**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

កម្ពុជា និងUNODC បើកវេទិការសន្ទនាថ្នាក់ជាតិស្តីពីឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌការងារគ្រប់គ្រងព្រំដែន

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រោមកិច្ចសហការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការងារគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបើកវេទិការសន្ទនាថ្នាក់ជាតិស្តីពីឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌការងារគ្រប់គ្រងព្រំដែន។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានសមាសចូលរួមមកពីមន្រ្តីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីកម្មវីធីគ្រប់គ្រងព្រំដែនរបស់UNODC, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធាន អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនBLO ទូទាំងប្រទេស សរុបចំនួន៥៣នាក់។

ពីវេទិកានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានជម្រាបពីគោលបំណងសំខាន់ចំនួន៦ចំណុចមាន៖
ទី១.ពិភាក្សាពិគ្រោះយោបល់ស្តីពីពង្រឹងយន្តការការិយាល័យទំនាក់ទំនងព្រំដែនBLO(Border Liaison Office) ត្រួតពិនិត្យគ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែន។
ទី២.ស្វែងយល់ពីបញ្ហាប្រឈមក្នុងការអនុវត្តយន្តការBLO។
ទី៣.ស្វែងយល់ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាតិជាមួយស្ថាប័នដៃគូពាក់ព័ន្ធនិងប្រទេសជិតខាង។
ទី៤.លើកយកសំណូមពរចំបាច់ដែលគាំទ្រដល់ការពង្រឹងយន្កការការិយាល័យBLO។
ទី៥.ស្វែងយល់ពីការអនុវត្តអនុសាសន៍ស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការគ្រប់គ្រងព្រំដែនសម្រាប់តំបន់អាស៊ាន។
ទី៦.ស្វែងយល់ពីសភាពការណ៍និងនិន្នាការនៃឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង។

ថ្លែងបើកក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានណែនាំចង្អុលបង្ហាញដល់ប្រតិភូការិយាល័យទំនាក់ទំនងព្រំដែន(BLO) ដែលដឹកនាំដោយអភិបាលរងនិងជាប្រធានលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្រូវបន្តយកចិត្តទុកដាក់ពង្រឹងយន្តការការិយាល័យBLO ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែន។ ជម្រុញអោយមានកិច្ចសហប្រតិបត្តិការល្អរវាងសមត្ថកិច្ចអន្តរស្ថាប័នដែលជាសមាជិកការិយាល័យBLO ក៏ដូចជាមួយBLOនៃប្រទេសដៃគូជិតខាងក្នុងការចែករំលែកព័ត៌មានពាក់ព័ន្ធបទល្មើសគ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែន និងសូមស្នើសុំដល់ UNODC សូមបន្តជួយគាំទ្រដល់យន្តកាតការិយាល័យBLOនេះបន្តទៀតតាមគ្រប់រូបភាព ៕

អត្ថបទដែលជាប់ទាក់ទង