**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ

សម្តេចតេជោ ប្រាប់មេដឹកនាំលោកខាងលិចថា ពួកគេគ្រាន់តែមានវាសនាកើតលើប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលមិនប្រាកដថាខ្លាំងជាងសម្តេចនោះទេ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» បានថ្លែងទៅកាន់ក្រុមមនុស្សលោកខាងលិច ដែលតែងរិះគន់សម្តេចថា ពួកគេគ្រាន់តែមានវាសនា កើតលើប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលរបស់ពួកគេ មិនប្រាកដថាខ្លាំងជាងសម្តេចនោះទេ។

សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចចេះតែនិយាយថា ពួកអ្នកឯង មានសំណាងគ្រាន់តែអ្នកឯង កើតទៅក្នុងប្រទេសអ្នកមានទេ ប៉ុន្ដែខួរក្បាលរបស់អ្នកឯង មិនប្រាកដថា ពូកែជាងសម្តេចទេ។ ជាក់ស្តែងជំងឺកូវីដ-១៩ ពួកអ្នកឯង ដែលចាត់ទុកថា ជាប្រទេសអ្នកមានធនធាន ឬប្រព័ន្ធសុខាភិបាលរឹងមាំ ប៉ុន្ដែអ្នកស្លាប់ និងអ្នកឆ្លងនៅក្នុងប្រទេសអ្នកឯង មានច្រើនជាងប្រទេសសម្តេច។

ការចេញមកបញ្ជាក់បែបនេះ របស់សម្ដេចតេជោ ក្រោយមានអ្នកសរសេរកាសែតម្នាក់ នៅប្រទេសខាងលិច បាននិយាយថា ការខុសគ្នារវាង ហ៊ុន សែន និង ហ៊ុន ម៉ាណែត នៅត្រង់ថា សន្ទរកថា ហ៊ុន សែន ដាក់ចេញទៅមានចរិត ជាការបញ្ជា ឯ ហ៊ុន ម៉ាណែត គ្មានចរិតបញ្ជាទេ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅពួកគេវិញថា ចាំមើលអ្នកឯងធ្វើ សម្តេចចាំមើល បើតំណែងហ្នឹង ទីកន្លែងអង្គុយតម្រូវឲ្យបញ្ចេញបញ្ជា គឺត្រូវតែចេញបញ្ជា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនទៅកាន់ ក្រុមមនុស្សលោកខាងលិចថានោះថា ពួកអ្នកឯងមានសំណាង ត្រឹមតែកើតនៅក្នុងប្រទេសអ្នកមាន អ្នកឯងមើលងាយខ្ញុំ ប៉ុន្ដែខួរក្បាលរបស់អ្នកឯង មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ។ បើសិនជាស្ថិតក្នុងសភាពដូចកម្ពុជា ប្រហែលជាពួកអ្នកឯងរត់ចោលជួរទៅហើយ ៕

អត្ថបទដែលជាប់ទាក់ទង