**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

អាជ្ញាធរខេត្តស្វាយរៀង ចុះដោះស្រាយប្រព័ន្ធស្រោចស្រពស្រូវ ជូនប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា

ភ្នំពេញ៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងលោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តស្វាយរៀង អាជ្ញាធរដែនដី និងសហការី នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បាន ចុះ ពិនិត្យការងារបង្កបង្កើនផល និងស្ថានភាពទឹកតាមប្រព័ន្ធធារាសាស្រ្ត ក្នុងស្រុកចន្ទ្រា។

ជាដំបូងលោកអភិបាលរងខេត្ត ពិនិត្យការងារបង្កបង្កើនស្រូវប្រាំងនៅប្រព័ន្ធធារាសាស្ត្រដូនទយ បន្ទាប់មក ឯកឧត្តម បានបន្តចុះពិនិត្យកន្លែងខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង ស្ថិតនៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា តាមការចុះពិនិត្យជាកស្ដែងឃើញថា៖ ប្រឡាយគោកតែកនាំទឹកពីព្រែកវៀតណាមត្រូវបានចាក់លុបបិទផ្លូវទឹកប្រឡាយនៅចំណុចមួយចំនួនដោយគ្មានការដាក់ប្រព័ន្ធលូ។

ក្រោយពិនិត្យឃើញស្ថានភាពបែបនេះ លោកអភិបាលរងខេត្ត បានចាត់ឲ្យរដ្ឋបាលស្រុកចន្ទ្រា និងរដ្ឋបាលឃុំចន្ទ្រា ដោះស្រាយកាយដីចេញពីប្រឡាយគោកតែកវិញ ដើម្បីឲ្យមានផ្លូវទឹកសម្រាប់ប្រជាកសិករប្រើប្រាស់ស្រោចស្រពស្រូវប្រាំងដែលកំពុងខ្វះខាតទឹកចំនួន១៥០ ហិកតា ឲ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា ប្រឡាយគោកតែកនេះ មានលទ្ធភាពអាចស្រោចស្រពបាន ៥៥០ហិកតា ហើយត្រូវបានស្ដារឡើងវិញក្នុងអំឡុងឆ្នាំ២០១៩ ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។
បន្ទាប់ពីបានពិនិត្យទីតាំងខាងលើលោកអភិបាលរងខេត្ត និងសហការរីបានបន្តពិនិត្យមើលវឌ្ឍនភាពនៃការស្តាអូរំចេក បឹងបែកចាន និងព្រែកកំពង់រោទិ៍ ដើម្បីត្រៀមលក្ខណៈធ្វើជាអាងស្តុកទឹក ក៏ដូចជាប្រព័ន្ធធារាសាស្ត្រធានាដល់ការស្រោចស្រពស្រូវជូនដល់បងប្អូនប្រជាពលរដ្ឋទៅថ្ងៃអនាគត ៕

អត្ថបទដែលជាប់ទាក់ទង