**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជើញបេីកវគ្គបណ្តុះបណ្តាលស្តីពី​ ការប្រេីប្រាស់ដ្រូន​ Magic 3E ដល់មន្ត្រីមច្ចេកទេសមកពីបណ្តាមន្ទីររាជធានី-ខេត្ត

ភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជេីញជាអធិបតីភាពក្នុងការបេីកវគ្គបណ្តុះបណ្តាលស្តីពី​ ការប្រេីប្រាស់ដ្រូន​ Magic 3E ដោយមានការចូលរួមពីឯកឧត្តមអគ្គនាយកកិច្ចការរដ្ឋបាល​ ឯកឧត្តមអគ្គនាយកកិច្ចការបច្ចេកទេស​ លោកប្រធានមន្ទីរទាំង២៥រាជធានី-ខេត្ត​ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ឱ្យដឹងថា គោលបំណងវគ្គបណ្តុះបណ្តាលនេះគឺ​ ដើម្បីបង្កើនចំណេះដឹងជំនាញបន្ថែមទៀតដល់មន្ត្រីមន្ទីរពាក់ព័ន្ធទាំងអស់​ ជាមួយនឹងការប្រើប្រាស់ដ្រូន សម្រាប់ហោះផ្តិតយករូបភាពបច្ចុប្បន្នភាពពីលើអាកាសដែលមានកម្រិតភាពច្បាស់ខ្ពស់​ និងកម្រិតលម្អៀងតិចបំផុត ងាយស្រួលក្នុងការវាស់វែង និងកំណត់ព្រំអាងទឹក ហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹក បង្កើតបានជាផែនទីដែលមានរូបភាពបច្ចុប្បន្នភាពច្បាស់ ជាមួយនឹងខ្សែកម្រិតកម្ពស់ដី​ ដែលមានលក្ខណៈលម្អិតច្បាស់ និងគ្រប់ជ្រុងជ្រោយ​ ជាពិសេសចំណេញពេលវេលាច្រេីនជាងមុន​ និងមិនចាំបាច់ពិបាកចុះវាស់វែងដោយផ្ទាល់ដល់ទីតាំងជាក់ស្តែង​ និងទីតាំងមួយចំនួនដែលយើងពិបាកក្នុងការធ្វើដំណើរទៅដល់​។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ ក៏បានផ្តាំផ្ញេីដល់មន្ត្រីសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ចំណាំ ដើម្បីជាប្រយោជន៍សម្រាប់ចំណេះដឹង ការប្រើប្រាស់ និងការអនុវត្តជាក់ស្តែងក្នុងការហោះថតផ្តិតយករូបភាពអាងស្តុកទឹក ស្ទឹង និងទន្លេ ក៏ដូចហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹកនានា​ ដែលជាមូលដ្ឋាន និងទឡ្ហីករណ៍ត្រឹមត្រូវ ក្នុងការគ្រប់គ្រង និងអភិរក្សនូវរាល់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត​ និងការងារទឹកទាំងអស់ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ​ មានរយ:ពេលមួយថ្ងៃពេញ​ គឺពេលព្រឹកមានជាបទបង្ហាញ​ និងពេលរសៀលជាការចុះអនុវត្តជាក់ស្តែង នៅទីវាលជម្រកគ្រឿងចក្រ​ក្រសួងធនធានទឹក​ និងឧតុនិយម ស្ថិតក្នុងភូមិគោករមៀត ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៕

អត្ថបទដែលជាប់ទាក់ទង