាញហិរញ្ញវត្ថុ រួមទាំងការប្រើប្រាស់ FMIS ទាមទារការយកចិត្តទុកដាក់ និង ការទទួលខុសត្រូវខ្ពស់ ពីថ្នាក់ដឹកនាំ រហូតដល់មន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ ក្នុងការចូលរួមអនុវត្តគម្រោង FMIS នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ទៀតថា ការផ្លាស់ប្តូរ និង ការលះបង់ គឺជាក្រឹត្យក្រម ដែលគ្រប់ប្រទេសនៅលើសាកលលោកត្រូវជួបប្រទះ មិនថាប្រទេសអភិវឌ្ឍន៍ ឬ ប្រទេសកំពុងអភិវឌ្ឍ៍ ពោលគឺ ការផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺជៀសមិនផុតនោះឡើយ, ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ គឺការប្រែក្លាយបញ្ហាប្រឈមនេះ ឱ្យទៅជាកាលានុវត្តភាព សម្រាប់អភិវឌ្ឍជំនាញថ្មី និង បង្កើនប្រសិទ្ធភាពការងាររបស់អង្គភាពខ្លួនវិញ ដើម្បីដើរឱ្យទាន់តាមការវិវត្តនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជាប្រយោជន៍ ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ។

សូមបញ្ជាក់ផងដែរថា អង្គភាពថវិកាអណាប័កផ្ទេរសិទ្ធិពេញលេញសរុប ចំនួន ៤៨ ដែលអង្គភាពមួយចំនួនគ្រោងនឹងអនុវត្តថវិការបស់ខ្លួននៅក្នុងឆ្នាំ ២០២៤ នេះ ហើយមួយចំនួនទៀតអនុវត្តនៅដើមឆ្នាំ ២០២៥ ដែលស្ថិតនៅក្រោមចំណុះក្រសួង-ស្ថាប័ន ចំនួន ១១ រួមមាន៖ ១. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (១ អង្គភាព) ២. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (៥ អង្គភាព) ៣. ក្រសួងរ៉ែ និងថាមពល (៤ អង្គភាព) ៤. ក្រសួងអប់រំ យុវជន និងកីឡា (៤ អង្គភាព) ៥. ក្រសួងប្រៃសាណីយ៍ និងទូរគមនាគមន៍ (៦ អង្គភាព) ៦. អាជ្ញាធរសវនកម្មជាតិ (១ អង្គភាព) ៧. ក្រសួងធម្មការ និងសាសនា (៣ អង្គភាព) ៨. ក្រសួងយុត្តិធម៌ (១០ អង្គភាព) ៩. ក្រសួងមុខងារសាធារណៈ (១ អង្គភាព) ១០. ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (៩ អង្គភាព) និង ១១. ក្រសួងធនធានទឹក និងឧត្តុនិយម (៤ អង្គភាព) ៕

អត្ថបទដែលជាប់ទាក់ទង